loader

ការបោះឆ្នោតនៅថៃ៖បក្សប្រជាធិបតេយ្យសង្ឃឹមរកបាន១៥០អាសនៈខណៈ អាប់ ភីស៊ីតនឹងក្លាយជា Kingmaker

កម្លាំងនយោបាយនៅថៃ ត្រូវបានរកឃើញថាមានប្រាំគណបក្ស គឺក្នុងនោះ បក្សប្រជាធិបតេយ្យ ដែលមានវ័យចំណាស់ជាងគេ បានបង្ហាញក្ដីសង្ឃឹមថា បក្សនេះនឹងដណ្ដើមបានអាសនៈពី១៥០ឡើងទៅ។

នៅក្នុងបទសម្ភាសជាមួយ បណ្ដាញផ្សាយព័ត៌មានAljazeera  លោកអាប់ភីស៊ីតប្រធានគណបក្ស ប្រជាធិបតេយ្យ និងជាបេក្ខជននាយករដ្ឋមន្ត្រី បានដាក់ការសង្ឃឹមថាប្រជាប្រិយ៍ភាពនៃគណបក្ស របស់លោកនឹងមិនស្រុតចុះឡើយ ថ្វីបើមានបក្សខ្លាំងជាច្រើន ចួលរួមប្រកួតក៏ដោយ។  លោកអះអាងថា បក្សប្រជាធិបតេយ្យ នឹងរកបានអាសនៈពី១៥០ឡើងទៅ គឺដូចការបោះឆ្នោតសភាកាលពីឆ្នាំ២០១១ ដែលបក្សនេះ ទទួលបាន ១៥៩អាសនៈហើយគណបក្សភឿថៃដែលគេថាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននៅពីក្រោយ ទទួលបានអាសនៈ ២៦៥ គឺជាគណបក្ស ឈ្នះឆ្នោតលំដាប់ទី១ ហើយគណបក្សប្រជាធិបតេយ្យលំដាប់ទី២។

គណបក្សប្រជាធិបតេយ្យ ដែលមានកំណើតតាំងឆ្នាំ១៩៤៧ ត្រូវបានគេដាក់ឈ្មោះថា ជាKingmaker សម្រាប់រដ្ឋាភិបាល កើតចេញពីការបោះឆ្នោត ថ្ងៃទី២៤មីនាចុងសប្ដាហ៍នេះ។ សម្រាប់លោកអាប់ភីស៊ីត មិនសូវជាចាប់អារម្មណ៍នឹងមានមោទនភាពច្រើនទេចំពោះការដាក់ឈ្មោះដូចនេះ។ តែលោកថាជាជំរើសរបស់ប្រជាជនថៃ។ សូមជម្រាប់ថា ពាក្យថា Kingmaker មានន័យថាមនុស្សណាម្នាក់ឬក្រុមមនុស្សមួយក្រុម ដែលមានឥទ្ធិពលនយោបាយ ហើយជាអ្នកមាននិន្នាការ ពិសេសណាមួយ។ ឥសរ្សជននេះ មានឥទ្ធិពល ទាំងលើពួកយោធាផងដែរ ហើយអ្នកនយោបាយនេះ ងាយក្លាយជាបេក្ខជនសម្រាប់តំណែងណាមួយពិសេសជាងគេ។

សម្រាប់លោកអាប់ភីស៊ីត ជាអ្នកនយោបាយនិយមកណ្ដាលជាងគេសម្រាប់ប្រទេសថៃ ទោះជាលោកត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយ ស្និទ្ធរាជវាំង។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkak Post  គណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះ ដើម្បីប្រកួតយកអាសនៈសភាចំនួន៥០០គឺមាន៨១គណបក្ស។ តែក្នុងចំណោមនោះ គឺមានបក្សនយោបាយចំនួន៥ ប៉ុណ្ណោះ បានក្លាយជា ប៉ូលនយោបាយសំខាន់សម្រាប់អ្នកបោះឆ្នោត។ គណបក្សទាំង៥នេះ មានគណបក្សភឿថៃ ដែលត្រូវបានគេថាលោកថាក់ស៊ីនអ្នកនយោបាយនិរទេសខ្លួននៅពីក្រោយ  គណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីអាប់ភស៊ីត  គណបក្សបល្ល័ង្កប្រាចារ៉ាត់របស់ ឧត្តមសេនីយប្រាយុទ្ធចាន់អូចា ជានាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋប្រហារ ឆ្នាំ២០១៤ គណបក្ស អនាគត ទៅមុខ របស់សេដ្ឋីវ័យកេ្មងម្នាក់និងគណបក្ស Bhumjaithai  ជាបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យ៕

ព័ត៌មានទាក់ទង

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩

កំពង់ធំ៖ ព្រះចៅ អធិការវត្តបារាយណ៍កាលពីថ្ងៃទី [...]

មន្រ្តីទេសចរណ៍៖ ក្រុមហ៊ុនទេសចរណ៍រកស៊ីបែបZero Package Tour​ចំនួន៤ធ្លាប់រងការផាកពិន័យ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីលក់កញ្ចប[...]

ឧត្តមសេនីយ៍ភូមាច្រើនរូប រងការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក ករណីសហគមន៍រ៉ូហ៊ីងយ៉ា

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៦កក្កដា  [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត