loader

ការ​ផ្ទុះ​​កំពង់​ផែ​​ធៀន​ជីន​នៅ​ប្រទេស​ចិន​ ​សំលាប់​មនុស្ស​៥០​នាក់​ ​និង​របួស​ច្រើន​ជាង​៧០០​នាក់​​

ប្រទេស​ចិន​៖​ ​ការ​ផ្ទុះ​កំពង់​ផែ​ធៀន​ជីន​​ (Tianjin)​ ​នៃ​ប្រទេស​ចិន​ ​ពីរ​លើក​ដ៏​ធំ​សម្បើម​បាន​សំលាប់​មនុស្ស​៥០​នាក់​ ​​និង​​របួស​ច្រើន​​ជាង​​៧០០​នាក់ ​និង​បណ្តាល​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ង​រ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ ​ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​។​ ​ហេតុ​​​ការណ៍​​​នេះ​ ​បាន​កើត​ឡើង​កាល​ពី​ពាក់​​កណ្តាល​​អាធ្រាត​ថ្ងៃ​ពុធ ​ខែ​សីហានេះ​ ​ដោយ​​គេ​នូវ​​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ផ្ទុះ​នេះ​នៅ​ឡើយ​។​

china_1

ការ​ផ្ទុះ​ដ៏​ធំ​សម្បើម​នេះ​ ​បាន​កើត​ឡើង​នៅ​ប៉ែក​ខាង​ជើង​នៃ​កំពង់​ផែ​​ប្រទេស​​ចិន​​ដែល​​សម្បូរ​​ដោយ​សារ​ធាតុ​គីមី​និង​ឧស្ម័ន​ត្រូវ​បាន​ស្តុក​ទុក​។​ ​ហេតុការណ៍​នេះ​​បាន​​កើត​​ឡើង​​កាល​​ពី​​វេលា​​​ម៉ោង​ ​១១​និង​៣០​នាទី​យប់​​ ហើយ​​សូម្បី​​តែ​​ប្រព័ន្ធ​​ផ្កាយ​រណប​ក្នុង​​លំហ​ក៏​អាច​មើល​ឃើញ​ការ​ផ្ទុះ​នេះ​ដែ​រ​ ដោយបាន​សំលាប់​មនុស្ស​៥០​នាក់​ ​​និង​​របួស​ច្រើន​​ជាង​​៧០០​នាក់​ ​នេះ​បើ​រាប់​ទាំង​អ្នក​ពន្លត់​អគ្គីភ័យ​ដប់​ពីរ​នាក់​​និង​ការ​បាត់បង់​​នូវ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​។​

គ័ន​ ​ហ្សាំង​ (Guan​ Xiang​)​ ​ជា​អ្នក​រស់​នៅ​ចម្ងាយ​ប្រាំ​ពីរ​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុបាន​និយាយ​ថា​ «​ខ្ញុំ​កំពុង​តែ​គេង​ ភ្លាម​ៗ​​នោះ​​ស្រាប់​តែ​បង្អួច​និង​ទ្វារ​របស់​យើង​ញ័រ​ ​ខណៈ​ពេល​នោះ​ យើង​​ក៏​​ឮ​​សម្លេង​ផ្ទុះ​​នៅ​ខាង​ក្រៅ​ផ្ទះ​ ​​ដំបូង​ខ្ញុំ​គិត​ថាវា​គឺ​ជា​​ការ​រញ្ជួយ​ដី​ទេ​»​។​

បើ​តាម​សារ​ព័ត៌​មាន​របស់​រដ្ឋា​ភិបាលចិន​ ​ក៏​បា​ន​ឲ្យ​ដឹង​ផង​ដែរ​ថា​​ ​មាន​ការ​បាត់​ទំនាក់​ទំនង​ជាមួយ​អ្នក​ពន្លត់​​អគ្គីភ័យ​​ ៣៦​នាក់​​​ ព្រមទាំងមាន​​មនុស្ស​ ១​៨​ ​នាក់​កំពុង​តែ​បាត់​ខ្លួន​ទៀត​ ​ខណៈ​ពេល​​ដែល​​៦៦​នាក់​ផ្សេង​ទៀ់ត​​កំពុង​តែ​​ទទួល​​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជិត​នោះ​។​

ចំណែក​សារ​ព័ត៌​មាន​ ​ស៊ីន​ហួរ ​(Xinhua)​ ​វិញ ​ក៏​បាន​រាយការណ៍​ទៀត​ថា​ ​មាន​អ្នក​ពន្លត់​អគ្គីភ័យ​​មួយ​​ពាន់​​នាក់​​ ​ព្រម​ទាំង​ម៉ាស៊ីន​​អគ្គីស​នី​​ប្រមាណ​​១៤០​គ្រឿង​ បាន​នឹង​កំពុង​ដាក់​ដំណើការ​ដើម្បី​ជួយស្រោច​​ស្រង់​នូវ​ការ​ផ្ទុះ​នេះ​កុំ​ឲ្យ​​រាល​​ដាល​​បន្ត​ទៀត​។​

ការ​ផ្ទុះ​ដ៏ធំ​នេះ​កើត​ឡើង​២​ដង​ ​ដែល​លើក​ទី​មួយ​សម​មូល​នៃ​សារធាតុ​ ​TNT​ ​២១​​តោន​ ​ឬ ២,៩ រ៉ិចទ័រ​គ្រោះ​រញ្ជួយ​ដី​ នេះ​បើ​យោង​តាម​មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​។​ ​ការ​ផ្ទុះ​លើក​ទី​ពីរ​មាន​កំរិត​កាន់​តែ​ខ្លាំង​ ​ហើយ​បាន​ធ្វើ​ឲ្យ​លេច​​ចេញ​នូវ​ សារ​ធាតុ​គីមី​ហើរ​ពេញ​ផ្ទៃ​អាកាស​ ​ឡាន​ថ្មី​ៗ​រាប់​រ​យ​​ត្រូវ​បាន​ឆេះ​ ​ហើយ​កំពង់​ផែ​នោះ​ទៀត​សោត​ក៏​ត្រូវ​ឆេះ​ដូច​ផេះ​។​

china_2

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ ​ក៏​គេ​ពុំ​ទាន់​រក​ឃើញ​ពី​រឹស​គល់​នៃ​សោកនាដកម្ម​នេះ​នៅ​ឡើយ​ទេ​។​ កំពង់​ផែ​ធៀន​ជីន​ជា​កំពង់​ផែ​ដែល​ធំ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១០​​ លើពិភពលោក​ ​និង​ជា​តំបន់​ឧស្សាហកម្ម​ដ៏​ធំ​នៅ​ក្នុង​​ប្រទេស​​ផង​។​ ​កំពង់​ផែ​នេះ​ មាន​ប្រជាជន​ចំនួន​ប្រមាណ​ជា​ង​ ​១៥​លាននាក់​ ​ហើយ​អាជ្ញា​ធរ​​គិត​​ថា​ ឧបទ្ទវ​ហេតុ​នេះ​បាន​បង្ខំ​ឲ្យ​ប្រជាជ​ន​ជាង​ ​៦០០០​​នាក់​ចាក​ចេញ​ពី​ទី​លំនៅ​របស់​ខ្លួន​។​

ប្រធា​នា​ធិប​តី​ចិន​លោក​ ​ស៊ី​ ចីុន​ពីង​ ​(XI Jinping)​ ​បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរ​ធ្វើការ​ញាប់​ដៃ​ញាប់​ជើង​​ក្នុង​​កា​រ​ជួយ​សង្គ្រោះ​ ព្យា​បាល​ជន​រង​គ្រោះ​ ​និងធានា​ឲ្យ​មាន​​នូវ​​សុវត្ថិភាព​​​ប្រជា​ពលរ​ដ្ឋ​​ក៏​ដូចជា​​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ផង​ដែរ​។​

គួរ​រំលឹក​ផង​ដែរ​ថា​ ​ការ​ផ្ទុះ​បែប​នេះ​មិន​មែន​កើត​ឡើង​ជាលើក​ទី​១​ ​សម្រាប់​ប្រទេស​ចិន​នោះ​ទេ​ ​ហើយ​ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​​ចុង​ក្រោយ​​នេះ​ ​ឧបទ្ទវហេតុ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​​ប្រទេស​ផង​ដែរ​។​ ​ករណី​ផ្ទុះ​​ស្រ​ដៀង​គ្នា​នេះ​ដែ​រ បាន​កើត​​កាល​ពី​ឆ្នាំ​មុន​ ​និង​បាន​​សំលាប់​​មនុស្ស​ ​៧៥​នាក់​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ចិន​។​

[wpb-yt video=”FuarI7SumeY”]

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សេដ្ឋកិច្ចវេណេសូអេឡាក្រឡាប់ហើយ ដោយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក

ប្រជាជនវេណេសូអេឡាដែលធ្លាក់ក្នុងស្ថានភាពទុរ្ភិ[...]

តើប្រជាជនវេណេហ្សូអេឡាគួរបោះបង់ការតស៊ូរបស់ខ្លួនក្នុងការផ្ដួលរំលំរបបលោកម៉ាឌូរូនៅពេលនេះទេ?

ប្រជាជនវេណេហ្សូអេឡាកំពុងដើរលើផ្លូវជ័យជម្នះហើយ[...]

អ្នកជំនាញBarry Desker ៖អាស៊ានជាអ្នករុញឱ្យមានការដកទ័ពវៀតណាមចេញពីកម្ពុជា

  សមាគមប្រជាជាតិអាស៊ីអាគ្នេយ៌ បង្កើតឡើងន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត