loader

ហ្សិមបាវ៉េ៖ទោះបីប្រធានាធិបតីឬមេបក្សណាមួយស្លាប់ក៏ការបោះឆ្នោតនៅតែដំណើរ

គណៈកម្មការបោះឆ្នោតនៃប្រទេសហ្សិមបាវ៉េ បានប្រកាសថា ការបោះឆ្នោតមិនត្រូវលុប ឬលើកពេលបានទេ ទោះជា ប្រធានាធិបតី ឬ មេបក្សណាមួយស្លាប់អំឡុង ឃោសនា បោះឆ្នោតឬថ្ងៃបោះឆ្នោតក៏ដោយ លើកលែងប្រទេសទាំងមូលធ្លាក់ក្នុងគ្រោះអាសន្នធ្ងន់ធ្ងរ។

តាមសារព័ត៌មាន The News Day of Zimbabwe សេចក្ដីសម្រេច របស់គណៈកម្មការបោះឆ្នោតធ្វើឡើង ស្របពេល មានការវាយប្រហារមួយលើក្បួនឃោសនា របស់ លោកប្រធានាធិបតី  Emmerson Mnangagwa ប្រធាន គណបក្សកាន់អំណាចZanu-PF ដែលជាការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី។

តាមប្រភពដដែល លោក Mnangagwa មិនបានរងរបួសអ្វីទេ។ តែបន្ទាប់មក មានការចោទសួរថាបើមានករណីនេះ បណ្ដាលអោយស្លាប់ ប្រធានាធិបតីគេអាចលុបចោលឬលើកពេលបោះឆ្នោតឬទេ។  ប៉ុន្តែក្រុមអ្នកឃ្លាំមើលការបោះឆ្នោត ឯករាជ្យ បានស្នើថា ការលុបចោល ការបោះឆ្នោតគួរតែធ្វើបាន បើមានការប៉ះពាល់ធ្ងន់ធ្ងរដល់ គោលការណ៍ប្រជាធិបតេយ្យ។

ប្រទេសហ្សិមបាវ៉េ  ខណៈនេះ កំពុងស្ថិតក្នុងការឃោសនា រកសំឡេងឆ្នោតយ៉ាងខ្លាំងនៅទូទាំងប្រទេស។ ការបោះឆ្នោតប្រធានាធិបតីផង ការបោះឆ្នោតសភាផងនេះ ប្រព្រឹត្តទៅនៅពេលតែមួយ។

គិតមកដល់ពេលនេះ មានបេក្ខជន សរុប ១០៨រូប ក្នុងនោះមេបក្សនយោបាយ ចំនួន ២១គណបក្ស ក្លាយជាបេក្ខជន ប្រធានាធិបតី។

លោក Emmerson Mnangagwa គឺជាប្រធានគណបក្សកាន់អំណាច Zanu-PF ។លោកជាប្រធានាធិបតីលើកបន្តុបដោយពួកយោធា ក្រោយពីទម្លាក់លោកRobert Mugabe ពីអំណាច កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៧។

សន្លឹកឆ្នោតនៃការបោះឆ្នោតលើកនេះ ពុំមានរូបលោក Robert Mugabe នោះទេ ។ តែគូប្រកួត ដែលស្ថិតក្នុងបេះដូងពលរដ្ឋហ្សិមបាវ៉េ មានតែលោក Mnangagwa និងលោក Nelson Chamisa ប្រធានចលនា ដើម្បីផ្លាស់ប្ដូរ MDC ដែលជាគណបក្សប្រឆាំងធំជាងគេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ចិនលេងល្បែងសងសឹងប្រឆាំងនឹងកាណាដា

ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩

គេហទំព័រព័ត៌មាន Business insider  បញ្ចេញព័ត៌ម[...]

វិភាគ៖ហេតុអ្វីលោក ម៉ាដូរ៉ូ ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងឃុំតែមួយម៉ោងហើយដោះលែងវិញភ្លាម?

មេដឹកនាំគណបក្សប្រឆាំងនិង ជាអតីតប្រធានរដ្ឋសភាល[...]

ចិនកាត់ទោសពលរដ្ឋកាណាដាម្នាក់ដោយទោសប្រហារជីវិតករណីគ្រឿងញៀន

តុលាការមួយនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១៤ មករា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត