loader

កម្ពុជាប្រមូលផលជ័រកៅស៊ូបានជិត ១៦ម៉ឺនតោនកើនឡើងជាងឆ្នាំមុន ៣៦%

ភ្នំពេញ៖ ផលិតផលជ័រកៅស៊ូកម្ពុជារយៈពេល​ ១១ខែក្នុងឆ្នាំ២០១៧នេះ មានចំនួនជិត ១៦ម៉ឺនតោនកើនឡើងជាង ៤ ម៉ឺនតោនស្មើនឹង ៣៦%បើធៀបនឹងឆ្នាំមុន។ ចំណែកឯតម្លៃជ័រកៅស៊ូក៏កើនឡើងផងដែរ ដែលនេះជាដំណឹងដ៏ល្អក្នុងវិស័យកសិឧស្សាហ៍កម្មកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម។

បើតាមអគ្គនាយកដ្ឋានកៅស៊ូ រយៈពេល ១១ ខែឆ្នាំ២០១៧ នេះបរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបសម្រេចបានជាង ១៥ ម៉ឺន តោន បានកើនឡើងចំនួន ៣៦ ៦១៣តោន ស្មើ៣១%។ រីឯបរិមាណបញ្ចេញលក់ក្នុងខែវិច្ឆិកាចំនួន ២២ ១៤៦តោន កើនឡើងចំនួន ៦ ៣៩១ ស្មើនឹង៤១% ធៀបនឹងខែតុលា ឆ្នាំ ២០១៧។

ចំពោះតម្លៃលក់មធ្យមក្នុងរយៈពេល១១ ខែ គឺ១៦២៥ ដុល្លារក្នុងមួយតោន កើនឡើង៤៥២​ដុល្លារ ស្មើនឹង៣៨% ​បើធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ ការប្រមូលចំណូលថវិកាថ្លៃឈ្នួលដីដាំកៅស៊ូបានជាង ១ ពាន់លានរៀល ពីក្រុមហ៊ុនចម្ការកៅស៊ូអណ្តូង មេមត់ ជុប ក្រែក និងប្រាក់ពិន័យក្រុមហ៊ុនចម្ការកៅស៊ូស្នួល ចម្ការអណ្តូង ពាមជាំង កាលពីឆ្នាំ២០១៦។

រីឯការចំណាយថវិកាតាមគម្រោងកម្មវិធីរបស់នាយកដ្ឋានជំនាញទាំង ៥ នៃអគ្គនាយកដ្ឋានកៅស៊ូបានចំណាយថវិកាសរុប ១៥ពាន់លានរៀល សម្រាប់ការចុះអនុវត្តសកម្មភាពគម្រោងតាមកម្មវិធី៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

មន្រ្តីការទូតតួកគីថ្មីនឹងជំរុញឲ្យមានជើងហោះហើរត្រង់មកកម្ពុជាក្នុងអាណត្តិរបស់ខ្លួន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំកម្ពុជាប[...]

​អ្នកដំណើរ​តាម​យន្តហោះ​មក​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សៀមរាប​ និង​[...]

៣ថ្ងៃពិធីបុណ្យចូលឆ្នាំ​ខ្មែរ កំណើនភ្ញៀវទេសចរ ខេត្តព្រះសីហនុ ធ្លាក់ចុះគួរឲ្យកត់សំគាល់

ក្រុងភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត