loader

កម្ពុជាគ្រោងដំឡើងច្រកព្រំដែនភ្នំដីក្នុងខេត្តបាត់ដំបងជាច្រកអន្តរជាតិ

បាត់ដំបង៖ អាជ្ញាធរកម្ពុជា និងថៃគ្រោងនឹងប្រកាសដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ១៣ ស្ថិតក្នុងខេត្តបាត់ដំបង​ អមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ឱ្យទៅជាច្រកព្រំដែនអន្តរជាតិនាដើមខែតុលាខាងមុខនេះ។

                                                                                           ​ដែនទីខេត្តបាត់ដំបង។

ការគ្រោងដំឡើងច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ធ្វើឡើងស្របពេលដែល នាយករដ្ឋមន្រ្តីថៃធ្លាប់បានសន្យា​ជំរុញ​ទំហំ​ពាណិជ្ជ កម្ម​ទ្វេភាគី​ឱ្យកើន​ដល់ ១៥ ពាន់លាន​ដុ​លា្ល​រ​អាមេរិក​នៅ​ឆ្នាំ ២០២០ខាងមុខ​។ រីឯពេលថ្មីៗនេះ ​ភាគី​ទាំងពីរ ​ក៏បាន​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន ៤ បន្ថែមទៀត​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ដំណើរការផ្សេងៗ ខណៈ​ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ចាប់ផ្ដើម​មានការ​កកស្ទះ។

ច្រកព្រំដែនអន្ដរជាតិចំនួន ៤ ដែលគ្រោងនឹងបើកបន្ថែមនោះរួមមាន៖ ទី១ .ច្រក​អានសេះ ខេត្ដ​ព្រះវិហារ ជាប់​ច្រក​អាន​ម៉ា ស្ថិត​ខេត្ដ ​កាន់​វ័ន​ឡា ​សុថា​នី។ ទី២ .ច្រក​ជប់​គគី ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​ប៊ុ​រី​រ៉ាំ។ ទី៣.ច្រក​ភ្នំ​ដី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខៅ​ឌី​ន ខេត្ដ​ស្រះកែវ ។ ទី៤. ច្រក​ថ្មដា ខេត្ដ​ពោធិសាត់ ជាប់​ច្រក ថា​សេន ខេត្ដ​ស្រះកែវ។

លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការច្រកទ្វារតំបន់ព្រំដែនភ្នំដី បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ការដំឡើងច្រកព្រំដែនភ្នំដីទៅជាច្រកអន្តរជាតិនេះ គឺបំណងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរជាតិ និងអន្តរ ជាតិ ជាពិសេសជួយសម្រួលដល់ការដឹកជញ្ជួនទំនិញឆ្លងកាត់ព្រំដែនផងដែរ។

បច្ចុប្បន្នខេត្តបាត់ដំបង មានច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង។ ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់មានរថយន្តដឹកទំ និញជាង ២០០គ្រឿង រថយន្តដឹកអ្នកដំណើរជាង៣គ្រឿង និងរថយន្តដឹកអ្នកទេសចរជាតិ និងអន្តរជាតិជាង ១៥០០នាក់ឆ្លងកាត់ច្រកព្រំដែនអន្តរជាតិដូងនេះ។

យោងតាមទិន្ន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៥,៥១៨លានដុល្លារអាមេរិក។ ចំណែកឆ្នាំ២០១៦ មានចំនួន ៥,៥៥១លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ០,៦%៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

តម្រូវការ​សាច់​កើនឡើង​ខ្លាំង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​

ភ្នំពេញ​៖​ក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​និង​[...]

សញ្ញាទាំង ៥ បង្ហាញថា​អ្នកមានគំនិតសេដ្ឋី

សញ្ញាទាំង ៥ បង្ហាញថា​អ្នកមានគំនិតសេដ្ឋី

ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨

នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប នៃសតវត្សទី [...]

ការវិនិយោគរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នាទទួលបានការគាំទ្រពីមន្រ្តីកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ២ បានចុះអនុស្សរណៈយោគយល់គ្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត