loader

កម្ពុជា-រុស្ស៊ី ឯកភាពគ្នាលើកិច្ចគាំពារបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ

រុស្ស៊ី៖ ក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថានកម្ពុជា-រុស្ស៊ី បានឯកភាពគ្នាលើ ផែនការអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវ ចម្រុះ និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍដោយចីរភាព។ ការសម្រេចនេះធ្វើឡើង នាទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២៧ វិច្ឆិកា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

                                                                                      ភាគីកម្ពុជា(ឆ្វេង) រុស្ស៊ី(ស្តាំ)។

 

ក្រុមការងាររវាងប្រទេសទាំងពីរកម្ពុជា-រុស្សី ក៏បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាផងដែរ លើវិធីសាស្រ្តគ្រប់គ្រងសំណល់រឹង រាវ ការកែច្នៃសំណល់ ការគ្រប់គ្រងតំបន់ការពារ បញ្ហាការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រភពធនធានទឹកនិងគុណភាព យន្តការអនុវត្តន៍វិធានច្បាប់គតិយុត្តិ និងវិធានការបច្ចេកទេសទាក់ទងនឹងវិស័យបរិស្ថាននៃប្រទេសទាំងពីរ។

លោក អ៊ីនម៉ៅវ ណូរីតឌីន(Inamov Nuritdin) ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថានសហព័ន្ធរុស្ស៊ី​បានបញ្ជាក់ថា សហព័ន្ធរុស្ស៊ីបានចូលរួមជាមួយបណ្តាប្រទេសនានាក្នុងកាត់បន្ថយឥទ្ធិពលដែលប៉ះពាល់លើបរិស្ថាន។

បើតាមក្រសួងបរិស្ថានក្រុមការងារនៃប្រទេសទាំង២ កម្ពុជា-រុស្ស៊ីនឹងជួបប្រជុំគ្នាលើកទី២ នៅកម្ពុជានៅឆ្នាំ២០១៩។

សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំ សម្រាប់រៀបចំផែនការ ការងារសហប្រតិបត្តិការទ្វេភាគី ដែលនឹងត្រូវដាក់ពិនិត្យសម្រេចនៅ ដើមឆ្នាំ២០១៩ ក្នុងជំនួបរវាងរដ្ឋមន្ត្រីបរិស្ថាននៃប្រទេសទាំង២ នៅខែមករា ឆ្នាំ២០១៩ ខាងមុខ នៅកម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត