en     km
en     km

កម្ពុជានឹងមានភ្លៀងកក់ខែរយៈពេល ៤ ថ្ងៃ នៅខេត្តចំនួន ៧

Share

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ០៦ ​ដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៨នេះ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងចុះផ្សាយនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៨ ដដែល បានបញ្ជាក់ថា  ឥទ្ធិពលនៃសម្ពាធទាបនេះ នឹងគ្របដណ្ដប់លើខេត្តនិងក្រុងមួយចំនួន។

តាមការជូនដំណឹងនេះ ខេត្តចំនួន ៧របស់កម្ពុជាដែលនឹងមានធ្លាក់ភ្លៀងកក់ខែ​ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨  រួមមាន ខេត្ត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តសៀមរាប៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង