loader

World​ Bank៖​ការ​រៀបចំ​ទីក្រុង​នឹង​អាច​លើកកម្ពស់​គុណភាព​ជីវិត​និង​ឱកាស​ទីក្រុង​

ភ្នំពេញ៖ធនាគារពិភពលោក​(World​ Bank)​បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា​ការ​អភិវឌ្ឍ​រីក​លូតលាស់​ឆាប់រហ័ស​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​បាន​គឺជា​ការ​រួមចំណែក​បង្កើន​ឱកាស​ការងារ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

​​                                                         សកម្មភាពស្តារប្រឡាយស្ទឹងមានជ័យ

​ទោះបី​យ៉ាងណា​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​លើកកម្ពស់​ផែនការ​ ការ​គ្រប់គ្រង​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ ដើម្បី​ជៀសវៀង​ការ​រីក​រាលដាល​គ្មាន​សណ្តាប់ធ្នាប់​ ការ​ស្ទះចរាចរណ៍​និង​ការ​បំពុលបរិយាកាស​។​

​របាយការណ៍​មួយ​របស់​ក្រសួង​ដែនដី​ នគរ​រូប​នី​យ៍​កម្ម​ និង​សំណង់​បង្ហាញ​ថា​ កំណើន​ ប្រជា​ ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​កើន​ពី​៤,៣​ លាន​នាក់​នៅ​ឆ្នាំ​២០១៤​ ដល់​៧,៩​ លាន​នាក់​ នៅ​ ឆ្នាំ​២០៣០​។​កំណើន​ប្រជាពលរដ្ឋ​នេះ​ នឹង​ជំរុញ​ឱ្យ​មាន​តម្រូវការ​កាន់តែ​ខ្ពស់​លើ​ផ្នែក​លំនៅ​​ដ្ឋា​ន​។​

​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០​ ខែធ្នូ​នេះ​បាន​បង្ហាញ​ការ​អភិវឌ្ឍន​ទីក្រុង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ការ​ផ្តល់​សេវាកម្ម​មូលដ្ឋាន​ដូច​ជា​ប្រព័ន្ធ​បង្ហូរទឹក​ស្អុយ​ ស្ថានីយ​កែ​ច្នៃ​ទឹក​ស្អុយ​ សេវា​ដឹង​ជញ្ជូន​សាធារណៈ​និង​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​។​ការ​ប្រឈម​មួយទៀត​គឺ​ការ​គ្រប់គ្រង​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការ​រៀបចំ​ក្រុង​ ការ​ពង្រឹង​អភិបាលកិច្ច​និង​សេវាកម្ម​។​

​របាយការណ៍​ក្រោម​ចំណងជើង​«​ការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ​»​រក​ឃើញ​ថា​ការ​ផ្តល់​ហិរញ្ញប្បទាន​និង​សមត្ថភាព​បច្ចេកទេស​ជា​ឧបសគ្គ​សម្រាប់​ផែនការ​អភិវឌ្ឍ​ទីក្រុង​ ទីតាំង​និង​ផែនការ​ប្រើប្រាស់​ដី​ ជា​ពិសេស​នៅ​ថ្នាក់​ ខណ្ឌ​និង​សង្កាត់​។​

​របាយការណ៍​របស់​ធនាគារ​ព​ភព​លោក​បាន​ផ្តល់​អនុសាសន៍​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​រីក​លូតលាស់​ដើម្បី​ប្រកួតប្រជែង​កាន់តែ​មាន​និរន្តរភាព​និង​គ្របដណ្តប់​ទូលំ​លាយ​លើ​វិស័យ​ចំនួន​៤​គឺ​៖

-​រាជរដ្ឋាភិបាល​ត្រូវ​កែ​លម្អ​ស្ថាប័ន​និង​អភិបាលកិច្ច​ ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍ​ទៅ​បាន​ប្រកបដោយ​ភាព​សុខដុម​និង​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​។​

-​ត្រូវ​កែ​លម្អ​ផែនការ​រៀបចំ​ទីក្រុង​និង​ការ​អនុវត្ត​ផែនការ​តាម​រយៈ​ការ​បង្កើត​បទដ្ឋាន​គតិ​យុទ្ធ​ ក្របខ័ណ្ឌ​ច្បាប់​និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មាន​ស្រាប់​។​

-​ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ដែល​ប្រកបដោយ​និរន្តរភាព​ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​និង​ភាព​ប្រកួតប្រជែង​និង​

-​ធានា​ថា​ ការ​រៀបចំ​ទីក្រុង​ត្រូវ​គិតគូរ​ឲ្យ​ បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​វិសមភាព​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

មន្ត្រីរដ្ឋាភិបាលបង្ហាញវិបត្តិ ៦ ចំណុចក្នុងវិស័យស្រូវអង្ករ

ភ្នំពេញ៖ បើទោះបីជាកម្ពុជាអាចផ្គត់ផ្គង់ផលិតផលស[...]

បទវិភាគ៖ រដ្ឋាភិបាលគួរបំភាចការអភិវឌ្ឍតាមបណ្តាខេត្តបន្ថយភាពកកកុញនៅទីក្រុង

ប្រមុខរាជរដ្ឋាភិបាលក្នុងសប្តាហ៍នេះ បានបង្ហើបព[...]

ក្រសួងសេដ្ឋកិច្ចរៀបចំគោលនយោបាយបន្ថយកម្ចីបរទេសកាត់បន្ថយហានិភ័យ

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត