en     km
en     km

ញត្តិរបស់សភាអឺរ៉ុបបង្ខំឱ្យរឹតបន្តឹងទិដ្ឋាការនិងបង្កកលុយមន្ត្រីកម្ពុជាករណីការរំលាយCNRP

Share

សមាជិកសភាសហភាពអឺរ៉ុប បានទាមទារឱ្យមានការរឹតបន្តឹងទិដ្ឋាការ និងបង្កក ទុកទ្រព្យសម្បតិ្តហិរញ្ញវត្ថុមន្ត្រីបក្សកាន់អំណាចដែលពាក់ព័ន្ធការរំលាយគណបក្សសង្រ្គោះជាតិនិងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

ញត្តិរបស់សភាសហភាពអឺរ៉ុបដែលបានបែកធ្លាយ ជាសាធារណៈលើ បណ្ដាញសង្គម មាន ១៣ចំណុច ធ្វើឡើង រួមគ្នា កាលពីថ្ងៃទី១៣ ធ្នូឆ្នាំ២០១៧នេះ ។ខ្លឹមសាររបស់ញត្តិនេះ បានលើកឡើងអំពីការលទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស នៅកម្ពុជា បានជួបគ្រោះថ្នាក់ បន្ទាប់ពីការចាប់ខ្លួនលោក កឹមសុខា និងការរំលាយ គណបក្សសង្រ្គោះជាតិ។  ចំណុចទី៦ របស់ ញត្តិនេះ បាន ទាមទារ ឱ្យដោះលែងលោកកឹមសុខា   ទម្លាក់ចោល ដីកាចាប់ខ្លួន ដីការចោទ ប្រកាន់ និងដីការផន្ទាទោស លោកសមរង្ស៊ី ទម្លាក់ចោលដីការកាត់ទោស អ្នកទោស មនាសិការ ទាំងអស់ និង ទម្លាក់ចោល ការចោទប្រកាន់ទាំងឡាយទៅលើតំណាងរាស្ត្រ គណកបក្ស សង្រ្គោះជាតិ ។ចំណែកចំណុចទី ៨ ប្រកាសគាំទ្រ ការព្យួរជំនួយ សម្រាប់ការបោះឆ្នោត នៅកម្ពុជា។ ដោយឡែកចំណុចទី១១ បានទាមទារឱ្យដកជាបណ្ដោះអាសន្នសហប្រតិបត្តិការ នូវមុខជំនួញមួយចំនួនប្រសិនបើភាគីកម្ពុជា នៅតែមិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

វិទ្យុស្ត្រី មិនអាចសុំការឆ្លើយតបពីមន្ត្រីបក្សកាន់អំណាចបានទេ ដោយអ្នកខ្លះមិនលើកទូរស័ព្ទ និង ខ្លះទៀតថា កំពុងជាប់ប្រជុំ។

តែ កន្លងមកទាំងអ្នកនាំពាក្យបក្សកាន់អំណាច និង អ្នកនាំពាក្យរដ្ឋាភិបាល បានប្រតិកម្មថា សហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុបនិងអាមេរិកក្ដី ដែលមានវិធានការលើប្រទេសកម្ពុជាគឺជាការបំពានលើប្រទេសមួយដែលមានដែនអធិបតេយ្យត្រឹមត្រូវ និងឯករាជ្យ។ អ្នកនាំពាក្យតែងតែអះអាងថា កម្ពុជា អនុវត្តនីតិរដ្ឋលើ​បក្សប្រឆាំងដែល រំលោភច្បាប់។

កាលពីសប្ដាហ៍មុន​ សហរដ្ឋអាមេរិកបានចាប់ផ្ដើមរឹតបន្តឹងទិដ្ឋាការ លើមន្ត្រីកម្ពុជា ដែលប្រទេសមហាអំណាចនេះ ថាលទ្ធិប្រជាធិបតេយ្យកម្ពុជាដើរដល់ចំណុចគ្រោះថ្នាក់ ។ ជាមួយគ្នានេះ សេតវិមានបានឱ្យដឹងថា ទ្រព្យសម្បត្តិលុយកាក់របស់ មន្រី្តបក្សកាន់អំណាច មួយចំនួន ក៏ត្រូវបង្កកទុកដែរ។ អ្នកនាំពាក្យបក្សកាន់អំណាចថា អាមេរិកធ្វើនេះ  ហួសហេតុពេកហើយ ៕

 

 

Share

Image
Image
Image