loader

កម្ពុជា-មីយ៉ាន់ម៉ា ចុះអនុស្សរណៈជំរុញលំហូរទេសចរជាតិទស្សនាតំបន់អង្គរ និងក្រុងបុរាណបាហ្គាន

(សៀមរាប)៖ ក្រសួងទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ា កាលពីថ្ងៃទី ​១៧ វិច្ឆិកា បានចុះអនុស្សរណៈយោគយល់គ្នាមួយ សំដៅជំរុញលំហូរទេសចរជាតិនៃប្រទេសទាំងពីរទៅមកទស្សនាតំបន់ប្រាសាទអង្គររបស់កម្ពុជា និងទីក្រុងបុរាញបាហ្គានរបស់មីយ៉ាន់ម៉ា។

ពិធីចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនេះធ្វើឡើងរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក U Onh Maung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ក្រោយបញ្ចប់កិច្ចចុះអនុស្សរណៈថា អនុស្សរណៈរវាងក្រសួងទេសចរណ៍ប្រទេសទាំងពីរ ធ្វើឡើងផ្ដោតសំខាន់លើផែនការកម្មវិធីអភិវឌ្ឍន៍វិស័យទេសចរណ៍រវាងកម្ពុជា និងមីយ៉ាន់ម៉ា។

រដ្ឋលេខាធិការក្រសួងទេសចរណ៍បន្តថា អនុស្សរណៈខាងលើក៏ផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយមានការរំលេចពីសក្ដានុពលបុរាណដ្ឋានអង្គរវត្តកម្ពុជា និងបាហ្គានរបស់មីយ៉ាន់ម៉ា ដើម្បីទាក់ទាញភ្ញៀវទេសចរទៅមកទស្សនាតំបន់បេតិកភណ្ឌវប្បធម៌នៃប្រទេសទាំងពីរនេះ ឲ្យកាន់តែច្រើនឡើងសំដៅទាក់យកផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងទេសចរណ៍ប្រទេសទាំងពីរ ក៏នឹងជំរុញឲ្យមានការហោះហើរត្រង់បន្ថែមទៀត ពីទីក្រុងបាហ្គានទៅមកខេត្តសៀមរាប-អង្គរផងដែរ ខណៈបច្ចុប្បន្នមានជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅមករដ្ឋធានីរង់ហ្គូនរួចហើយ។

រាជធានីបាហ្គាន ឬ ហង្សាវត្តី គឺជា​ទីក្រុង​បុរាណ​ស្ថិត​នៅ​កណ្ដាល​ប្រទេស​មីយ៉ាន់ម៉ា ​ដែលធ្លាប់​ជា​ទីក្រុង​ដ៏​មាន​ឥទ្ធិពល​រុងរឿង​បំផុតក្នុងប្រវត្តិសាស្ត្រភូមា កាលពី​ជិត​១​ពាន់​ឆ្នាំ​មុន​។ ទីក្រុង​នេះ​មាន​ប្រាសាទ និង​ចេតិយព្រះពុទ្ធ​សាសនា​ប្រមាណ ១​ម៉ឺន​កន្លែង ​ត្រូវ​បាន​កសាង​ចន្លោះ​សតវត្ស​ទី​១១ និង​ទី​១៣ ប៉ុន្តែបច្ចុប្បន្ន​នៅ​សល់​តែ​ប្រាសាទ និង​វត្តអារាម​ជាង ​២​ពាន់​កន្លែង​ប៉ុណ្ណោះ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត