loader

អង្គការតម្លៃស្រ្តី ផ្តល់អាហាររូបករណ៍បណ្តុះបណ្តាលវិជ្ជាជិវៈដល់ ស្ត្រីជាង ១០០នាក់

ក្រុងភ្នំពេញ៖ អង្គការក្នុងស្រុកមួយ ដែលលើកកម្ពស់ស្រ្តី បានបង្ហាញលទ្ធផលរបស់ខ្លួន ដែល ធ្វើការងារកន្លងមក ដោយបានជួយ ស្រ្តីក្រីក្រជា ច្រើននាក់ អោយទទួលបានអាហាររូបករណ៏សិក្សានូវជំនាញផ្សេង ក្នុងគោលបំណង បញ្ជៀសមិនឲ្យស្រ្តីប្រឈមនឹងបញ្ហាផ្សេងៗ ក្នុងពេលបំពេញការងារ។

 លោក សេរី វឌ្ឍនៈរាយការណ៍ពីព័ត៌មាននេះ៖

អង្គការតម្លៃស្ត្រី ដែលជាអង្គការមួយធ្វើការផ្នែកស្រ្តី បានបង្ហាញពីតួលេខស្រ្តីជាង ១០០ នាក់ ដែលក្នុងរយៈពេល ២ ឆ្នាំ អង្គការនេះបានផ្តល់អាហាររូបករណ៍បណ្តុះបណ្តាល វិជ្ជាជិវៈ ដល់ស្រ្តីទាំងនោះ ដែលភាគច្រើនជា ស្រ្តីធ្វើការងារ តាម ហាង ការ៉ាអូខេ និង ក្លិបកំសាន្ត រង្គសាល ផ្សេងៗ។

កញ្ញា គង់ សុភ័ក្រ្ត មន្រ្តីផ្នែកសម្របសម្រួលនៃអង្គការ តម្លៃស្រ្តី បានផ្តល់បទសម្ភាសដល់វិទ្យុស្រ្តីថា ក្នុងរយៈពេល២ ឆ្នាំ នេះ ស្រ្តីមិនតិចជាង ១០០ នាក់ទេ ដែលបានទទួលអាហាររូបករណ៍ជាច្រើនផ្នែក ដែលក្នុងនោះមានដូចជា ផ្នែកចំអិនម្ហូប ផ្នែកសម្អាងការ ផាត់មុខ ធ្វើសក់ជាដើម ក្នុងគោលបំណងដើម្បីឲ្យស្រ្តីទាំងនោះ​ មានចំណេះជំនាញ នឹង បញ្ជៀសរាល់បញ្ហាផ្សេងៗជាដើមក្នុងពេលបំពេញការងារ។

សំឡេង កញ្ញា គង់ សុភ័ក្រ្ត៖ 

កញ្ញា បានពន្យល់ថា អាហាររូបករណ៍បណ្តុះបណ្តាលបង្រៀនវិជ្ជាជិវៈផាត់មុខធ្វើសក់នោះ គឺបង្រៀនផ្ទាល់នៅទីតាំង របស់ អង្គការតែម្តង។ តែចំពោះមុខវិជ្ជាចំអិនម្ហូប និង មុខវិជ្ជាផ្សេងៗ តម្រូវឲ្យទៅរៀននៅកន្លែងបណ្តុះបណ្តាល ផ្សេងទៀត ដែលខាងអង្គការរបស់កញ្ញា ជាអ្នករ៉ាប់រ៉ង។

សំឡេង កញ្ញា គង់ សុភ័ក្រ្ត៖

កញ្ញា បានបន្ថែម ទៀតថា ក្នុងឆ្នាំ ២០១៨ នេះ អង្គការតម្លៃស្រ្តី នឹងបន្តផ្តល់អាហាររូបករណ៍ ដល់ ស្រ្តីខ្មែរ ២៤ នាក់ទៀត ដោយ កញ្ញា បន្តថា មុខវិជ្ជាជិវៈខ្លះ ខាងអង្គការនឹងបើកដោយខ្លួនឯងនៅក្នុងឆ្នាំ​២០១៨នេះ។

សំឡេង កញ្ញា គង់សុភ័ក្រ្ត៖

សូមរម្លឹកថា អង្គការតម្លៃស្រ្តី គឺជាអង្គការក្នុងស្រុកមួយ ដែល​ធ្វើ​ការងារ​ ទៅ​លើ​ស្ត្រី​ធ្វើ​ការងារ​ តាម​ ហាង​ខារ៉ាអូខេ​ ឬ​តាម​ក្លឹ​ប​កំសាន្ត​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំ​ពេ​ញ​។​ គោលបំណង​របស់​អង្គការ​នេះ​ ជួយ​ផ្ដល់​ការ​អប់រំ​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ចាប់​អាជីព​ ឬ​ ជំនាញ​ថ្មី​ដើម្បី​ជៀសវៀង​ពី​ការ​ប្រឈម​ផ្សេងៗ​ ក្នុង​ពេល​បំពេញការងារ៕

 

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ៖​ មក​ដល់​ឆ្នាំ​២០១៧​ ករណី​ជួញដូរ​ស្ដ្រី​ខ្មែរ​ ទៅ​ក្រៅប្រទេស​ នៅ​តែ​កើត​មាន​

អង្គការ​ សម្ព័ន្ធ​ចាប់ដៃ​ ដែល​ធ្វើការ​ងារ​លើ​[...]

អតីតពលករចំណាកស្រុកអ្នកស្រី ឆាត់ ស បង្ហាញបទពិសោធន៍ធ្វើការងារតាមផ្ទះនៅ​​ម៉ាឡេស៊ី

ជីវះព័ត៌មាន៖ អតីតពលករចំណាកស្រុក អ្នកស្រី ឆាត់[...]

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុល​ការ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ម៉ា​ឡេ​ស៊ី​

​ភ្នំពេញ​៖​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត