en     km
en     km

WTO​រម្លឹក​កម្ពុជា​ឱ្យ​ខិតខំ​កសាងទំនុកចិត្ត​វិនិយោគទុន​បរទេស​លើ​វិស័យ​កាត់ដេរ​

Share

ភ្នំពេញ៖​គេហទំព័រ​សារព័ត៌មាន​បរទេស​មួយ​ឈ្មោះ​ថា​Just-style.com​បាន​ចុះ​ផ្សាយ​នូវ​សម្រង់​របាយការណ៍​មួយ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ដែល​មាន​ចំណងជើង​ថា​«​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ឧស្សាហកម្ម​កាត់ដេរ​»​ហើយ​អត្ថបទ​របស់​សារព័ត៌មាន​នេះ​ថា​WTO​រម្លឹក​កម្ពុជា​ឱ្យ​ខិតខំ​ធ្វើ​ឱ្យ​មាន​ទំនុកចិត្ត​វិនិយោគទុន​បរទេស​លើ​វិស័យ​កាត់ដេរ​។​

​​​​​​​​​​​​​​​​​​​                                                                    ​កម្មការិនី រោងចក្រកាត់ដេរ

​អត្ថបទ​នេះ​ បាន​រៀបរាប់​ថា​ ចាប់តាំងពី​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ នៅ​ឆ្នាំ​២០០៤​មក​ គឺ​អ្នក​វិនិយោគទុន​បរទេស​មាន​ទំនុក​ជា​ខ្លាំង​ក្នុង​ការ​វិនិយោគ​របស់​ពួក​គេ​លើ​វិស័យ​មួយ​ចំនួន​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​មាន​ទំនុកចិត្តជាងគេ​រហូត​មាន​ទុន​វិនិយោគ​ប្រហែល​៦៥​ភាគរយ​។​

អត្ថបទ​របស់សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​ទៀត​ថា​វិស័យ​កាត់ដេរ​បាន​នាំ​ឱ្យ​មាន​កំណើន​GDP​របស់​ប្រជាជន​កើន​ឡើងជា​ខ្លាំង​។​ ក្នុង​ន័យ​នេះ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រម្លឹក​កម្ពុជា​ថា​ចាំបាច់​ត្រូវធ្វើឲ្យ​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​អ្នក​វិនិយោគទុន​បរទេស​ ដោយ​បង្កើត​ឱ្យ​មាន​បរិយាកាស​វិនិយោគ​ប្រក​ដ​ដោយ​ភាព​សេរី​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ទេ​ ដោយ​ ពុំ​លើក​ទូរស័ព្ទ​។​

​តែ​យ៉ាងណា​ក៏​ដោយ​ គេហទំព័រ​បរទេស​នេះ​ មិន​បាន​និយាយ​យោង​ថា​ មូលហេតុ​អ្វី​បានជា​អង្គការ​ពាណិ​ជ្ជកម្ម​ពិភពលោក​ រម្លឹក​កម្ពុជា​ដូច្នេះ​ ខណៈ​នយោបាយ​នៅ​កម្ពុជា​ឡើង​កម្ដៅ​ ករណី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដែល​នាំ​ឱ្យ​មានការ​រៀបចំ​វិធានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ពី​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​​​​ដែល​ជាទី​ផ្សារ​នាំចេញ​ផលិតផល​កាត់ដេរ​និង​ស្បែកជើង​ពី​កម្ពុជា​រហូត​ដល់​ទៅ​ជិត​៨០​ភាគរយ​។​

​កាលពី​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ហ៊ុន​សែន​ បាន​អះអាង​ថា​ ប្រ​សិន​ បើ​មានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មែន​នោះ​ គឺជា​កំហុស​របស់​គណបក្សប្រឆាំង​ដែល​ដើរ​បញ្ចុះបញ្ចូល​សហគមន៍​អន្តរជាតិ​ឱ្យ​ មាន​វិធានការ​នេះ​៕​

Share

Image
Image
Image