loader

កងកម្លាំងសន្តិសុខកុងហ្គោបាញ់សម្លាប់ជនអន្តោប្រវេសន៍ប៊ឺរុនឌី (Burundi)

អង្គការសហប្រជាជាតិបាននិយាយថា កងកម្លាំងសន្តិសុខនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបាញ់សម្លាប់ជនអន្តោប្រវេសន៍ ប៊ឺរុនឌី (Burundian) ចំនួន ៣៧ នាក់ដែលកំពុងធ្វើការតវ៉ា បន្ទាប់ពីជនរងគ្រោះ ៤ នាក់ត្រូវបានបណ្តេញចេញពីប្រទេសនេះ។

បេសកជនថែរក្សាសន្តិភាព «ម៉ូណូកូ» បាននិយាយថា មានមនុស្ស ១១៧ នាក់ទៀតបានរងរបួសក្នុងអំឡុងពេលឧប្បត្តិហេតុនៅភាគខាងកើត។

ប្រភពរដ្ឋាភិបាលបាននិយាយថា ក្រុមអ្នកតវ៉ាបានឡោមព័ទ្ធគុក ប៊ឺរុនឌី (Burundians) ទីដែលត្រូវបានឃុំខ្លួនជននិរទេសទាំង ៤នាក់នោះ។

អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតច្បាស់លាស់ អំពីអ្វីដែលបានកើតឡើង។

អ្នកតវ៉ានៅ Burundian ម្នាក់បាននិយាយថា អ្នកស្រី មិនសប្បាយចិត្តទេ ព្រោះពលរដ្ឋបួននាក់ក្នុងចំណោមពួកគេ ត្រូវបានបណ្តេញចេញពីកុងហ្គោ។ ចំណែកប្រជាជនដែលតវ៉ាទាមទារ ក៏ត្រូ​វទាហានកុងហ្គោ បាញ់សម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ហើយវាបាននាំឱ្យមានការកើនឡើងនូវអំពើហិង្សា។

ក្រសួងមហាផ្ទៃកុងហ្គោនិយាយថា ការបាញ់សម្លាប់ពួកអ្នកតវ៉ាពីសំណាក់កងទ័ពនេះ គឺដើម្បីគ្រប់គ្រងស្ថានការណ៍តែប៉ុណ្ណោះ ព្រោះក្រុមអ្នកតវ៉ាបានគប់ដុំថ្មដាក់កងកម្លាំងរក្សាសន្តិសុខ។

សូមជំរាបថា មនុស្សជាង ៤០ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេស ប៊ឺរុនឌី (Burundi) ចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលប្រធានាធិបតីលោក Pierre Nkurunziza បានប្រកាសថា លោកនឹងស្វែងរកការគ្របគ្រង់អំណាចនៅអាណត្តិទីបីថែមទៀត ដែលប្រការនេះបង្កឱ្យមានអំពើហិង្សារីករាលដាល៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មេដឹកនាំកំពូលអ៊ីរ៉ង់ឱ្យទ័ពប្រយុទ្ធចេញពីទីក្រុង ក្រោយប្រកាសផ្ដាច់ទំនាក់ទំនងការទូតនឹងអាមេរិក

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៍នៅមជ្ឈឹមបូព៌ាកាន[...]

អាមេរិកបញ្ចូនបន្ថែមនាវាចម្បាំងធំមួយគ្រឿងទៅឈូងសមុទ្រពែក្សខណៈកិច្ចប្រជុំនៅ UN គ្មានដំណោះស្រាយ

សហរដ្ឋអាមេរិកកំពុងបង្ហាញកម្លាំងសព្វាវុធដើម្បី[...]

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

គីមជុងអ៊ុនសរសើរត្រាំពេលអានលិខិតហើយ

ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩

មេដឹកនាំដែលធ្វើឱ្យពិភពលោក តែ​ងតែភ្ញាក់ផ្អើល ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត