loader

World​ Bank៖​ការ​ឈាន​ឡើង​នៃ​វិស័យ​កម្មន្តសាល​នាំ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រឹង​មាំ​

ភ្នំពេញ៖​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​នេះ​ កំណើន​នៃ​ការ​នាំ​ចេញ​ស្បែកជើង​ គ្រឿង​ម៉ាស៊ីន​អគ្គ​ស​នី​ បរិក្ខារ​និង​គ្រឿងបន្លាស់​យានយន្ត​បាន​ជួយ​រក្សា​ភាពរឹងមាំ​សេដ្ឋកិច្ច​កម្ពុជា​។​

​​​​​​​​​​​​​​​​​         កម្មការិនីរោងចក្រសម្លៀកបំពាក់មួយកន្លែងនៅរាជធានីភ្នំពេញ។ប្រភពរូបភាព៖ facebook សម្តេច ហ៊ុន សែន

​របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារពិភពលោក​នេះ​កត់​សម្គាល់ថា​ ការ​នាំ​ចេញ​សម្លៀក​ បំពាក់​និង​ផលិតផល​វាយ​ណ​ភ័​ណ្ឌ​មាន​បរិមាណ​មធ្យម​។​​ទោះបី​យ៉ាងណា​កំណើន​លើ​ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​ផ្សេង​ទៀត​និង​លំហូរ​ចូល​នៃ​វិនិយោគទុន​ពី​បរទេស​មាន​ភាព​វិជ្ជមាន​។​​របាយការណ៍​នេះ​បញ្ជាក់​ថា​កំណើនសេដ្ឋកិច្ច​ពិតប្រាកដ​គេ​រំពឹង​ថា​នឹង​នៅ​តែ​មាន​ភាពរឹងមាំ​គឺ​៦,៩​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨​។​

​លោកស្រី​ អ៊ី​ហ្គូ​ណា​ ដូ​ប្រា​ចា​ នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ការ​បោះ​ជំហាន​ឈាន​ឡើង​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ​វិស័យ​កម្មន្តសាល​មានការ​កើនឡើង​នេះ​គឺជា​ការ​អភិវឌ្ឍ​ប្រកបដោយ​ក្តី​សង្ឃឹម​។​

​លោកស្រី​បន្ថែម​ថា​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​និង​ពង្រីក​ការ​នាំ​ចេញ​ច្រើន​ប្រភេទ​ទំនិញ​កម្ពុជា​នឹង​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ឲ្យ​ស៊ីជម្រៅ​ជាង​នេះ​និង​ ជួយ​ដោះស្រាយ​ទៅ​នឹង​ថ្លៃ​ចំណាយ​ខ្ពស់​លើ​អគ្គិសនី​ ភស្តុ​ភារ​ និង​គម្លាត​នៃ​ជំនាញ​។​

​ទោះបី​យ៉ាងណា​របាយការណ៍​ធនាគារពិភពលោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​សក្តានុពល​វិស័យ​ទេ​ចរណ៍​តាម​រយៈ​ការ​បង្កើន​តំបន់​គោលដៅ​និង​ផលិតផល​សម្រាប់​អ្នក​ទេសចរណ៍​និង​ផ្សា​ភ្ជាប់​ទំនាក់ទំនង​គ្រួសារ​នៅ​ជនបទ​ទៅ​និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​វិស័យ​ទេ​ចរណ៍​។​

​របាយការណ៍​របស់​ធនាគារ​នេះ​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​កសិករ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​តម្លៃ​កសិផល​ធ្លាក់​ចុះ​ពិសេស​រដ្ឋាភិបាល​ត្រូវ​ស្វែ​ករក​ទីផ្សារ​កសិផល​និង​បង្កើន​ផលិតកម្ម​ឲ្យ​ច្រើន​ប្រភេទ​៕

ព័ត៌មានទាក់ទង

នៅឆ្នាំក្រោយកម្ពុជាប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើននាំចេញសម្លៀកបំពាក់

ក្រុងភ្នំពេញ៖  ក្រុមម្ចាស់សហគ្រាសបានដាក់ការព្[...]

កម្ពុជាប្រមូលផលជ័រកៅស៊ូបានជិត ១៦ម៉ឺនតោនកើនឡើងជាងឆ្នាំមុន ៣៦%

ភ្នំពេញ៖ ផលិតផលជ័រកៅស៊ូកម្ពុជារយៈពេល​ ១១ខែក្ន[...]

​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​កើនឡើង​ជាង​១៧​ភាគរយ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧

ប្រទេស​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត