ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះលើក្រុមទីម័រខាង កើតដោយលទ្ធផល ២-០ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិនាថ្ងៃ អាទិត្យ ទី២៩ ឧសភា នេះនៅពហុកីឡដ្ឋានជាតិដែលមានអ្នកទស្សនាពេញអូឡាំពិកដែលយ៉ាងហោច ណាស់៦ម៉ឺននាក់ដែរ។ ការប្រកួតមិត្តភាពនេះសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភទឹកប្រាក់ចំនួន ៣៤០០០ ដុល្លារដល់ក្រុមបាល់ទាត់ និងក្រុមគ្រូបង្វឹកកម្ពុជា។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបាននាំមុខក្រុមជម្រើសជាតិទីម័រ ខាងកើតក្នុងលទ្ធផល១-០ សម្រាប់ការចប់តង់ទីមួយដោយការស៊ុតបានចម្រេចដោយខ្សែបម្រើ ភួង សុខសាណា នៅនាទីទី១១។ ការប្រកួតតង់ទីមួយ កម្ពុជាបង្ហាញទម្រង់លេងល្អ និងមានឱកាសច្រើនជាងទីម័រខាងកើត។ ចប់តង់ទីមួយកម្ពុជានាំមុខទីម័រ ១-០។
ចំពោះការប្រកួតតង់ទីពីរកម្ពុជានៅតែបង្ហាញទម្រង់លេងល្អ និងវាយសម្រុកដដែល បន្ទាប់ពីដូរតារាឆ្នើម ចាន់ វឌ្ឍនាកាចូល។ គ្រាន់តែដូរចូលភ្លាមខ្សែប្រយុទ្ធមកពីបឹងកេតអង្គរនេះបញ្ជូនបាល់ ឲ្យប្រធានក្រុម ឃួន ឡាបូរ៉ាវី តែតចូលបានសម្រេចឲ្យកម្ពុជានាំមុខ ២-០ ត្រឹមនាទីទី៤៨។ លទ្ធផល ២-០ នេះនៅរក្សារហូតដល់ចប់ការប្រកួត។
សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានឧបត្ថម្ភទឹកប្រាក់ចំនួន៣៤ពាន់ដុល្លារអាមេរិកដែល មានន័យថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមគ្រួបង្វឹកទទួលបានម្នាក់ៗ១ពាន់ដុល្លារអាមេរិក៕
ប្រភព៖ www.news.sabay.com.kh