loader

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសប្ដាហ៍នេះត្រូវបានលើកពេល

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលើកសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី ២៦ កក្កដានៅសប្ដាហ៍នេះ ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថា ការលើកនេះព្រោះពុំទាន់មានរបៀបវារៈក្នុងគ្រប់គ្រាន់សម្រាប់បើកការប្រជុំ ។

រាយការណ៍ដោយ លោក សោម លាភ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីលោក ប៊ិន ឈិន បានចេញលិខិតនៅថ្ងៃទី ២៣ កក្កដាម្សិលមិញថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលជាទូទៅប្រព្រឹត្តទៅនៅថ្ងៃសុក្ររៀងរាល់សប្ដាហ៍នោះ សម្រាប់សប្ដាហ៍នេះគឺនៅថ្ងៃសុក្រទី ២៦ កក្កដា នឹងមិនបានធ្វើឡើយ ដោយហេតុថានឹងលើកកិច្ចប្រជុំនេះ ។

តែយ៉ាងណា ក្នុងលិខិតនោះមិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ ដែលបណ្ដាលឱ្យមានការលើកកិច្ចប្រជុំនេះ ។

លោកផៃ ស៊ីផាន ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាយ៉ាងខ្លីថា ការលើកសម័យប្រជុំនេះ ដោយសារមិនប្រជុំ ។

លោកថា មូលហេតុនៃការមិនប្រជុំនេះ ដោយសារតែរបៀបវារៈមិនទាន់មានគ្រប់គ្រាន់នៅឡើយនោះទេ ហើយរដ្ឋមន្ត្រីមួយចំនួនចុះបំពេញបេសកកម្មទៅតាមបណ្ដាខេត្តផ្ទាល់តែម្ដង  ។

អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ការលើកនេះអាចដោយសារតែបញ្ហាសុខភាពរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ។

យ៉ាងណា សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា សម្ដេចមានសុខភាពជាធម្មតា និងកំពុងធ្វើសម្រាកតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ហើយអំឡុងពេលនោះដែល សម្ដេចក៏បាន និងកំពុងតែធ្វើកិច្ចការមួយចំនួន រួមមានចុះហត្ថលេខាលើឯកសារជាច្រើន ដើម្បីសម្រេច ដែលក្នុងមួយៗថ្ងៃមានពីចន្លោះ ១០ ទៅ ១៥ ច្បាប់ ។

លោក ផៃ ស៊ីផាន ក៏បានបញ្ជាក់ផងដែរថា សុខភាពសម្ដេចហ៊ុន សែន គឺធម្មតា ហើយសម្ដេចកំពុងមមាញឹកនឹងកិច្ចការជាតិ ។

កាលពីថ្ងៃទី ១៦ កក្កដា ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីជូនដំណឹងដោយបានសម្រេចយកថ្ងៃទី ២២ សីហាឆ្នាំ ២០១៩ ជាថ្ងៃប្រជុំគណៈកម្មាធិការកណ្ដាលជាថ្មីម្ដងទៀត ។ ការកំណត់យកថ្ងៃនោះ គឺស្របពេលដែលរដ្ឋសភាអាមេរិក អនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាមួយចំនួន ដែលសមាជិករដ្ឋសភាទាំងនោះគិតថាចូលរួមបំផ្លាញប្រជាធិបតេយ្យកម្ពុជា ។

បើតាមអ្នកនាំពាក្យបក្សកាន់អំណាច គឺលោក  សុខ ឥសាន្ត ធ្លាប់មានប្រសាសន៍ការកំណត់ថ្ងៃប្រជុំគណៈកម្មាធិការកណ្ដាលនេះ គឺត្រូវធ្វើតាំងពីថ្ងៃទី ១០ កក្កដាមកម្ល៉េះ តែត្រូវលើកដោយសារតែសម្ដេច ហ៊ុន សែន មានបញ្ហាគ្រេចស្មារបន្តិចបន្តួច ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ទស្សនៈចម្រុះមុនជំនុំជម្រះរឿងក្ដីលោក កឹម សុខា

ទស្សនៈចម្រុះមុនជំនុំជម្រះរឿងក្ដីលោក កឹម សុខា

ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩

ភ្នំពេញ៖ ដំណាក់កាលចុងក្រោយថ្មីៗនេះ កម្ពុជាមាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត