ភ្នំពេញ៖ ប្រធានាធិបតីជាប់ឆ្នោតនៃប្រទេស Gambia ត្រូវបាន កងទ័ពអាហ្វ្រិកខាងលិច អមដំណើរលោក ចូលវិមានប្រធានាធិបតីនៅថ្ងៃទី២៧មករានេះ ខណៈពលរដ្ឋ ជាច្រើនម៉ឺន សាទរលោក ក្នុងឋានៈជា មេដឹកនាំថ្មីនៃប្រទេសក្រីក្រធ្លាប់រស់នៅក្រោមរបបផ្ដាច់ការ រយៈពេល ២២ឆ្នាំ។
លោក Adama Barrow បាន ចូលកាន់តំណែង ជាផ្លូវការនៅពេលនេះ បន្ទាប់ពីលោក បាន ស្បថចូលកាន់តំណែង នៅប្រទេស ហ្សេនេហ្គាល់កាលពីថ្ងៃទី១៩មករា ខណៈអតីតប្រធានាធិបតី ចាញ់ឆ្នោត Yahya Jammeh មិនព្រមចាកចេញពីវិមានប្រធានាធិបតី។
តាមទីភ្នាក់សារព័ត៌មានAP កងទ័ពអាហ្វ្រិចខាងលិច ដែល បណ្ដេញលោក Jammeh ពីអំណាច បានអមដំណើរ ហើយ ក្នុងនោះ ប្រធានាធិបតី ហ្សេនេហ្គាល់ ក៏ចូលរួម ដំណើរលោក Barrowដែរ។
ប្រជាជន Gambia បាននិយាយថា មេដឹកនាំដែល ជាទីសង្ឃឹមក្នុងការ ដឹកនាំប្រទេស មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពិតជានាំមកនូវសេចក្ដីសុខ យុត្តិធម៌ សម្រាប់ពលរដ្ឋទៅ។
តាមសេចក្ដីរាយការណ៍ពលរដ្ឋ បាន មកចោមរោមលោក Barrow យ៉ាងច្រើនកុះកក នៅ វិមានប្រធានាធិបតីជាមួយនឹងការរាំច្រៀង សប្បាយរីករាយយ៉ាងខ្លាំង៕ ប្រភព AP