en     km
en     km

ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ចំណាយ​ថវិកា​ ៥៣​ លាន​ដុល្លារ​

Share

ភ្នំពេញ៖ ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើមខែ​មិថុនា​ ឆ្នាំ​ ២០១៧​ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​ ៥៣​ លាន​ដុល្លារ​អា​មេ​រិ​ក​។​

លោក ពុទ្ធា អ្នកនំាពាក្យឝ.ជ.ប
លោក ពុទ្ធា អ្នកនំាពាក្យឝ.ជ.ប

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​ ការ​ចំណាយ​នេះ​ ទៅ​លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​-​សង្កាត់​ នៅ​ថ្ងៃ​ទី​ ៤​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​។​

​ថ្លែង​ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​រវាង​មន្ត្រី​ គ​.​ជ​.​ប​ និង​តំណាង​មូលនិធិ​កូ​ហ្វី​អាណា​ន់​ កាលពី​រសៀល​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ម្សិលមិញ​ លោក​ ហង្ស​ ពុទ្ធា​ បានឱ្យ​ដឹង​ថា​ គ​.​ជ​.​ប​ បាន​ត្រៀម​រួច​ជា​ស្រេច​ចំពោះ​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​-​សង្កាត់​ ។​​

តាម​លោក​ ហង្ស​ ពុទ្ធា​ ឱ្យ​ដឹង​ទៀត​ថា​ថវិកា​ទាំង​អស់នេះ​បាន​មក​ពី​ ថវិកា​របស់​ជាតិ​ របស់​សហគមន៍​អឺរ៉ុប​ ជប៉ុន​ និង​ជំនួយ​មក​ពី​ប្រទេស​ចិន​។​

​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ដើមខែ​មិថុនា​ ឆ្នាំ​នេះ​ ដែល​មាន​ គណបក្ស​នយោបាយ​ ចំនួន​ ១២​ ចូលរួម​ប្រ​កួ​ប្រកួតប្រជែង​។ បេក្ខជន​ចូលរួម​ប្រកួត​ជាង​ ៩​ ម៉ឺន​នាក់​ ដើម្បី​ដណ្តើម​យក​ឃុំ​ សង្កាត់​ចំនួន​ ១៦៤៦​ ទូ​ទាំង​ប្រទេស​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង