loader

ការ​សម្លាប់​ និង​ការ​បោះបង់​ចោល​កូន​ខ្លួនឯង​​នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុកក្នុង​សង្គម​ចិន​

ប៊ៃ​ជី​ង​៖​ គ្មាន​ទារក​ណា​ដែល​កើត​ចេញពី​បង្គន់​សារ​ធារ​ណៈ​នោះ​ទេ​ ទារិការ​ម្នាក់​ដែល​ទើបនឹង​កើត​ត្រូវ​បាន​ម្តាយ​បោះបង់​ចោល​ក្នុង​បង្គន់​សារ​ធា​រណៈ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។​ ទារិការ​នេះ​ ត្រូវ​បាន​ប៉ូ​លី​ស​នៅ​ក្រុង​ប៊ៃ​ជី​ង​ជួយ​សង្គ្រោះ​ដោយ​ទាញ​ចេញពី​បង្គន់​ដែល​ពោរពេញ​ដោយ​ក្លិន​អសោច​ បន្ទាប់​ពី​អ្នក​រស់នៅ​ក្បែរ​នោះ​បានលឺ​សំឡេង​យំ​យ៉ាង​ខ្លាំង​ចេញពី​បង្គន់​នោះ​។​
bb_girl_cover
ទារិការ​ដែល​ប៉ូ​លី​ស​រុំ​នឹង​កន្សែង​នេះ​ ត្រូវ​បាន​ប៉ូ​លី​ស​សង្គ្រោះ​បាន​ដោយ​សុវត្ថិភាព​ ខណៈ​ពេល​ដែល​ម្តាយ​របស់​នាង​ចាកចោល​បាត់​ ហើយ​ប៉ូ​លី​ស​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្តាយ​ដើម្បី​ប្រគល់​ទារក​នេះ​ឲ្យ​វិញ​។​

ជា​ទូទៅ​ទារក​ដែល​ឪពុក​ម្តាយ​បោះបង់​ចោល​គឺ​មិន​ត្រឹមតែ​ក្មេង​ស្រី​ទេ​ សូ​ម្បី​តែ​កុមារ​ពិការ​ក៏​ដូច្នេះ​ដែរ​ ដោយសារ​ពួក​គេ​ទាំងនោះ​ពុំ​សូវ​យល់​ដឹង​ពី​គោលនយោបាយ​កូន​មួយ​ផង​ ម្យ៉ាង​គឺ​មក​ពី​ប្រពៃណី​ក្នុង​សង្គម​ចិន​ដែល​ចង់បាន​កូនប្រុស​ជា​កូន​ដំបូង​ជា​ជាង​កូនស្រី​ និង​កត្តា​មួយទៀត​គឺ​មក​ពី​ការ​អប់រំ​ផ្នែក​សុភាព​បន្ត​ពូជ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ​។​

អ្នក​សម្អាត​បង្គន់​អនាម័យ​លោក​ ស៊ុន​ វែ​ន​គ័​រ​ (Sun​ Wenguo)​ បាន​ឲ្យ​ដឹង​ថា​ លោក​បានឃើញ​ស្ត្រី​ម្នាក់​ដើរ​តែឯង​ចេញពី​បង្គន់​នោះ​ក្នុង​សភាព​ធម្មតា​ ភ្លាមៗ​មុន​ពេល​អ្នក​ជិតខាង​បានលឺ​សម្លេង​យំ​ខ្លាំង​ចេញពី​បង្គន់​នោះ​។​ លោក​មាន​ប្រសា​ស្ត្រ​បន្ថែម​ថា​៖​ «​ខ្ញុំ​គិត​ថា​ស្ត្រី​ជា​ម្តាយ​ម្នាក់​នោះ​សាហាវ​ណាស់​ដែល​ហ៊ាន​ធ្វើអំពើ​ដូច្នេះ​លើ​កូន​ខ្លួនឯង​»​។​ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ គ្មាន​អ្នក​ណា​ម្នាក់​អាច​សម្គាល់​អត្តសញ្ញាណ​ម្តាយ​របស់​ទារក​នោះ​ឡើយ​ រហូត​ដល់​ពេល​ប៉ូ​លី​សម​ក​ដល់​ហើយ​សង្គ្រោះ​ទារិការ​នេះ​បាន​។​
bb_girl_1
កម្មករ​សំណង់​ចំណាកស្រុក​មក​ពី​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​ម្នាក់​ទៀត​ បានលឺ​សម្លេង​អ្នក​ជិតខាង​ស្រែក​ឲ្យ​ជួយ​ ព្រមទាំង​បាន​នាំ​ប៉ូ​លី​ស​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​សម្តែង​អារម្ភ​របស់​ខ្លួន​ចំពោះ​ករណី​នេះ​ ថា​៖​ «​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ ព្រមទាំង​ច្របូកច្របល់​ផង​ និង​ស៊ឹង​តែ​រក​ពាក្យ​និយាយ​មិន​ចេញ​ទាល់តែ​សោះ​ ថា​តើ​ហេតុ​អ្វី​បានជា​មានរឿង​បែប​នេះ​កើតឡើង​ទៅ​រួច​?»​។​

ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​ចិន​មាន​ឳ​ពុក​ម្តាយ​រាប់​ពាន់​នាក់​ដែល​បាន​បោះបង់​កូន​របស់​ខ្លួន​ចោល​ទាំង​នៅ​ក្នុង​ធុងសម្រាម​ ទាំង​នៅ​ក្នុង​បង្គន់​ជាដើម​។​ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៣​មាន​ករណី​ដ៏​អាក្រក់​បំផុត​មួយ​បាន​កើតឡើង​ ដែល​ល្បី​តាម​សារព័ត៌មាន​ក្នុង​ប្រទេស​ចិន​ដែរ​នោះ​ គឺ​ករណី​ទារក​ម្នាក់​ជាប់​នៅ​ក្នុង​បំពង់​លូ​។​ កាលនោះ​ក្រុម​អ្នក​សង្គ្រោះ​បាន​កាត់​បំពង់​លូ​ជា​បំណែក​ដើម្បី​សង្គ្រោះ​ក្មេង​ដែល​នៅ​រស់​នោះ​។​ ចំណែក​ម្តាយ​របស់​ទារក​វិញ​ និយាយ​ដោយ​អាកា​រៈ​ខ្មាស​នឹង​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ថា​ ការ​ធ្លាក់​កូន​ជាប់​ក្នុង​បំពង់​លូ​នោះ​ជា​ឧបទ្ទវហេតុ​ប៉ុណ្ណោះ​។​

បើ​តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា​ កុមារ​ដែល​ឳ​ពុក​ម្តាយ​បោះបង់​ចោល​ស៊ឹង​តែ​ទាំងអស់​សុទ្ធតែ​ពិការ​ ចំណែក​ឳ​ពុក​ម្តាយ​ដែល​មិន​អាច​មាន​លទ្ធភាព​ថែទាំ​សុខភាព​កូន​យល់​ថា​ពួក​គេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​នេះ​ឡើយ​។
3
ស្របគ្នា​នេះ​ដែរ​ អ្នកតស៊ូ​មតិ​ទៅ​លើ​បញ្ហា​ស្ត្រី​ ព្រមទាំង​ជា​អ្នក​សារព័ត៌មាន​ និង​ជា​អ្នកនិពន្ធ​ផង​ អ្នកស្រី​ សៀ​ ស៊ី​រ៉ា​ន​ (Xue​ Xiran)​ បាន​ប្រាប់​ CNN​ នៅ​បន្ទប់​ផ្សាយ​ក្នុង​ទីក្រុង​ឡុ​ង​ថា​ ករណី​នេះ​កើតឡើង​ដោយសារ​ហេតុផល​ប្រពៃណី​ ព្រមទាំង​គោលនយោបាយ​កូន​មួយ​របស់​រដ្ឋាភិបាល​ចិន​ផង​ ម្យ៉ាង​ក៏​មក​ពី​ការ​អប់រំ​ផ្នែក​សុខភាព​បន្ត​ពូជ​នៅ​មាន​កំរិត​ទាប​ដោយ​រដ្ឋាភិបាល​ផ្តល់​ការ​អប់រំ​នៅ​ផ្នែក​នេះ​យឺតយ៉ាវ​ពេក​នៅ​ឆ្នាំ​២០១៣​។​

បើ​តាម​សម្តី​របស់​អ្នកស្រី​ស៊ី​ន​រ៉ា​ន​ដដែល​ បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​គោលនយោបាយ​កូន​មួយ​នេះ​អនុវត្ត​តែ​នៅ​ទីក្រុង​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​លំហូរ​ចូល​នៃ​អ្នក​ជនបទ​ដែល​ពុំ​សូវ​មានចំណេះ​ដឹង​យ៉ាងច្រើន​ផ្លាស់​ទី​មក​រស់នៅ​ទីក្រុង​ ហើយ​ពួក​គេ​ក៏​នៅ​តែ​អនុវត្ត​ផ្នត់គំនិត​បែប​នេះ​ដដែល​ ដោយសារ​ពួក​គេ​នៅ​ខ្លាចរអា​ និង​ពុំ​សូវ​យល់​ពី​គោលនយោបាយ​នោះ​។​

នៅ​ពេល​អ្នក​សារព័ត៌មាន​ សួរ​ថា​តើ​ប្រជាជន​ចិន​យល់​ឃើញ​យ៉ាងណា​ចំពោះ​ករណី​នេះ​?​ ស្ថាបនិក​នៃ​មូលនិធិ​សប្បុរសធម៌​ឈ្មោះ​ ស្ពាន​នៃ​ក្តី​ស្រលាញ់​របស់​អ្នក​ម្តាយ​ អ្នកស្រី​ស៊ី​ន​រ៉ា​ន​បាន​ឆ្លើយ​ថា​៖​ «​នេះ​វា​អាស្រ័យ​ទៅ​លើ​ពួក​គេ​ជា​អ្នក​ណា​ ហើយ​ពួក​គេ​រស់នៅ​កន្លែង​ណា​ ឧទាហរណ៍​ពេល​ដែល​ពួក​គេ​នៅ​ជនបទ​ពួក​គេ​មិន​មាន​អារម្ភ​ឈឺចាប់​អ្វី​ឡើយ​តែ​ផ្ទុយ​ទៅ​វិញ​ពេល​មក​ដល់ទី​ក្រុង​ពួក​គេ​ក៏​មាន​អារម្ភ​ឈឺចាប់​នឹង​ស្តាយក្រោយ​។​

អ្នកស្រី​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​ កាល​ឆ្នាំ​១៩៨០​ជា​ពេល​អ្នកស្រី​បាន​ទៅ​ជនបទ​ ហើយ​អ្នកស្រី​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ករណី​ដូច​គ្នា​នេះ​ដែរ​ ដោយហេតុ​ថា​ស្ត្រី​ជា​ម្តាយ​យ៉ាងច្រើន​នៅ​ទីនោះ​បាន​សម្លាប់​កូន​ខ្លួនឯង​ដោយ​មិន​ញញើត​ដៃ​ និង​គ្មាន​អាម្ម​ណ៍​ឈឺចាប់​បន្តិច​ណា​សោះ​ ប៉ុន្តែ​ពួក​គេ​បែរជា​ភ្ញាក់ផ្អើល​នឹង​អ្នកស្រី​វិញ​ហើយ​បែរជា​និយាយ​ថា​ «​អ្នកឯង​មិនដឹង​ពី​របៀប​សម្លាប់​ក្មេង​ស្រី​ទេ​?​ អ្នកឯង​ជា​ស្រី​ដែរ​ អ្នក​ត្រូវ​តែ​ដឹង​!»​។​

គួរ​បញ្ជាក់​ផង​ដែរ​ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ចាប់ពី​ឆ្នាំ​២០១៣​មក​ មាន​ចំនួន​ទារក​ជាង​១​សែន​នាក់​ដែល​ឪពុក​ម្តាយ​បោះបង់​ចោល​នៅ​តាម​ដងផ្លូវ​ជា​រៀង​រាល់​ឆ្នាំ​៕

​ប្រភព​៖​ CNN
​[wpb-yt video=4C9yWv0gv00]

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកផ្ដល់ទិដ្ឋាការដល់មេដឹកនាំអ៊ីរ៉ង់មកនិយាយគ្នានៅUN​​   ហេតុអ្វីបានជាអាមេរិក បង្ហាញ​ជំហរ​ដូចនេះ?

សហរដ្ឋអាមេរិកបានផ្ដល់វីសាអនុញ្ញាតឱ្យមេដឹកនាំអ[...]

ជនផ្ដាច់វេណេហ្សូអេឡាសុំអាមេរិកត្រូវគ្នាវិញ

ជនផ្ដាច់វេណេហ្សូអេឡាសុំអាមេរិកត្រូវគ្នាវិញ

ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩

ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូ[...]

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត