loader

World Bank៖តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៅខ្វះហេដ្ឋារចនាសម្ព័ន្ធ ការងារ នាំឱ្យបះពាល់កំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ធនាគារពិភពលោកបានបង្ហាញរបាយការណ៍ថាទីក្រុងនៅទូទំាំងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មិនទាន់បានផ្តល់គ្រប់គ្រាន់នូវ ហេដ្ឋារ​ចនាសម្ព័ន្ធ ការងារ និងសេវាកម្មក្នុ​ង​ល្បឿន​ឆាប់​រហ័ស​ដូច​សន្ទុះ​នៃការអភិវឌ្ឍន៍​ទីក្រុង​ដែលនំាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ ការដាក់បង្ហាញនេះស្របពេលកំណើន​ប្រជា​ជនមករស់នៅទីក្រុងកើនឡើងខ្លំាងដែលជ​ម្រុញឲ្យតម្រូវការផ្នែកលំនៅឋានកាន់តែខ្ពស់។

                                           អគារប៉ូឌីញស កាលមិនទាន់វាយកម្ទេច។រូបភាព៖ combonomist

ធនាគារពិភពលោកបានព្រមានអំពីការប៉ះពាល់កំណើនសេដ្ឋកិច្ចនេះ នៅក្នុងការដាក់បង្ហាញរបាយការណ៍របស់ខ្លួន  ក្រោមចំណង់ជើងថា«ការពង្រីកឱកាសសម្រាប់ជនក្រីក្រនៅក្នុងទីក្រុង» ដែលផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលានេះ។

របាយការណ៍បានបង្ហាញថា អត្រាអភិវឌ្ឍន៍ទីក្រុងជាមធ្យម​ប្រចំា​ឆ្នំាក្នុង​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិកក្នុង​កម្រិត​បី​ភាគរយ។ការ​អភិវឌ្ឍន៍ទីក្រុង បានជួយរំដោះប្រជា​ពល​​រដ្ឋ៦៥៥លាននាក់ចេញពីភាព​ក្រីក្រ​ក្នុងរយៈពេល​ពីរ​ទស្ស​វត្ស​មកនេះ។

ទោះបីយ៉ាងណា របាយការណ៍នេះបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយ​ក្នុងទីក្រុង​ច្រើន​ជាងគេបំផុតនៅពិភព​លោកចំនួន២៥០លាននាក់ កំពុងរស់នៅគ្មានផ្ទះ​សម្បែងសមរម្យ​ហើយមានលទ្ធភាពតិចតួចទទួល​បានសេវាកម្មមូលដ្ឋាន និងប្រឈមមុខនឹងសញ្ញា​គ្រោះថ្នា​ក់ដូច​ជា​ទឹកជំនន់ជាដើម។

លោកស្រី ជូឌី បេគ័រ អ្នកឯកទេសដឹកនំាផ្នែកការងារទីក្រុងរបស់ធនាគារពិភពលោក និងជាអ្នក សរសេររបាយការណ៍ មានប្រសាសន៍ថា ការអភិវឌ្ឍន៍ទីក្រុងដ៍ឆាប់រហ័សគឺជាបញ្ហាប្រឈម​មួយសម្រាប់ប្រជាជនក្រីក្រ។

បើយោងតាមរបាយការណ៍មួយរបស់ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់កម្ពុជា បង្ហាញថា​កំណើន​ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងកើនពី៤,៣ លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩ លាន​នាក់ នៅឆ្នាំ២០៣០។ កំណើនប្រជាពលរដ្ឋនេះ នឹងជំរុញឱ្យមានតម្រូវការកាន់តែ​ខ្ពស់លើ​ផ្នែក​លំនៅដ្ឋាន។

របាយការណ៍នេះ បញ្ជាក់ថា តម្រូវការលំនៅឋានជាមធ្យម មានចំនួន ៥ម៉ឺនខ្នងក្នុងមួយឆ្នំាៗ ហើ​​យតម្រូវការនេះ​នឹងកើនដល់៨០ម៉ឺនខ្នងរហូតដល់ឆ្នំា២០៣០។​ទុនវិនិយោគក្នុងវិស័យ​សំណង់ និងលំនៅឋាន ក្នុងរយៈពេលប្រំាខែដើមឆ្នំា ២០១៧ នេះ មានចំនួន៤៣៦៣ លាន​ដុល្លារ​អាមេរិក គឺមានកំណើនចំនួន២០ ភាគរយ បើធៀបទៅនឹងរយៈពេល​ដូចគ្នា​កាល​ពីឆ្នំា ២០១៦។

លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន​បាន​ប៉ាន់​ប្រមាណ​​ថា ប្រជាពលរដ្ឋក្រីក្ររស់នៅរាជធានីភ្នំពេញ១០ភាគរយក្នុងចំណោម​ប្រជាពល​រដ្ឋ​២​លាន​នាក់។ លោក សៀ ភារម្យ យល់ថា កត្តាហេដ្ឋារចនាសម្ព័ន្ធនិងទីផ្សារកសិកម្ម​នៅមាន​កម្រិត​​ជាមូល​ហេតុ​​នំា​ឲ្យប្រជាពលរដ្ឋធ្វើចំណាក់ស្រុកមកទីក្រុង ដើម្បីស្វែងរក​ការងារ​ចិញ្ចឹម​ជីវិត។

បច្ចុប្បន្នប្រជាពលរដ្ឋ៧៥លាននាក់តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិករស់នៅមានប្រាក់ចំណូលតិច ជាង៣,១០ដុល្លារក្នុងមួយថ្ងៃ។

បើតាមរបាយការណ៍ធនាគារពិភព​លោក បានផ្តល់គោលការណ៍​គោលនយោបាយចំនួន១០​ដល់រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក។គោលការណ៍ទំាងនោះរួមមាន ផ្សាភ្ជាប់ជន​ក្រីក្រទៅនិងទិផ្សារ​ការងារ វិនិយោគលើការធ្វើផែនការអភិវឌ្ឍក្រុងដែលមានសមាហរណកម្ម ធានាឲ្យ​មានដីធ្លី និងផ្ទះសម្បែងរស់នៅសមរម្យ ដោយទទួលស្គាល់សិទ្ធិពលរដ្ឋរស់នៅទីក្រុង ស្វែង​រក​កំណត់គោលដៅ ក្រុមតូចៗដែលគេនិយមយកចិត្តទុកដាក់ក្នុងចំណោមជនជាតិក្រីក្រនៅទីក្រុង ពង្រឹងអភិបាល កិច្ចមូលដ្ឋាន និងបង្កើតឲ្យ​មានការចូលរួមពីពលរដ្ឋ និងវិនិយោគលើ​ប្រព័ន្ធ​ទិន្ន​ន័យ និងព័ត៌មាន ដែលមានលក្ខណៈល្អប្រសើរជាងមុនសម្រាប់រៀបចំគោលនយោបាយលំនៅដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

បទសម្ភាសន៍៖ GMAC រំពឹងថាផលិតផលស្បែកជើងកម្ពុជានឹងទទួលបានការលើកលែងពន្ធនាំចូលទៅអាមេរិក

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រ[...]

ពលករកម្ពុជាម្នាក់ៗផ្ញើប្រាក់មកស្រុកកំណើតជាមធ្យម១០០ដុល្លារក្នុងមួយខែ

ពលករចំណាកស្រុកកម្ពុជាម្នាក់បានផ្ញើប្រាក់មកស្រ[...]

តើកម្ពុជាមានសក្តានុពលសេដ្ឋកិច្ចយ៉ាងណា ដែលចិនមកវិនិយោគ

ចិនជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត