loader

ធនាគារពិភពលោក មានគំរោងនាំចេញស្រូវអង្ករកម្ពុជា ឲ្យបាន ២៥ ភាគរយ នៅឆ្នាំ ២០២៥

ក្រុងភ្នំពេញ៖ កិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក ដែលសហការជាមួយ ក្រុមហ៊ុនម៉ាហ្វូត និង ក្រុមហ៊ុន Battambang Rice Investment រោងម៉ាស៊ីនកិនស្រូវមានគំរោងនាំចេញអង្ករកម្ពុជា ឲ្យបាន ២៥ ភាគរយ នៅឆ្នាំ ២០២៥។

ប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារកសិកម្មធំជំរុញឲ្យវិស័យសេដ្ឋកិច្ចកម្ពុជា កើនឡើងដល់ ៧ភាគរយ នៅចុងឆ្នាំ ២០១៧ នេះ។

បើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន WEBWIRE ចុះផ្សាយកាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាកើនឡើងចាប់តាំងពីឆ្នាំ ២០១០។

គម្រោងក្នុងការនាំចេញស្រូវអង្ករកម្ពុជានេះ ត្រូវបានធនាគារពិភពលោករំពឹងថា អាចនឹងកើនឡើងបាន ២៥ ភាគរយ នៅឆ្នាំ ២០២៥ ដែលគម្រោងនេះ នឹងជួយដល់ការរក្សាកំណើនផលិតកម្ម ពង្រឹងទីផ្សារកសិកម្ម និងជីវភាពរបស់កសិករ។

លោក លូក ប៊ើរ៉េន នាយកប្រតិបត្តិនៃការនាំចេញស្រូវអង្ករជាសកលនៃក្រុមហ៊ុន ម៉ាហ្វូត បានមានប្រសាសន៍ថា«ពួកយើងបានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំគម្រោងនេះ ដើម្បីលើកកម្ពស់គុណភាពស្រូវអង្ករឲ្យបានលក្ខណៈស្តង់ដារមួយដែលអន្តរជាតិទទួលស្គាល់»។ លោកបានប្តេជ្ញាថា និង ពង្រឹងការនាំចេញស្រូវអង្ករកម្ពុជាឲ្យបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា គម្រោងនេះ គឺបូកបញ្ចូលទាំង ការបង្ហាត់បង្ហាញបច្ចេកទេស ក្នុងការផលិតស្រូវសម័យទំនើប ដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាថ្មី ក្នុងការដាំ ដុះ ភ្ជួររាស់ និង សេវាកម្មជាដើម។ វានឹងជួយលើកកម្ពស់ដល់គុណភាពស្រូវ និង ផ្គត់ផ្គង់ស្រូវបានទាន់ពេលវេលា ជាជាងការធ្វើស្រែលក្ខិណៈបែបបុរាណ។ កាលពីឆ្នាំ ២០១២ និង ២០១៣ អង្ករផ្ការម្លិះ បានជាប់ចំណាត់ថ្នាក់លេខមួយនៅទូទាំងពិភពលោក ជាអង្ករដែលល្អបំផុត មានគុណភាពខ្ពស់៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាបន្តធ្លាក់ចុះក្នុងការនាំចេញអង្ករ ខណៈអន្តរជាតិពិចារណាលើអង្ករភូមា

ក្រុងភ្នំពេញ៖ អង្ករកម្ពុជាប្រមាណជិត ៥០ ម៉ឺនតោ[...]

កម្ពុជាជំរុញវៀតណាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥ប៊ីលានដុល្លារ

(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន[...]

ក្រុមហ៊ុននិងរោងចក្រចំនួន ១៩ មានទុន ៦៣២លានដុល្លារ $​ បានវិនិយោគក្នុងខែវិច្ឆិកានេះ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុននិងរោងចក្រចំន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត