loader

ការកែសន្លឹកកិច្ចការបេក្ខជនបាក់ឌុបបញ្ចប់ទាំងស្រុងហើយ

ភ្នំពេញ៖ ដំណើរការកំណែសន្លឹកកិច្ចបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបត្រូវបានបញ្ចប់ទាំងស្រុងហើយ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីប្រធាន អនុប្រធានមណ្ឌលកំណែ និងមន្ត្រីអង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា។

តាមក្រសួងអប់រំដំណើរការកែវិញ្ញាសារចាប់តាំងពីថ្ងៃទី ២៧ សីហា រហូតដល់ល្ងាចថ្ងៃទី៣០ សីហា ពោលគឺមានរយៈពេលបួនថ្ងៃកន្លងមកនេះ គឺស្ថិតក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមកទុកនៅនាយកដ្ឋាន មធ្យមសិក្សាចំណេះទូទៅ ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ និងបូកពិន្ទុដោយកុំព្យូទ័រ។

ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមកទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីចាប់ផ្ដើមដំណើរការបូកស្រង់ពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ ចាប់ពីថ្ងៃស្អែកនេះតទៅ។

តាមលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំដែលបានចុះពិនិត្យដំណើរការកែសន្លឹកកិច្ចនេះបញ្ជាក់ថា ដំណើរបានប្រព្រឹត្តទៅយ៉ាងស្ងាប់ស្ងាត់ តឹងរឹង និងមិនមានបាតុភាពមិនប្រក្រតីណាមួយគួរ ឱ្យគត់សម្គាល់នោះទេ។

ជាការគត់សម្គាល់ ក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជននេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងមណ្ឌលកំណែទាំងអស់ ដែលស្ថិតក្រោមការអង្កេតជាប្រចាំពីមន្ត្រីបច្ចេកទេសនៃអង្គភាពប្រឆាំងអំពើពុករលួយនៅតាមមណ្ឌលកំណែនីមួយៗ។

ចំណែកអ្នកគ្រូលោកគ្រូដែលមានភារកិច្ចក្នុងដំណើរការកែសន្លឹកកិច្ចនេះ ត្រូវបានហាមឃាតមិនឱ្យយកទូរស័ព្ទ កាបូប និងសម្ភារៈផ្សេងៗ យកជាប់ខ្លួននោះទេ។

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០១៧នេះ មានចំនួនសរុប ១សែន ៣ពាន់ ១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦។

លទ្ធផលប្រឡងឆ្នាំ២០១៧នេះ នឹងបិទប្រកាសលទ្ធផលនៅរសៀលថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល តែដោយឡែកសម្រាប់មណ្ឌលប្រឡង ផ្សេងៗទៀតនិងបិទប្រកាសលទ្ធផលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សាលាដំបូងកោះហៅសាក្សី៨រូប​ក្នុងសំណុំរឿងរបស់លោក កឹម សុខា ករណីក្បត់ជាតិ

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅ[...]

ស្ថានតំណាងកម្ពុជាបានជួយពលរដ្ឋខ្មែរ២៨នាក់ធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស

ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការប[...]

ពលរដ្ឋ ៧៥នាក់ ស្រុកចិត្របុរី ពុលនំបុ័ង ខណៈពុលទឹកថ្មីៗនេះសម្លាប់មនុស្ស១៤នាក់

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជាង ៧៥ នាក់ ក្នុងមានស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត