en     km
en     km

World​ Vision​ រក​ឃើញ​ថា​កុមារ​កម្ពុជា​៩៤%​ អាន​សៀវភៅ​ដោយសារ​ ឪពុក​ម្ដាយ ​លើកទឹកចិត្ត​

Share

​ភ្នំពេញ៖ អង្គការ​ទស្សនៈ​ពិភពលោក​រក​ឃើញ​ថា​ សិស្ស​តូចៗ​ ៩៤%​ ព្យាយាម​អាន​សៀវភៅ​ ដោយសារ​ឪពុក​ម្ដាយ​លើកទឹកចិត្ត​ ហើយ​ចំនួន​៧៤.៤%​ ទៀត​ ត្រូវ​បាន​សមាជិកគ្រួសារ​អាន​សៀវភៅ​អោយ​ស្ដាប់​។​

studentread-1
​ការ​ស្ទង់​មតិ​មួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ បាន​រក​ឃើញ​ថា​ សិស្ស​ស្ទើរតែ​ទាំងអស់​(៩៤%)​ មាន​សមាជិកគ្រួសារ​ដែល​ តែងតែ​លើកទឹកចិត្ត​ អោយ​អាន​សៀវភៅ​ កាលពី​នៅ​តូច​ ច្រើន​ជាង​កុមារ​ដែល​មាន​សមាជិកគ្រួសារ​ អាន​សៀវភៅ​ឲ្យ​ពួក​គេ​ស្ដាប់​។​

​នេះ​បើ​តាម​ការ​ស្ទង់​មតិ​ ដែល​អង្គការ​ទស្សនៈ​ពិភពលោក​បាន​ធ្វើការ​សម្ភាសន៍​សិស្ស​ថ្នាក់​ទី​៤​ ដល់​ថ្នាក់​ទី​៦​ ចំនួន​៥០៧​នាក់​ ដែល​ក្នុង​នោះ​មាន​សិស្ស​ស្រី​២៦១​នាក់​ និង​សិស្ស​ប្រុស​២៤៦​នាក់​ នៅ​៣៩​សាលារៀន​ទូ​ទាំង​៩​ខេត្ត​ ក្នុង​ប្រទេស​កម្ពុជា​ដែល​ អង្គការ​ទស្សនៈ​ពិភពលោក​ កំពុង​ប្រតិបត្តិការ​។​

​តាម​សេចក្ដីថ្លែងការណ៍​ដដែល​នោះ​ក៏​បាន​បង្ហាញ​ទៀត​ថា​ ការ​អាន​ឲ្យ​កុមារ​ស្ដាប់​នៅ​វ័យ​កុមារភាព​ និង​ការ​លើកទឹកចិត្ត​ឲ្យ​កុមារ​អាន​នៅ​វ័យ​កុមារភាព​ នាំ​ឲ្យ​សិស្ស​កាន់តែ​អាន​ញឹកញាប់​ និង​កាន់តែ​ចូល​ចិត្ត​ អាន​។​ ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី​ បទ​ពិសោធន៍​ល្អ​ទាំងនេះ​តែងតែ​ត្រូវ​បា​នប​ន្ទុ​ច​បង្អាក់​ ដោយសារ​នៅ​ តាម​ផ្ទះ​មិន​មាន​ធនធាន​អំ​ណា​ន​សម្បូរ​បែប​។​

​អង្គការ​មួយ​នេះ​រក​ឃើញ​ទៀត​ថា​ ដើម្បី​បង្កើន​អក្ខរកម្ម​របស់​កុមារ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ត្រូវ​ធានា​ថា​ សាលារៀន​អនុលោម​តាម​ស្ដង់ដារ​បណ្ណាល័យ​របស់​រាជរដ្ឋាភិបាល​ ហើយ​ធានា​ថា​រចនាសម្ព័ន្ធ​ ថ្នាក់​ក្រោម​ជាតិ​ ធ្វើការ​ត្រួតពិនិត្យ​តាមដាន​សេវា​បណ្ណាល័យ​ ជា​ទៀងទាត់​ និង​ផ្ដល់​ការ​គាំទ្រ​ដល់​ សាលារៀន​ឲ្យ​សម្រេច​បាន​តាម​ស្ដង់ដា​របស់​ក្រសួង​។​

​របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក​ ស្ដី​ពី​ ការ​វិនិយោគ​លើ​ធនធាន​អំ​ណា​ន​ ដើម្បី​បង្កើន​ជំនាញ​អក្ខរកម្ម​ របស់​កុមារ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ០៨​ កញ្ញា​ ​ចំ​ពេល​ កម្ពុជា​ប្រារ​ព្វ​ទិវា​ អក្ខរកម្ម​ជាតិ​ ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​៕​

Share

Image
Image
Image