ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន នឹងផ្តល់ថវិកាមនុស្សធម៌ចំនួន១មួយលានដុល្លារអាមេរិក ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ថវិការនេះ នឹងត្រូវផ្តល់ជូន លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ដើម្បីឱ្យមន្ទីរពេទ្យមានលទ្ធភាពបន្តទទួលការព្យាបាលកុមារកម្ពុជារាប់សែននាក់ក្នុងមួយឆ្នាំៗ ។
ចាប់ពីឆ្នាំ ២០១២ មក លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលសរុបជាថវិកា រហូតមកដល់ពេលនេះ មានចំនួន ៥លានដុល្លារសហរដ្ឋអាមរិចហើយ ។
សូមបញ្ជាក់ថា ថវិកាដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ឋានេះ គឺជាថវិកាដែលទទួលបានពីសប្បុរសជននានាគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសប្រារព្ធខួបលើកទី ១៥៣ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ ២០១៦ កន្លងទៅ៕