loader

ស្រ្តីជាមេដឹកនំាបង្កើតឱ្យមានសន្តិភាពនិងបញ្ឈប់សង្គ្រាម

ភ្នំពេញ៖ ក្រុ​មអង្គការដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីបានលើកទ្បើងថា ស្រ្តីដើរតួយ៉ាងសំខាន់ក្នុងបង្កើតឱ្យមានសន្តិភាព ក៏ដូចជា បញ្ឈប់សង្គ្រាមនៅលើពិភពលោក។ ការលើកទ្បើងនេះធ្វើទ្បើងក្នុងសិក្ខាសាលាលើកទី០៣ ស្តីពីលទ្ធផលសន្និសីទកំពូលស្តីពីសន្តិភាព និងការ បឈ្ឈប់សង្គ្រាមពិភពលោក នៅទីស្នាក់ការអង្គការបំលាស់ប្តូរជាវិជ្ជមានសំរាប់កម្ពុជា នាព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នំា២០១៧នេះ។

ស្តាប់ព័ត៌មានជាសំឡេង៖

ខណៈប្រទេសកម្ពុជាដែលទើបតែងើបពីសង្គ្រាមរុំារ៉ៃដោយបានបន្សល់ទុកស្រ្តីមេម៉ាយ គ្រួសារបែកបាក់កូនចៅដោយសារតែសង្គ្រាម នៅព្រឹកមិញនេះ ក្រុមអង្គការស្ត្រីចំនួន១៥ បានលើកឡើងថា«ស្រ្តីជាមេដឹកនំាបង្កើតឱ្យមានសន្តិភាព និងបឈ្ឈប់សង្គ្រាម»

ការបន្សល់ទុកការឈឺចាប់នេះ បានធ្វើឱ្យក្រុមអង្គការដែលធ្វើការពាក់ព័ន្ធនិងស្រ្តីរួមទំាងក្រសួងស្ថាប័នពាក់ព័ន្ធបង្កើតសិក្ខាសាលាមួយស្តីពីសន្តិភាព និងការបឈ្ឈប់សង្គ្រាមពិភពលោក ដើម្បីជាសារបំផុសឱ្យពលរដ្ឋកាន់តែយល់ដឹងពីសន្តិភាព និងចៀសវាងការបង្កើតឱ្យមាន​សង្គ្រាមជាថ្មីម្តងទៀត។

ទាក់ទងសន្តិភាព និងការបឈ្ឈប់សង្គ្រាមនៅលើពិភពលោកនេះគេសង្កេតឃើញមានក្រុមសន្តិភាពរបស់ស្រ្តីអន្តរជាតិ (IWPG )មួយក្រុមត្រូវបានបង្កើតទ្បើងដើម្បីបឈ្ឈប់សង្គ្រាម និងបង្កើតសន្តិភាពពិភពលោកដែលមានសមាជិក ១១០ប្រទេសចូលរួមក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

នាយិកាអង្គការបំលាស់ប្តូរជាវិជ្ជមានសំរាប់កម្ពុជាដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តី និងជាគណៈកម្មការសន្តិភាព (IWPG) លោកស្រី ហូយ សុជីវ៉ានី បានលើកទ្បើងថាតាមរយៈសង្គ្រាមរុំារ៉ៃបានធ្វើឱ្យប្រទេសកម្ពុជាជួបការលំបាកជាច្រើន ជាពិសេសអ្នកទទួលបន្ទុកធ្ងន់ធ្ងរជាងគេគឺស្រ្តី។ បន្ទុកធ្ងន់ធ្ងរនេះដោយសារស្រ្តីបានបាត់បង់ស្វាមី បាត់បង់កូន ដែលខ្លួនត្រូវដើរតួជាស្រ្តីមេម៉ាយ។

ការណ៍នេះ លោកស្រី ហូយ សុជីវ៉ានី អះអាងថាទើបក្រុមអង្គការស្រ្តីមានតួនាទីសំខាន់ក្នុងការបណ្តុះការអប់រំទៅដល់ដៃគូរពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីសន្តិភាពដើ​ម្បីចៀសវាងការបង្កើតឱ្យមានសង្គ្រាមកើតទ្បើងដូចអតីតកាល។

លោកស្រី ហូយ សុជីវ៉ានី ៖«ទីមួយយើងមើលឃើញថាគាត់ជាមេដឹកនំាដែលមានសកម្មភាពអាចអប់រំយុវជន និងកុមារបាន ហើយគាត់មានកម្មវិធីគាត់ទៅហ្នឹងកម្មវិធីអប់រំរបស់គាត់ទៅតាមមូលដ្ឋានដែលយើងបានជ្រើសរើសយកគាត់ហ្នឹងគាត់ធ្វើការលើកកម្ពស់ស្រ្តីហើយគាត់ជាមេដឹកនំាលើស្រ្តីជាច្រើនកន្លងមក»

លោកស្រី ហូយ សុជីវ៉ានី រំពឹងទុកថាការបំផុសសារអប់រំពីសន្តិភាព តាមរយៈក្រុមអង្គការស្រ្តី និងក្រសួងស្ថាប័នពាក់ព័ន្ធនេះនឹងទទួលបានលទ្ធផលល្អប្រសើរ។

លោកស្រី ហូយ សុជីវ៉ានី៖«ដែលសង្ឃឹមថាលទ្ធផលនឹងទទួលបានទៅដល់ប្រជាជនកម្ពុជាយើង ក្នុងការទទួលបានសន្តិភាពផ្លូវចិត្តផ្លូវកាយទៅដល់គ្រប់ក្រុមគ្រួសារអំពើហិង្សានឹងបានកាត់បន្ថយ ជម្លោះទំាងទ្បាយនឹងត្រូវបានកាត់បន្ថយ ហើយសង្ឃឹមថាកម្ពុជានឹងមិនមានសង្គ្រាមនោះទេដែលស្រ្តីកម្ពុជាចង់បានសន្តិភាព ចង់បានសេចក្តីសុខ អត់ចង់់ឮពីសង្គ្រាម»

ចំណែកនាយិកាមជ្ឈមណ្ឌលធនធានស្រ្តីដែលបានចូលរួមសិក្ខាសាលាសន្តិភាពនេះ គឺលោកស្រី គង់ វណ្ណថាត បានលើកទ្បើថា ជាការពិតស្រ្តីពិតជាមេដឹកនំាដែលដើរតួនាទីសំខាន់ក្នុងបង្កើតទ្បើងឱ្យមានសន្តិភាព ទាំងនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ព្រោះថាសន្តិភាពដែលរស់នៅដោយគ្មានអំពើហិង្សាក្នុងគ្រួសារ ក្នុងសហគមន៍ និងធ្វើឱ្យប្រទេសមានសន្តិភាព និងគ្មានសង្គ្រាម។

លោកស្រី គង់ វណ្ណថាត«មូលហេតុដែលយើងមានសុទ្ធតែជាអង្គការស្រ្តី ដោយសារតែយើងជឿជាក់ថាស្រ្តីជាកំលាំងចលករមួយដ៏ខ្លាំងដែលអាចនំាមកនូវសន្តិភាពជូនគ្រួសារ ជូនសហគមន៍ ក៏ដូចជាជូនពិភពលោកបានដែរ»

ឆ្លើយតបនឹងការលើកទ្បើងនេះ អគ្គលេខាធិការក្រសួងកិច្ចការនារី លោកស្រី ញាណ សុចិត្រា បានលើកទ្បើងថា ស្រ្តីពិតជាមានតួនាទីសំ ខាន់ក្នុងការចូលរួមថែរក្សាសន្តិភាព ព្រោះស្រ្តីជាមេដឹកនំាសំខាន់ក្នុងការផ្តល់សេវាអប់រំទៅដល់កូនៗរបស់ខ្លួន។ លោកស្រី ញាណ សុចិត្រា បន្តថាការចូលរួមពីក្រុមអង្គការសង្គមស៊ីវិលពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងការថែររក្សាសន្តិភាព។តែទោះបីជាយ៉ាងនេះក្តី អគ្គលេខាធិការក្រសួងកិច្ចនារីរូបនេះគូសបញ្ជាក់ថាប្រសិនបើមនុស្សម្នាក់ៗមិនអាចគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនឯងបានទេនោះ សន្តិភាពក៏នឹងមិនមាននោះដែរ។

លោកស្រី ញាណ សុចិត្រា ៖«សន្តិភាពគឺកើតចេញពីខ្លួនយើងម្នាក់ៗ សនិ្តភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្តបើសិនជាយើងមានសន្តិភាពផ្លូវចិត្តទើបអាចយើងមានឱកាសទៅធ្វើអីផ្សេងៗទៀតបានទទួលលទ្ធផលល្អ»

គួរជម្រាបដែរថាទាក់ទងនឹងប្រធានបទអំពីសន្តិភាព និងការបឈ្ឈប់សង្គ្រាមនៅលើពិភពលោកនេះ ត្រូវបានបង្កើតទ្បើងដោយក្រុមសន្តិភាពរបស់ស្រ្តីអន្តរជាតិ​ (IWPG)គឺ ជាអង្គការអន្តរជាតិដើម្បីបឈ្ឈប់សង្គ្រាម និងសន្តិភាពពិភពលោក ដែលបបង្កើតទ្បើងនៅប្រទេសកូរ៉េខាងត្បូង។

អង្គការអន្តរជាតិមួយនេះមានកម្មវិធីសំខាន់ៗរបស់ខ្លួនមួយចំនួនដូចជា៖ កម្មវិធីបណ្តាញសន្តិភាព ដែលជាកម្មវិធីមួយលើកកំពស់ការយល់ដឹងទូទំាងប្រទេស និងពិភពលោក។ ចំណែកម្មវិធីអប់រំស្រ្តី និងសន្តិភាព គឺជាសកម្មភាពអប់រំដែលពញាក់អារម្មណ៍ដល់មេដឹកនំាស្រ្តីនូវសមិទ្ធិផលនៃសន្តិភាព និងបង្ហាញពីសិទ្ធិស្រ្តីជាដើម។

បើតាមនាយិកាអង្គការបំលាស់ប្តូរជាវិជ្ជមានសំរាប់កម្ពុជា លោកស្រី ហូយ សុជីវ៉ានី ឱ្យដឹងថាក្នុងចំណោមសមាជិក១១០ប្រទេសនៃក្រុមសន្តិភាពរបស់ស្រ្តីអន្តរជាតិនេះ ក៏មានប្រទេសកម្ពុជាជាសមាជិកផងដែរ៕

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត