loader

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧​ ថយ​ចុះ​ ប៉ុន្ដែ​ចំនួន​អ្នក​ស្លាប់​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៦

ភ្នំពេញ​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១៧​ មានការ​ថយ​ការ​ចុះ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ ប៉ុន្ដែ​ចំនួន​អ្នក​ស្លាប់​មានការ​កើនឡើង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០២​ ខែមករា​ នេះ​។​

លោក លៀ ស៊ីណា រាយការណ៍៖

 

ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ប្រភពរូបភាពី កាសែត​ ភ្នំពេញប៉ុស្ដិ៍

 

​តាម​គេហទំព័រ​ដដែល​នេះ​ របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ បាន​បង្ហាញ​ថា​ ចាប់ពី​ខែមករា​ ដល់​ខែធ្នូ​ ឆ្នាំ​២០១៧​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​ ៣៥៣១​ករណី​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៧៨០​នាក់​ រង​របួស​ចំនួន​ ៥​ ៥៣៩​នាក់​ ខណៈ​កាលពី​ឆ្នាំ​២០១៦​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ៣៧០០​លើក​ មាន​អ្នក​ស្លាប់​ចំនួន​ ១៧១៧​នាក់​ និង​អ្នក​រង​របួស​ចំនួន​ ៦៦០៧​នាក់​។​

​យោង​តាម​របាយការណ៍​ដដែល​នេះ​ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ មាននៅ​ក្នុង​ខេត្ដ​ចំនួន​ ១៤​ ដែល​មាន​ដូច​ជា​ ខេត្ដកណ្ដាល​ ព្រះ​វិហារ​ កំពង់ចាម​ កំពត​ ស្ទឹង​ត្រែង​ សៀមរាប​ កំពង់ធំ​ ស្វាយ​រៀង​ ព្រះ​សីហ​នុ​ កោះកុង​ មណ្ឌលគិរី​ កំពង់ស្ពឺ​ ពោធិ៍សាត់​ និង​ខេត្ដ​ប៉ៃលិន​។​

​ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​ សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្នុង​ពី​ធី​បិទ​មហាសន្និបាត​សមាគម​មិត្ដ​ នគរបាល​ជាតិ​កម្ពុជា​ អាណត្ដិ​ទី​៤​ បាន​លើក​ឡើង​ថា​ អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មាន​កើត​ឡើងជា​បន្ដបន្ទាប់​ ហើយ​អ្នក​ដែល​គ្រោះថ្នាក់​ដល់​អាយុ​វ​ជីវិត​ច្រើន​ជាងគេ​ គឺ​អ្នក​ដែល​បើកបរ​ម៉ូតូ​ ដោយ​មិន​បាន​ពាក់មួក​ការពារ​សុវត្ថិភាព​ ប្រមាណ​ជាង​ ៧៨​ភាគរយ​ ដែល​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​។​ បន្ថែម​លើ​នេះ​ សម្ដេច​ ស​ ខេ​ង​ បាន​ប្រាប់​ទៅ​កាន់​មន្ដ្រី​ក្រោម​ឱវាទ​ទាំងអស់​ ត្រូវ​តែ​រួម​គ្នា​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចំពោះ​អ្នក​ជិះ​ម៉ូតូ​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ធ្លាប់​មក​នូវ​កម្រិត​តិចតួច​បំផុត​៕​

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត