loader

កម្ពុជានាំអង្ករចេញខែដំបូងឆ្នាំនេះធ្លាក់ចុះ ៥%​ បន្ទាប់ពីអឺរ៉ុបយកពន្ធអង្ករ

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំ ២០១៩នេះ បានធ្លាក់ចុះ ៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយចេញផ្សាយកាលពីថ្ងៃទី០១ កុម្ភៈ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ។

បើតាមរបាយការណ៍កម្ពុជាបាននាំចេញអង្ករចំនួនជិត ៦ម៉ឺនតោននៅខែមករា ខណៈការនាំអង្ករទៅកាន់ទីផ្សារអឺរ៉ុបមានចំនួនជាង ២ម៉ឺនតោន ស្មើនឹង ៤០ភាគរយ។ កាលពីខែមករាឆ្នាំ ២០១៨កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន៦,២ម៉ឺនតោន។

គួររំលឹកថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩មក សហគមន៍អឺរ៉ុបបានចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំ ក្រោយពីកសិករអ៊ីតាលី និងអេស្បាញ បានប្តឹងការនាំចូលអង្ករពីកម្ពុជា និងភូមាថាបានខូចផលប្រយោជន៍អង្ករកសិករអឺរ៉ុប។ សហគមន៍អឺរ៉ុបចាប់យកពន្ធអង្ករកម្ពុជាក្នុងតម្លៃជាង២០០ដុល្លារក្នុងមួយតោននៅរយៈពេល៣ឆ្នាំដំបូង និងជា១៧០ដុល្លារនៅឆ្នាំទី២ ហើយឆ្នាំទី៣ជា១៤២ដុល្លារក្នុងមួយតោន។

អ្នកវិគាគ និងអ្នកជំនាញកសិកម្មលើកឡើងថា ការយកពន្ធអង្ករពីកម្ពុជានឹងអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសកសិករមិនអាចប្រកួតប្រជែងជាមួយអង្ករប្រទេសជិតខាងបាន។

កាលពីឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជិត ៦២ម៉ឺនតោន។ ចំណែកទីផ្សារអឺរ៉ុបបានចំនួនជិត ២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញសរុប។ ផ្អែកតាមចំនួននេះកម្ពុជានឹងអាចខាតបង់ទឹកប្រាក់ប្រមាណ ៥៤លានដុល្លារក្នុងមួយឆ្នាំលើការនាំចេញអង្ករទៅអឺរ៉ុប៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល Emirates នឹងបើកជើងហោះហើរថ្មីពីភ្នំពេញទៅបាងកក

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emira[...]

សហព័ន្ធស្រូវអង្ករកម្ពុជាមានបំណងចង់ជួបប្រតិភូសហភាពអឺរ៉ុបរឿងពន្ធអង្ករ

ភ្នំពេញ៖ មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប[...]

ទំនិញកម្ពុជា ៣២ មុខនាំទៅប្រទេសវៀតណាមមិនចាំបាច់បង់ពន្ធគយទៀតឡើយ

ភ្នំពេញ៖ ទំនិញរបស់កម្ពុជាចំនួន ៣២មុខ ដែលនាំចេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត