en     km
en     km

World Vision រកឃើញថា សិស្សនៅបឋមសិក្សាជាច្រើននាក់ទាមទារឱ្យមានបណ្ណាល័យច្រើនជាងមុន

Share

ភ្នំពេញ៖ តាមការស្ទង់មតិមួយរបស់អង្គការទស្សនៈពិភពលោក World Vision រកឃើញថា សិស្សជាច្រើននាក់ចង់បានបណ្ណាល័យដែលមានសៀវ ភៅ ច្រើនជាងមុន និងមានបរិយាកាសល្អ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោក ដែលវិទ្យុស្រ្ដីទទួលបាននៅថ្ងៃនេះ ។

world-vision-pre

តាមសេចក្ដីប្រកាសព័ត៌មាននោះដដែល ការរកឃើញនេះ  បន្ទាប់ពីអង្គការទស្សនៈពិភពលោក បានប្រារព្ធទិវាជាតិអំណាននៅថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១៧ នៅតាមសាលារៀនបឋមសិក្សាចំនួន ៤៣ ទូទាំងប្រទេស  ។

សកម្មភាពដែលអង្គការទស្សនៈពិភពលោករកឃើញនៅក្នុងខេត្ដចំនួនប្រាំបួន ដែលរួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល ព្រៃវែង ព្រះវិហារ សៀមរាប និងខេត្តតាកែវ  នោះ   គឺសកម្មភាពមនុស្សពេញវ័យអានឭឲ្យកុមារស្ដាប់ និងសកម្មភាកុមារអានឭៗ ជាមួយមិត្តភក្ដិ របស់ពួកគេ។ 

អង្គការទស្សនៈពិភពលោកដដែល  បានរកឃើញទៀតថា សិស្សានុសិស្សជាង ៤ពាន់នាក់ បានបោះឆ្នោតលើស្ដង់ដារបណ្ណាល័យដែលពួកគេចង់ឲ្យមានការកែលម្អខ្លាំងបំផុត។ទន្ទឹមនឹងនោះ  សិស្សចំនួន ២៥ភាគរយ បានបោះឆ្នោតចង់ឲ្យមាន “កំណើនចំនួន និងភាពសម្បូរបែបនៃសៀវភៅ និងឯកសារអាន”។ ដោយឡែក សិស្សចំនួន ១២ភាគរយ បោះឆ្នោតចង់ឲ្យមាន “បរិយាកាសអំណោយផលសម្រាប់ការអាន“។ ហើយសិស្សចំនួន ១០ភាគរយបោះឆ្នោតចង់ឲ្យមាន “ការរៀបចំឲ្យមានសកម្មភាពអាននៅក្នុងបណ្ណាល័យ” ឲ្យបានកាន់តែច្រើន។ 

តាមអង្គការទស្សនៈពិភពលោក ការសម្រេចបានអក្ខរកម្មល្អសម្រាប់កុមារ នៅតែជាបញ្ហាប្រឈមយ៉ាងធំនៅក្នុងប្រទេសកម្ពុជា ។ ការវាយតម្លៃមួយនៅឆ្នាំ ២០១២ បានបង្ហាញថា មានតែ ២ ភាគ៣ប៉ុណ្ណោះ នៃកុមារនៅក្នុងថ្នាក់ទី២ ដែលអាចអានបាន។ 
ការវាយតម្លៃទៅលើសិស្សថ្នាក់ទី ៦ ដែលធ្វើឡើងនៅក្នុងឆ្នាំ ២០១៣ ដោយក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញថា មានតែ ៤៥,៧ ភាគរយតែប៉ុណ្ណោះដែលអាចសរសេរ និងអានភាសាខ្មែរបាន។

ការស្រាវជ្រាវដោយអង្គការទស្សនៈពិភពលោកនៅឆ្នាំ ២០១៦ បានបង្ហាញថា មានតែមួយភាគបួននៃសាលារៀនដែលត្រូវបានជ្រើសរើសដើម្បីវាយតម្លៃតែប៉ុណ្ណោះ បានបំពេញតាមស្ដង់ដារធនធានអំណានដែលកំណត់ដោយរដ្ឋាភិបាល។ ដោយសារតែស្ថិតិទាំងនេះហើយ បានជាអង្គការទស្សនៈពិភពលោករៀបចំឲ្យមានជំនួបរវាង នាយកសាលា លោកគ្រូ អ្នកគ្រូ ឱពុកម្ដាយ និងសិស្សានុស្សិត ដើម្បីផ្លាស់ប្ដូរគំនិត និងស្វែងយល់ពីស្ថានភាពរបស់បណ្ណាល័យសាលារៀន៕

Share

Image
Image
Image