loader

សង្គមស៊ីវិលផ្នែកស្ត្រីសុំឱ្យរាជរដ្ឋាភិបាលថ្មីមានស្រ្ដីក្នុងជួររាជរដ្ឋាភិបាលកាន់តែច្រើន  

(ភ្នំពេញ)៖ ស្រ្ដីជានាយិការអង្គការសង្គមស៊ីវិលមួយរូប ដែលធ្វើការលើកស្ទូយសិទ្ធិស្រ្ដី និងការអភិវឌ្ឍន៍សមភាពយេនឌ័រនៅកម្ពុជាបានអំពាវនាវដល់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បន្ថែមបេក្ខភាពជាស្រ្ដីក្នុងសមាសភាពជួររដ្ឋាភិបាលអោយកាន់តែមានចំនួនច្រើនជាងអាណត្តិមុនៗ។

រាយការណ៍ជូនដោយលោករឿន ឬទ្ធី!

 

នាយិកាអង្គការសង្គមស៊ីវិល បានទទូចដូចនេះ បន្ទាប់ពីរដ្ឋសភាបានអនុម័តយល់ព្រម និងធ្វើការតែងតាំងសមាសភាពក្បាលម៉ាស៊ីនរាជរដ្ឋា ភិបាល ដែលមានចំនួនស្រ្ដីតែ ៣រូបតែប៉ុណ្ណោះ នៅក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។

បញ្ជីឈ្មោះសមាសភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលត្រូវបានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញថា ចំនួនឧបនាយករដ្ឋមន្ដ្រី មាន ១០រូប ទេសរដ្ឋមន្ដ្រី មានចំនួន ១៧រូប និងរដ្ឋមន្ដ្រីចំនួន ២៩រូប។

សមាសភាពដែលកើតចេញពីការតែងតាំងដោយសម្ដេចនាយករដ្ឋមន្ត្រី ដែលបានអនុម័តយល់ស្របពីរដ្ឋសភានេះដែរ គេឃើញមានបេក្ខភាពជាស្រ្ដីតែ ៣រូបប៉ុណ្ណោះដែលស្ថិតនៅក្នុងតួនាទីសំខាន់ក្នុងជួររដ្ឋាភិបាល ក្នុងនោះមាន លោកស្រី ម៉ែន សំអន ដែលមានងារជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ លោកស្រី ភឿង សកុណា មានតួនាទីជារដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីអ៊ឹង កន្ថាផាវី មានតួនាទីជារដ្ឋមន្រ្ដីក្រសួងកិច្ចការនារី។

យ៉ាងនេះក្ដី បន្ទាប់ពីការសម្រេចជ្រើសរើសនិងតែងតាំងបេក្ខភាពជាស្រ្ដីក្នុងតួនាទីសំខាន់នៃក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាលហើយនោះ គេនៅរង់ចាំមើលថាតើ តួនាទីក្នុងជួររដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការថាតើមានសមាសភាពជាស្រ្ដីប៉ុន្មានរូបដែលមានឱកាសក្នុងតួនាទីសំខាន់របស់រដ្ឋាភិបាលនេះ។

ជុំវិញការតែងតាំងសមាសភាពក្បាលម៉ាស៊ីនបង្កើតរាជរដ្ឋាភិបាលនេះដែរ លោកស្រី ធីតា ឃឹះ នាយិការ​អង្គការ​សីលការបានសុំអោយប្រមុខរដ្ឋាភិបាលបញ្ចូលស្រ្ដីទៅក្នុងជួររដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មានចំនួនច្រើ់នជាងអាណត្តិមុនៗ។

ទាក់ទិនរឿងនេះ វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីលោក​ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបាននោះទេ ដោយទូរសព្ទចូលពុំមានអ្នកលើក។

សូមជម្រាបដែរថា នៅវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំ និងសមាជិករាជរដ្ឋា ភិបាល អាណត្តិថ្មី ត្រូវចូលធ្វើសច្ចា​ប្រណិធាន នៅក្នុងព្រះបរមរាជវាំង មុខព្រះភក្រ្តព្រះមហាក្សត្រ ដើម្បីចូលកាន់តំណែងរបស់ខ្លួន។

ក្រោយពេលធ្វើសច្ចាប្រណិធាននៅរសៀលថ្ងៃទី ០៦ កញ្ញានេះ គណៈរដ្ឋមន្រ្តីអាណត្តិទី០៦ នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ មុននឹងបំពេញការងារផ្សេងៗទៀត ដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅក្លាយជាអ្នកសម្របសម្រួលបញ្ហានានាក្នុងសហគមន៍

ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយ[...]

នាយិកា​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ ៖​ ស្ដ្រី​គួរ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ខណៈ​សង្គម​កាន់តែ​បើកទូក​លាយ​

ស្ដ្រី​គួរតែ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ភាព​ជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត