loader

កម្ពុជាគ្រោងនំាពូជខ្លាដំបងចូលក្នុងប្រទេសដើម្បីស្តារពូជខ្លានេះទ្បើងវិញ

ភ្នំពេញ៖ កម្ពុជាគ្រោងនំាពូជខ្លាដំបងចូលមកក្នុងប្រទេសក្នុងគោលបំណងដើម្បីស្តារពូជខ្លាដែលបានបាត់បង់ក្នុងសម័យសង្គ្រាម។ នេះបើតាមនាយកប្រតិបត្តិអង្គការ WWF ថែ្លងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត៍គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី២ កាលពីថ្ងៃទី៣០ សីហា ឆ្នំា២០១៧ រាជធានីភ្នំពេញ។

រដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាគម្រោងមួយជាមួយអង្គការ WWF ដើម្បីនំាយកពូជខ្លាដំបងពីបរទេសចូល​មកប្រទេសកម្ពុជាដើម្បីចូលរួមស្តារពូជខ្លាដំបងទ្បើងវិញដែលកម្ពុជាបានបាត់ជាច្រើននៅក្នុងសម័យ​សង្គ្រាមនាពេលកន្លងមក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។​គម្រោងមួយនេះក៏ទទួលបានការឯកភាពពីសម្តេច ហ៊ុន សែន ផងដែរ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្ត៍គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី២ នាយកប្រតិបត្តិនៃអង្គការ WWF លោក សៀង ទៀក មានប្រសាសន៍ថានាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានឯកភាពទៅលើគម្រោងនំាពូជខ្លាដំបងចូលមកក្នុងប្រទេសកម្ពុជាដើម្បីស្តារពូជខ្លាកម្ពុជាដែលបានបាត់បង់ក្នុងសម័យសង្គ្រាមទ្បើងវិញ។

នាយកប្រតិបត្តិអង្គការនេះបន្តថាការណ៍នេះជាមោទនភាពមួយសម្រាប់អង្គការ WWFកម្ពុជា និងអង្គការជាដៃគូដែលបានស្នើសុំឱ្យសម្តេច ហ៊ុន សែន សម្រេចលើគម្រោងនេះ។ លោក បញ្ជាក់ទៀតថាក្នុងនាមលោកជានាយកប្រតិបត្តិអង្គការ WWF សន្យារៀបចំធ្វើយ៉ាងណាដើម្បីរៀបចំដែនព្រៃដែលជាទីកន្លែងពូជខ្លានេះអាចរស់នៅបានទ្បើងវិញ។

ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកនំាពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃទី ០១ កញ្ញា ឆ្នំា២០១៧នេះថា ក្រសួងបរិស្ថានរួមជាមួយនិងអង្គការ WWF កំពុងតែពិភាក្សាលើគម្រោងមួយនេះ។ លោក សៅ សុភាព បន្តថាចំពោះគម្រោងនាំចូលសត្វខ្លាដំបងពីបរទេសនេះ កម្ពុជាមិនទាន់កំណត់ថានឹងជ្រើសរើសពូជនេះមកពីប្រទេសណាមួយនៅទ្បើយនោះទេ តែលោក ថាកន្លងមកម្ពុជាធ្លាប់មានការពិភាក្សាជាមួយ     ភាគីឥណ្ឌា។ លោកសៅ សុភាព គូសបញ្ជាក់ថាគោលបំណងសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងនំាចូលសត្វខ្លាដំបងពីបរទេសនេះ ដោយសារតែនាពេលកន្លងមកម្ពុជាបានបាត់បង់សត្វខ្លាដំបងជាច្រើនក្នុងសម័យសង្គ្រាម។ ការណ៍នេះកម្ពុជាមានបំណងធ្វើយ៉ាងណាដើម្បីស្តារពូជខ្លាដំបងនេះទ្បើងវិញ ហើយតំបន់ដែលកម្ពុជាគ្រោងដាក់ឱ្យសត្វខ្លាទៅរស់នៅគឺនៅភាគឦសានប្រទេសកម្ពុជា។

«គម្រោងនេះខាងដៃគូរបស់យើងWWF កំពុងតែបន្តពិភាក្សាធ្វើការជាមួយក្រសួងបរិស្ថានក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរួមមានដូចជារដ្ឋបាលព្រៃឈើយើងពិនិត្យឃើញមានតំបន់គោលដៅសក្តានុពលមួយចំនួននៅតំបន់ការពារធម្មជាតិដែលជាតំបន់គោលដៅជាពិសេសនៅផ្នែកឦសាន»។

គួរជម្រាបថា លក្ខខណ្ឌការស្តារពូជខ្លាទ្បើងវិញគឺមានលក្ខខណ្ឌសំខាន់ៗមួយចំនួន៖ ទី០១ គឺទីជម្រកដែលអាចមានភាពស្ងប់ស្ងាត់ល្អមិនមានការរំខាន, ទី២ មានចំណីសម្រាប់វាគ្រប់គ្រាន់អាចរស់នៅ អាចស៊ីជាអាហារ ហើយអាចបន្តពូជបាន ទី៣ លក្ខខណ្ឌដែលមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ឱ្យវាផឹកបាននៅក្នុងដែនព្រៃសម្រាប់ពួកវារស់នៅ។

លើសពីនេះទៀតនោះត្រូវឱ្យសត្វខ្លាទំាងនោះរស់នៅទីកន្លែងដែលមានសុវត្ថិភាព លប់បំបាត់ចោលនូវការបរបាញ់ខុសច្បាប់ ការដាក់ អន្ទាក់ខុសច្បាប់ ហើយធ្វើយ៉ាងណាណាឱ្យទីជម្រកដែលខ្លាអាចនៅបានតាមស្តង់ដារបស់ពួកវារស់នៅ។ ក្នុងន័យនេះមានន័យថាជាស្តង់ដារស់នៅរបស់វាទាក់ទងពពួកសត្វជាចំណីរបស់វា ហើយផ្ទៃដីក្នុងមួយគីទ្បូម៉ែត្រការ៉េក្នុងរង្វង់វារស់នៅមានសត្វជាចំណីរបស់វារហូតដល់ ៦.៥ ទៅ ៧.០០​ ភាគរយ។

ឧទាហរណ៍សត្វដែលជាចំណីរបស់វាមានដូចជា ជ្រូកព្រៃ ខ្សោក ប្រើស និង រមំាងជាដើម ដែលជាប្រភេទសត្វដែលខ្លាចូលចិត្តស៊ី ដែលវាអាចរស់នៅបាន អាចបន្តកំណើតបន្តពូជបាន។ ពោលគឺជម្រកវាទាមទារឱ្យមានភាពស្ងប់ស្ងាត់ពីមនុស្សពីផ្ទះ និងស្ងប់ស្ងាត់ពីការបរបាញ់។

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត