loader

កម្មការិនីកម្មករទាមទារឱ្យគោរពគោលការណ៍តម្លៃទឹក៨០០រៀលក្នុង១ម៉ែត្រគូបខណៈដំណើរការអាជ្ញាធរមិនអាចធ្វើទៅបានជាង៤ឆ្នាំហើយ

នៅថ្ងៃទី១ ដើមខែតុលា ឆ្នាំ២០២១ សមាគមមណ្ឌលព័ត៌មានកម្មករ បានធ្វើសន្និសីទសារព័ត៌មានអំពី កម្មការិនីកម្មករ និងតម្លៃទឹក  ដែលមានគោលបំណងចែលរំលែកពីកង្វល់របស់កម្មការិនីកម្មករ ក្នុងវិស័យវាយនភណ្ឌកាត់ដេរជុំវិញបញ្ហាតម្លៃទឹក និងយន្ដការ និងការឆ្លើយតបរបស់អ្នកពាក់ពន្ធ័នានាអំពី បញ្ហាការអនុវត្តតម្លៃទឹក ដែលខាងសមាគមទាមទារឱ្យអ្នកពាក់ព័ន្ធ ជាពិសេសម្ចាស់ផ្ទះដែលមានកម្មារិនី កម្មករ សិស្ស និស្សិតស្នាក់នៅ ឱ្យគោរពទៅតាមច្បាប់ដែលរដ្ឋាភិបាលបានអនុម័ត្តតម្លៃទឹក ៨០០រៀល ក្នុងម៉េត្រគូប ខណៈដែលឆ្លងតាមការស្ទង់មតិកម្មករចំនួន៤១នាក់ ក្នុងសង្កាត់ចំនួន ៨ នៅរាជធានីភ្នំពេញ ដោយសមាគមន៍មណ្ឌលព័ត៌មានកម្មករ បានឱ្យដឹងថា កម្មការិនីកម្មករ បានប្រើប្រាស់ទឹកតម្លៃចន្លោះ ១០០០រៀល ដល់៤០០០រៀល ក្នុងមួយម៉ែត្រគូប ។

កញ្ញា ច្រឹក ដាវី កម្មការិនីរស់នៅតំបន់ព្រៃទា បានលើកឡើងថា កញ្ញាបានរស់នៅផ្ទះជួលរយៈពេល ៤ឆ្នាំហើយ កញ្ញាធ្លាប់បានលើកឡើងពីបញ្ហាតម្លៃទឹក ជាមួយម្ចាស់ផ្ទះ ថាគោលការណ៏រដ្ឋាភិបាលកំណត់ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនានុវត្តន៍ តែតម្លៃ៨០០រៀលតែប៉ុណ្ណោះ។ ទោះយ៉ាងណាម្ចាស់ផ្ទះបានតបថា ទឹកនៅតំបន់នេះតម្លៃគឺ២០០០រៀលទូទៅ បើទទួលមិនបាន អាចរកជួលកន្លែងផ្សេងក្រៅពីផ្ទះនេះ។

សូមស្ដាប់កញ្ញា ច្រឹក ដាវី

មិនខុសពីនេះ កញ្ញា ឆន ចន្ធី អ្នកចងក្រងកម្មករនៅតំបន់ត្រពាំងថ្លឹង បានលើកឡើងពីបញ្ហាតម្លៃទឹកនៅតំបន់កញ្ញាដែរ ក្នុងតម្លៃ២៥០០រៀលក្នុងមួយម៉ែត្រគូប ។ កញ្ញា ក៏បានលើកឡើងដែរថា ខណៈកូវីដ១៩ រីករាលដាលខ្លាំងរដ្ឋាភិបាល បានប្រកាសមិនយកថ្លៃទឹកភ្លើង ដល់កម្មការិនីកម្មករ តែកញ្ញា ក៏ដូចជាអ្នកស្នាក់នៅផ្ទះជួលជាមួយកញ្ញាផ្សេងទៀត មិនបានទទួលការអនុវត្តន៍គោលការណ៍រដ្ឋាភិបាលនោះទេ គឺត្រូវបង់ទឹកភ្លើងពេញតម្លៃដដែល។

សូមស្ដាប់កញ្ញា ឆន ចន្ធី

 

ទាក់ទងរឿងនេះ កញ្ញា សុត ផង ជាបុគ្គលិកគាំទ្រខាងសមាគមមណ្ឌលព័ត៌មានកម្មករ បានឱ្យដឹងដែរថា ខាងមណ្ឌលបានធ្វើការទាក់ទងទៅខាងអាជ្ញាធរថ្នាក់មូលដ្ឋាន និងរហូតដល់អ្នកពាក់ពន្ធ័ផ្សេងៗដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ  ក្រសួងឧស្សាហកម្ម វិទ្យសាស្ដ្រ បច្ចេកវិទ្យា នវានុវត្តន៍ ក្រសួងមហាផ្ទៃ និងទីស្ដីការគណៈរដ្ឋមន្ដ្រី តែមិនទទួលបានបានអន្តរាគមន៍ច្រើននោះទេពីអ្នកពាន់ព័ន្ធនានា ។ កញ្ញា សុត ផង បានរំលេចដែរថា មានការឆ្លើយតប និងអន្តរាគមន៍ ពីខាងក្រសួងនិងអាជ្ញាធរមានខ្លះដែរ តែតម្លៃទឹក គឺនៅដដែល ដោយលើកការព្រមព្រៀងរវាងម្ចាស់ផ្ទះជួល និងអ្នកជួល។

សូមស្ដាប់កញ្ញា សុត ផង

កញ្ញា បន្ដថា​

សូមជម្រាបថា ផ្អែកតាមសមាគមមណ្ឌលកម្មករបានឱ្យដឹងថា រដ្ឋាភិបាលបានចេញគោលការណ៍តម្លៃទឹក ៨០០រៀល ក្នុងមួយម៉ែត្រគូប សម្រាប់កម្មការិនីកម្មករ សិស្ស និស្សិត តាំងពីឆ្នាំ២០១៧ តែឆ្លងកាត់តាមការស្ទង់មតិផ្ទះជួលភាគច្រើនលក់ទឹកតម្លៃចន្លោះ ១០០០រៀល ដល់៤០០០រៀល ក្នុង១ម៉ែត្រគូប។ សមាគមមណ្ឌលព័ត៌មានកម្មករនៅតែបន្ដអំពាវនាវឱ្យអាជ្ញាធរ អ្នកពាក់ពន្ធ័ព្យាយាមដោះស្រាយបញ្ហានេះជូនកម្មការិនី និងកម្មករដែលជាសរសៃកម្លាំង នៃសេដ្ឋកិច្ចជាតិ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសថ្មីមួយទៀតដល់ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ជរាអំពីការចាក់វ៉ាក់សាំង

ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ[...]

រដ្ឋលេខាធិការទេសចរណ៍៖ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x