en     km
en     km

រថយន្តក្រុង​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវស្លាប់​ ៣​ នាក់ ​របួស​ជិត​ ២០ ​នាក់​

Share

ភ្នំពេញ ​៖​ រថយន្តក្រុង​មួយ​គ្រឿង ​ដែល​ដឹក​អ្នកដំណើរ​បាន​ក្រឡាប់​ធ្លាក់ពីលើ​ផ្លូវ​បណ្តាល​ស្លាប់​មនុស្ស​៣​នាក់​និង​របួសធ្ងន់​ស្រាល​ ១៧​ នាក់​ដោយ​សង្ស័យ​តៃកុង​ឡាន​ងងុយដេក​។​

​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន ​«​ស៊ុន​អ៊ូ​ខុ​ង​ដឹក​អ្នកដំណើរ​»​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ធ្លាក់​ផ្លូវ​ស្ថិត​នៅ​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប នៅ​ថ្ងៃ​ទី​ ១១​ ខែ​ មេ​សា​នេះ​។​

​រថយន្តក្រុង​នេះ​ផ្ទុក​អ្នកដំណើរ​ចំនួន​២០​នាក់​ ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​សៀ​បរាម ​ដោយ​ជួប​គ្រោះ​ច​រា​រណ៍​នៅ​ម៉ោង​៣​ទៀប​ភ្លឺ​។​

​លោក​ សុខ​ សុទ្ធា​វុ​ធ​ អធិការ​ស្រុក​ជីក្រែង​ ឲ្យ​ដឹង​ថា​ រថយន្តក្រុង​ក្រឡាប់ ​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​តែ​កុង​ឡាន​ ព្រួ​ឡាន​ និង​អ្នកដំណើរ​ម្នាក់​ស្លាប់​។ ​លោក​អធិការ​​ សុខ​ សុទ្ធា​វុ​ធ​ សន្និដ្ឋា​ន​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ ​អាច​បណ្តាល​មក​ពី​តៃកុង​ឡាន​ងងុយដេក​ ស្រប​ពេល​ដែល​ឡាន​កំពុង​មាន​ល្បឿន​លឿន​ក៏​ទៅ​បុក​ខឿ​ន​ស្ពាន​ប្រឡាយ​ទឹក​នាំ​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្តង​។​

​លោក​ សុខ​ សុទ្ធា​វុ​ធ៖ «មូលហេតុយើងសន្តិដ្ឋានទី១អាចលឿនទៅ ទី២ងងុយដេក ធ្លាក់ផ្លូវតែឯកទៅបុករបំាង ប្រឡាយទឹក ដែលនៅគេពុះដាក់ស្ពាន។អ្នកដែលស្លាប់បីនាក់ មួយតែកុងឡាន មួយទៀតព្រួឡាន និងមួយទៀតអ្នកដំណើរ។»

​លោក​ សុខ​ សុទ្ធា​វុ​ធ​ អធិការ​ស្រុក​ជីក្រែង​ បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នកដំណើរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួសធ្ងន់​ស្រាស់​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អស់ហើយ​។​

​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា ​ជា​កត្តា​ចម្បង​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​ នៅ​ពី​ឆ្នាំ​២០១៧​ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើកបរ​ហួស​ល្បឿន​នាំ​ឲ្យ​ មនុស្ស​ស្លាប់​ជាង​ ៣០​ ភាគរយ​ និង​ ៩​ ភាគរយ​ស្លាប់​ដោយសារ​បើកបរ​ពេល​ស្រវឹង​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ជិត​ ១៨០០ ​នាក់​។​ នេះ​បើ​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​៕

Share

Image
Image
Image