loader

ការឆែកឆេរផ្ទះឈ្មួញឈើល្បីឈ្មោះមិនទាន់ទទួលបានលទ្ធផល

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី១៦ ខែសីហានេះថា លទ្ធផលនៃការចុះឆែកឆេរផ្ទះឈ្មួញឈើដ៏ល្បីឈ្មោះមិនទាន់ទទួលលទ្ធផលនោះទេ ព្រោះសមត្ថកិច្ចកំពុងបំពេញការងារ។

នៅថ្ងៃទី១៦ ខែសីហានេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង មកឆែកឆេរផ្ទះនៅស្រុកស្នួល ខេត្តក្រចេះ ក្រោយពីឧញ៉ារូបនេះ និងកូនប្រសាឈ្មោះ ម៉ាត់ ណាស៊ាត​ ត្រូវបានឃាត់ខ្លួនពីបទល្មើសព្រៃឈើកាលពីល្ងាចម្សិលមិញ។

សូមស្តាប់ប្រសាសន៍លោកឧត្តមសេនីយ៍ អេង ហ៊ី

ការសម្រេចឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង បានធ្វើឡើង បន្ទាប់ពីក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុន សែនថា កម្ពុជាគ្មានលទ្ធភាពធ្វើផ្លូវថ្នល់ និងស្ពានមានដូចសព្វថ្ងៃទេ បើមិនពឹងចិន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិន[...]

ស្ថានទូតអាមេរិក ធ្វើបទបង្ហាញពិព័រណ៍ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកសម្រាប់និស្សិតកម្ពុជា

ស្ថានទូតអាមេរិកប្រចាំកម្ពុជា និង តំណាង Educat[...]

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត