en     km
en     km

World​ Bank៖​ សេដ្ឋកិច្ច​កម្ពុជា​អាច​ជួប​ហានិភ័យ​តិចតួច​ នៅ​ឆ្នាំ​២០១៧​ និង​២០១៨

Share

ភ្នំពេញ៖ ធនាគារពិភពលោក​ (World​ Bank)​ ប្រចាំ​នៅ​កម្ពុជា​ បាន​ព្យាករណ៍​ថា​នៅ​ឆ្នាំ​២០១៦​នេះ​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ បន្ត​ហក់​ឡើង​ បន្តិច​ ៧​ភាគរយ​ ខណៈ​ធនាគារ​នេះ​ អះអាង​ថា​ វិស័យ​សំខាន់ៗ​មួយ​ ចំនួន​ ដូច​ជា​ សំណង់​ ជាដើម​ មាន​សន្ទុះ​។​

worldbankតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​បាន​ចែកចាយ​ ទៅ​ឱ្យ​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​សិក្ខាសាលា​ មួយ​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​តុលា​នេះ​ នៅ​រាជធានី​ភ្នំពេញ​ ធនាគារពិភពលោក​ បាន​ ព្យាករណ៍​ទៀត​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​ជួប​ហានិភ័យ​តិចតួច​ នៅ​ឆ្នាំ​ ២០១៧​ និង​២០១៨​ ដែល​ជា​ឆ្នាំ​ នៃ​ការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ ២​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​ ។​ តាម​របាយការណ៍សង្ខេប​ របស់​ធនាគារពិភពលោក​ សន្ទុះ​សេដ្ឋកិច្ច​ កម្ពុជា​អាច​ រំកិល​ចុះ​បន្តិច​ ពី​ ៧​ភាគរយ​ មក​ ៦,៩​ភាគរយ​។​

​វិស័យ​សំខាន់​ដែល​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ មាន​កំណើន​ គឺ​វិស័យ​កាត់ដេរ​ សម្លៀក​បំពាក់​ និង​ដេរ​ស្បែកជើង​ វិស័យ​ទេសចរណ៍​ និង​ កសិកម្ម​។​ ចំណែក​វិស័យ​សំណង់​ គេ​សង្កេត​ឃើញ​ទើប​ហក់​ឡើង​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​៕​

Share

Image
Image
Image