en     km
en     km

ស្រ្តីម្នាក់ត្រូវតុលាការសម្រេចដាក់ពន្ធនាគារ ១ឆ្នាំ ក្រោយជេរប្រមាថ សម្ដេច ហ៊ុន សែន

Share

(ភ្នំពេញ)៖ ស្ត្រីម្នាក់ជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ​ ​ដែល​បានជេរប្រមាថសម្តេច​ ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ Facebook ថា ជាឃាតករ ​សម្លាប់​បណ្ឌិត កែម ឡីនោះ ត្រូវបាន​ ចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារមួយឆ្នាំ និង ពិន័យជា​ប្រាក់​១មួយលាន​រៀល នៅថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៨នេះ​​។ នេះបើតាមគេហទំព័រមួយស្និទ្ធនឹងរដ្ឋាភិបាលចុះផ្សាយនៅរសៀលថ្ងៃនេះ។

​ស្ត្រី​ជាប់ចោទ​នោះមានឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ ស្រ្ដីរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្ខ្លួន បន្ទាប់ពីនាង​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែលមានឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃទី​៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក។

ស្ត្រីរូបនេះ បានចោទលើប្រមុខរដ្ឋដូចនេះ  ក្នុងអំឡុងពេល​នាង​ស្ថិតក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។

យ៉ាងតិច មនុស្ស៣នាក់ត្រូវបានតុលាការផ្តន្ទាទោស ករណី ចោទប្រមុខរដ្ឋាភិបាល់ ពាក់ព័ន្ធនិង ករណីលោក កែមឡី ក្នុងនោះ មានទាំងលោក សមរង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិនិង លោកស្រី ថាក់ឡានី ជាសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង៕

 

Share

Image
Image
Image