loader

កម្មការិនីរោងចក្រមួយនៅខេត្តកណ្ដាលបានដួល សន្លប់ជាច្រើននាក់  

ភ្នំពេញ៖កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ក្រុមហ៊ុនឥណ្ឌូចិនអឹភែរឹលនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានដល់សន្លប់ចំនួន៤៣នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញានេះ។

កម្មការិនីដេកសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ។ប្រភពរូបភាព៖ facebook

លោក ជួប កល់ ប្រធានសហជីពមូលដ្ឋាននៃសហជីពអំណាចយុវជនកម្ពុជាបានឲ្យវិទ្យុស្ត្រីដឹងថាកម្មការិនីដួល​សន្លប់ទាំង៤៣នាក់នេះធ្វើការនៅរោងចក្រនេះមែន។

លោក បានបញ្ជាក់ថា មូលហេតុបណ្ដាលឱ្យក្រុមកម្មការិនីដួលសន្លប់គឺដោយសារសាយភាយខ្លិនឆ្អាប​​អ្វីម្យ៉ាង។តែលោកថា ក្រុមកម្មការិនីទំាងនោះបានធូរស្រាលវិញហើយបន្ទាប់ពីបញ្ជូនទៅ កាន់មន្ទីរពេទ្យឯកជននៅក្បែររោងចក្រ។

កាលពីថ្ងៃទី១១ កញ្ញានេះ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន ស្នើសុំសម្ភារៈនិងបរិក្ខាពេទ្យពីរដ្ឋាភិបាលចិន ដើម្បីពង្រីកមន្ទីរពេទ្យបង្អែកនៅក្បែររោងចក្រកាត់ដេរសម្រាប់ជួយកម្មករ កម្មការិនីរោងដែលដួលសន្លប់ឱ្យទាន់ពេលវេលា។

បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បង្ហាញថា ចាប់តាំពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ននេះ កម្មាការិនីកាត់ដេរ ប្រមាណជាង ពាក់នាក់ក្នុងមួយឆ្នាំៗបានដួលសន្លប់ក្នុងពេលបំពេញការងារ។ មូលដោយសារការធ្វើការថែមម៉ោងជ្រុលហួសហេតុ អាហារហូបចុកខ្វះជីវជាតិទ្រទ្រង់សុខភាព បរិស្ថានរោងចក្រខ្វះផាសុខភាព និងអនាម័យ។ ដោយឡែកនៅឆ្នាំ២០១៧នេះមានកម្មាការិនីយ៉ាងហោចណាស់ចំនួន៣នាក់បានស្លាប់ពេញបំពេញការងារ។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

លោក សម រង្ស៊ីប្រាប់សភា IPUថា លោកមានបំណងមកកម្ពុជាដោយឆ្លងកាត់ប្រទេសថៃ

ភ្នំពេញ៖ លោក សម រង្ស៊ី មានប្រសាសន៍ក្នុងសន្និស[...]

វៀតណាមផ្ដល់ជំនួយជាង៥២ម៉ឺនដុល្លារឱ្យកម្ពុជា ដើម្បីជួយរុករកអដ្ឋីធាតុកងទ័ពវៀតណាមស្លាប់​នៅកម្ពុជា

រដ្ឋាភិបាលនៃប្រទេសវៀតណាម បានផ្ដល់ប្រាក់ជំនួយ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត