loader

កម្មវិធី​អាយ​ស្គីន​ (iSkin)​ ​អាច​ឲ្យ​អ្នក​ប្រើ ​បញ្ជា​ទូរ​ស័ព្ទ​លើ​រាងកាយ​របស់​ខ្លួន​បាន​

អាឡឺម៉ង់​៖ ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​ប្រទេស​អាឡឺម៉ង់​បាន​បង្កើត​ឧបករណ៍​បញ្ជា​រ​ទូ​រស័ព្ទ​ប្រើ​ដោយ​បិទ​ជាប់​នឹង​អវយវៈ​មនុស្ស​ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​មាន​​អារម្មណ៍​ដឹង​នៅ​ពេល​បញ្ជា​វា​។​ (អាយ​ស្គីន) iSkin​ ​ធ្វើ​ឡើង​ពី​ជ័រកៅ​ស៊ូ​ស៊ីលី​កូន​ម្យ៉ាងដែល​មិន​ប៉ះ​ពាល់​ដល់​មនុស្ស​ រួមទាំង​ឧបករណ៍​ដឹង​ពី​សម្ពាធ​ ដែល​ប្រើ​បិទ​ជាប់​នឹង​ស្បែក​អ្នក​ប្រើប្រាស់​ ​និង​អាច​ឲ្យ​គេ​ប្រើ​អវយវៈ​របស់​ខ្លួន​បញ្ជា​លើ​ទូរស័ព្ទ​បាន​។​

ប្រព័ន្ធ​ពិសោធ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថានម៉ាក្ស​ ផ្លាញ់ឃ៍​ ​(Max​ Planck​)​ សម្រាប់​ព័ត៌មាន​វិទ្យា​ និង​សាកលវិទ្យា​ល័យ​ សាអាឡែនដ៍​ ​(Saarland​ ​University​)​ បាន​ផលិត​ចេ​ញ​នូវ​ជ័រ​ដែល​មាន​ទ្រង់ទ្រាយ​ និង​ទំហំ​ផ្សេងៗ​គ្នា​ជា​ច្រើន​ ដើម្បី​សម​ស្រប​ទៅ​នឹង​ទីតាំង​ខុសៗ​គ្នា​លើ​រាងកាយ​មនុស្ស​មាន​ដូចជា​ ​ម្រាម​ដៃ​ ​កំ​ភួន​ដៃ​ ​ព្រម​ទាំង​ផ្នែក​ខាង​ក្រោយ​នៃ​ទង​ត្រចៀក​។​ ​ឧបករណ៍នេះ​ មាន​សមត្ថភាព​ចាប់​បាន​ការ​ប៉ះ​កន្លែង​បញ្ជូន​សម្ពាធ​ព័ត៌មាន​ ទោះ​ទាញ​វា​ឲ្យ​យឺត​ ​រឺ​ពត់​វា​ក៏​ដោយ​។​ ​ជាង​នេះ​ទៅ​ទៀត​ ដោយ​មាន​គំរូ​ដើម​ថ្មី​ អ្នក​ពាក់​ឧបករណ៍​ប្រភេទ​នេះ​ ​អាច​ឆ្លើយ​ឆ្លង​ទូរស័ព្ទ​ បើក​តន្ត្រី​ស្តាប់​ ព្រមទាំង​អាច​តម្លើង​ ឬបន្ថយ​សម្លេង​នៅពេល​កំពុង​ប្រើ​ផង​ដែរ​។​ ​ក្រៅ​ពី​ការ​ផលិត​ជ័រ​បញ្ជា​ទូរស័ព្ទ​ពាក់​ផ្ទាល់​លើ​ខ្លួន​មនុស្ស​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រចនា​បន្ថែម​ផ​ង​ដែរ​នូវ​ក្តាចុ​ច​រុំ​ដែល​ប្រើ​ជា​មួយ​នាឡិការ​ទំនើប​ ឬSmart​ ​Watch​។​
iskin-1​សមាជិកនៃក្រុមអ្នកបង្កើត iSkin ​ម្នាក់​គឺ​ ​លោក​ ​ម៉ាទីន​ ​វ៉េហ្គល​ ​(Martin​ ​Weigel​)​ ​បាន​ប្រាប់​ឲ្យ​ដឹងថា​ ​លក្ខណៈ​ស្តើង​ ទន់​ ​និង​​ងាយ​បត់​បែន​របស់​ឧបករណ៍​ថ្មី​នេះ​បាន​​បង្ហាញ​នូវ​លទ្ធភាព​ថ្មី​សម្រាប់​អន្តរកម្ម​ទូរស័ព្ទ​ចល័ត​ ​ដែល​តាំង​ពី​មុន​មក​មិន​អាច​ប្រើ​បាន​ជាមួយ​ពពួក​ឧបករណ៍​អេឡិចត្រូនិច​ ​Hardware​។​

អ្នក​ស្រាវ​ជ្រាវ​វ័យ​ ​២៨​ឆ្នាំ​រូប​នេះ​ ​បន្ថែម​ទៀតថា​៖​ ​«​បច្ចុប្បន្ន​ឧបករណ៍​អេឡិច​ត្រូនិច​ភាគ​ច្រើន​ធ្វើ​ពី​សមាសធាតុ​រឹង​ ​ដែល​ពិបាក​ពាក់លើ​ខ្លួន​ ព្រម​ទាំង​កំណត់​ទីតាំង​ពាក់​ជាក់​លាក់​ទៀត​ផង​ ​ឧទាហរណ៍​ពាក់​នៅ​ក​ដៃ​ ​ឬ​ពាក់​នៅ​លើ​ក្បាល​។​ ​ចំណែក​ឧបករណ៍​របស់​យើង​វិញ​ ​អាច​ប្រើ​គ្រប់កន្លែង​បាន​ដូចជា​ ​នៅខាង​ក្រោយ​ត្រចៀក​ ឬ​នៅ​លើ​កំភួន​ដៃ​ ​ព្រមទាំង​មាន​សភាព​យឺត​ទៀត​ផង​។​ ម្យ៉ាង​ទៀត​ ​បើ​និយាយ​ពី​រន្ធ​បញ្ចូល​វិញ​ ឧបករណ៍​អេឡិច​ត្រូនិច​របស់​យើង​មាន​ទំហំ​ប្រឡោះ​ធំ​ជាង​ឧបករណ៍​ផ្សេង​ទៀត​»​។​

​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផលិត​នូវ​ឧបករណ៍​ដ៏​ចម្លែក​នេះ​ ​គំរូ​ដែល​គេ​រ​ក​ឃើញ​ពឹ​ងផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប​​ច្ចេកវិទ្យា​ដែល​រីកចម្រើន​ស្រាប់​ដែល​គេហៅថា​ «​ស្បែក​អេឡិច​ត្រូនិច​ ឬE​-​Skin​»​ ​ដែល​ជួយ​ឲ្យ​មនុស្ស​យន្ត​មាន​អារម្ភ​ដឹង​ពី​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ ព្រមទាំង​មាន​រាង​កាយ​កាន់​តែ​ដូច​មនុស្ស​ដោយ​អាច​ដឹ​ង​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ ​សម្ពាធ​ ​និ​ង​សីតុណ្ហភាព​។​

iskin-2
​លោក​ ​ម៉ាទីន​ ​វ៉េហ្គល​ ​(Martin​ ​Weigel​) ជាសមាជិកអ្នកបង្កើត iSkin

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ ​ម៉ាទីន​ ​បាន​លើក​ឡើង​ទៀត​ថា​៖​ ​«​បច្ចេក​វិទ្យាថ្មី​នេះ​ ​ដំបូង​ឡើយ​កើត​ចេញ​ពី​ការ​ផលិត​មនុស្ស​យន្ត​ ដែល​ជា​ប្រភព​ផ្តល់​អារម្មណ៍​ឲ្យ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​រាងកាយ​ ​ហើយ​និង​ស្បែក​មនុស្ស​។​ ​ទោះជាយ៉ាងនេះក្តី​ យើង​នៅ​តែ​ជា​អ្នក​ទី១​ដែល​ស្រាវ​ជ្រាវ​ស៊ីជម្រៅ​ពីរ​បៀប​ប្រើ​ឧបករណ៍​នេះ​លើ​ខ្លួន​មនុស្ស​ដើម្បី​បញ្ជា​ទូរស័ព្ទ​ ​ដូច្នេះ​ឧបករណ៍​នេះ​ប្រៀប​បាន​ទៅ​នឹង​ស្បែកទីពី​រ​ដែល​អាច​សម្រប​ទៅនឹង​ខ្លួន​មនុស្ស​បាន​យ៉ាងល្អ​»​។​

ងាក​ទៅ​មើល​របៀប​នៃ​ការ​ផលិត​វិញ​ ​វត្ថុធាតុ​ដើម​មូលដ្ឋាន​ប្រើ​សម្រាប់​ផលិត​ ​iSkin​ ​គឺ​ប៉ូលី​ដា​មេ​សីល​ស៊ី​ឡូ​សែន​ឬ​P​D​M​S​ ​ដែល​ជា​សារ​ធាតុ​ងាយ​ធ្វើ​ឲ្យ​ស៊ីលីកូន​ ដំណើរការ​ ស៊ីលីកូន​នេះ​ជា​​​សារ​ធាតុ​​ដែល​​គេ​​ប្រើ​​សម្រាប់​​ផលិត​ជ័រ​​លុប​​​ ​កាវ​បិត​សម្ភារៈ​ ឪសថ​ ​ព្រមទាំង​ឧបករណ៍​ចំអិន​អាហារ​ជាដើម​។​ ​មុនពេល​ប្រើ​ម៉ាស៊ីន​ ធ្វើ​ឪ្យ​ជ័រ​ដែល​ផលិត​បាន​សំប៉ែត​ ​ក្រុម​អ្នក​ផលិត​បាន​បន្ថែម​ម្សៅ​កាបូន​ពណ៌​ខ្មៅ​ដែល​មាន​តួរនាទី​ចម្លង​អគ្គីសនី​ទៅ​ក្នុង​ស៊ីលីកូន​រាវ​។​ បន្ទាប់​ពី រចនាបាន​រូប​សាក់​ក្នុង​កុំព្យូទ័ររួច​ ​គេ​ក៏​ប្រើ​ម៉ាស៊ីន​ឡា​ស៊ែ​ដាន​រូប​សាក់​នោះ​ចេញ​ជា​ផលិតផល​សម្រេច​។​

iSkin4

បុរស​ស្បែក​ស​ ច្រមុះ​ស្រួច​ សញ្ជាតិ​អាឡឺម៉ង់​រូបនេះ​ ​បាន​ពន្យល់​ផង​ដែរ​ថា​៖​ ​«ឧបករណ៍​ថ្មី​នេះ​ ធ្វើ​ឡើង​ពី​សារធាតុ​ស៊ី​លី​កូន​ទន់​រស់រវើក​ ព្រម​ទាំង​សារធាតុ​ថ្នាំ​កាបូន​ស៊ី​លី​កូន​។​ ​ដូ​ច្នេះ​ល្បាយ​កាបូន​តូចៗ​ដែល​មាន​នៅ​ក្នុង​ស៊ី​លី​កូន​ ​អាច​ធ្វើ​ឲ្យ​ឧបករណ៍​នេះ​ចម្លង​កម្តៅ​បាន​។​ ​ម្យ៉ាង​ទៀត​ យើង​អាច​ប្រើ​វា​សម្រាប់​គ្រឿង​អេឡិចត្រូនិច​ច្រើន​ប្រភេទ​បាន​»​។​

ជា​ទូទៅ​ដើម្បី​ឲ្យ​ជ័រ​ដែល​ផលិត​បាន​ជាប់​នឹង​រាង​កាយ​មនុស្ស​ ​គេប្រើ​កាវ​ ​Medical​ ​Glade​ ដែល​ជា​ប្រភេទ​កាវ​ប្រើ​ដើម្បី​ជួយប​ង្កា​បញ្ហា​ធ្ងន់ធ្ង​រ​នៅពេល​រចនា​ ​និង​ជា​ប្រភេទ​កាវ​ងាយ​នឹង​បក​ចេញ​បន្ទាប់​ពី​ប្រើ​រួច​ ​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ឈឺ​ស្បែក​។​ បើ​ទោះ​បីជា​បច្ចេកវិទ្យា​វិវឌ្ឍន៍​ទៅ​ប្រើ​ ​Microchips​ ​រួមគ្នា​ក៏​ដោយ​ ជាក់ស្តែង​គំរូ​ថ្មី​យ៉ាង​ច្រើន​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្កើត​ឡើង​នេះ​ ​ក៏អាច​បញ្ជូន​ព័ត៌​មាន​ទៅ​កាន់កុំព្យូទ័រ​បាន​ដែរ​។​ ​លោក​ ​វ៉េហ្គល​ ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​ថ្ងៃ​ណាមួយ​ ​iSkin​ នឹង​អាច​ទទួល​បាន​ថាមពល​ផ្ទាល់​ពី​អ្នក​ដែល​ពាក់​វា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ខណៈ​ពេ​លគ្មាន​ផែនការ​បន្ទាន់​ដើម្បី​អភិវឌ្ឍន៍​ស៊ី​ជម្រៅ​បន្ថែម​លើ​ គំរូ​iSkin​ ​ក្រុម​ការងារ​ស្រាវ​ជ្រាវ​ក៏​សង្ឃឹមផង​ដែរ​ថា​ តាមរយៈ​ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ​ដែរ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ត​បន្តាប់​នៅ​ថ្ងៃមុខ​បន្ថែម​ទៀត​ទៅ​លើ​ស្បែក​អេឡិចត្រូនិច​ ​(Electronic​ Skin​)​សម្រាប់​អន្តរកម្ម​រវាង​មនុស្ស​ និង​កុំព្យូទ័រ​។​

ប្រភព​៖​ ​Reuter​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩

មេដឹកនាំដែលធ្វើឱ្យពិភពលោក តែ​ងតែភ្ញាក់ផ្អើល ន[...]

អង់គ្លេសត្រៀមបញ្ចូនទ័ពសហការជាមួយអាមេរិកវាយអ៊ីរ៉ង់

ខណៈស្ថានការណ៍នៅលើឈូងសមុទ្រពែក្សកំពុងធ្លាក់ក្ន[...]

ឥណ្ឌាដាក់ពង្រាយនាវាចម្បាំងនៅឈូងសមុទ្រពែក្សខណៈអាមេរិកនិងអ៊ីរ៉ង់ត្រៀមធ្វើសង្រ្គាម

សាធារណរដ្ឋឥណ្ឌា បានសម្រេចដាក់ពង្រាយជាបន្ទាន់ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត