loader

WMC បើកកិច្ចប្រជុំសម្រាប់គម្រោងផ្សព្វផ្សាយ«ការលើកកម្ពស់សិទ្ធិកម្មការិនីក្នុងវិស័យកាត់ដេរ»

គណៈកម្មការប្រឹក្សាគម្រោងផ្សព្វផ្សាយ ស្តីពី«ការលើកកម្ពស់សិទ្ធិកម្មការិនីកម្ពុជាធ្វើការក្នុងវិស័យកាត់ដេរ»។

ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានរៀបចំកិច្ចប្រជុំលើកទី ១ នៃគណៈកម្មការប្រឹក្សាគម្រោងផ្សព្វផ្សាយ ស្តីពី«ការលើកកម្ពស់សិទ្ធិកម្មការិនីកម្ពុជាធ្វើការក្នុងវិស័យកាត់ដេរ»។

គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាពីអង្គការអាឡឺម៉ង់ GIZ Fabic មានរយៈពេល ១៦ ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២០។

គោលបំណងសំខាន់របស់គម្រោងផ្សព្វផ្សាយនេះ គឺជំរុញស្រ្តីវ័យក្មេងធ្វើការក្នុងឧស្សាហកម្មកាត់ដេរ មានឱកាសបង្ហាញអំពីសមភាពយេនឌ័រ និង បរិយាកាសសង្គមនៅកន្លែងធ្វើការរបស់ពួកគេតាមរយៈយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយចម្រុះ ក្នុងនោះមាន វិទ្យុស្រ្តីFM 103.5 វីដេអូ និងបណ្តាញសង្គមជាដើម។

មួយវិញទៀត ជំរុញឱ្យស្រ្តីវ័យក្មេងធ្វើការក្នុងវិស័យកាត់ដេរបានដឹងអំពីសិទ្ធិ ការទទួលខុសត្រូវទាក់ទងនឹងបញ្ហាស្រ្តី ដែលពួកគេកាន់តែមានការយល់ដឹងថែមទៀតអំពីបទដ្ឋានសង្គម និង ឥរិយាបថ សមភាពរវាងស្រ្តី និងបុរស។

គណៈកម្មការប្រឹក្សាគម្រោងផ្សព្វផ្សាយ ស្តីពី«ការលើកកម្ពស់សិទ្ធិកម្មការិនីកម្ពុជាធ្វើការក្នុងវិស័យកាត់ដេរ»កំពុងពីភាក្សាលើប្រធានបទវិទ្យុ។

សូមជម្រាបជូនថា កិច្ចប្រជុំនៅព្រឹកនេះមានសមាសភាពចូលរួមពី មន្រ្តីតំណាងក្រសួងការងារ អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ និងក្រុមការងារនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។ ក្រុមការងារបានពិភាក្សាលើប្រធានបទកម្មវិធីវិទ្យុដែលមានឈ្មោះថា«ធ្លុងអំបោះ»ចំនួន ១០ ដើម្បីឱ្យប្រធានបទវិទ្យុទាំងអស់ ឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ក្រុមគោលដៅអ្នកស្តាប់ដែលជាកម្មការិនីរោងចក្រកាត់ដេរ និងធ្វើឱ្យកម្មវិធីវិទ្យុនេះកាន់តែមានប្រសិទ្ធភាព​ខ្ពស់។

ចំណែកក្រុមគោលដៅអ្នកស្តាប់ ដែលគម្រោងកំពុងផ្តោត គឺស្រ្តីវ័យក្មេងអាយុពី ១៨ ដល់ ២៤ ឆ្នាំ ធ្វើការក្នុងវិស័យកាត់ដេរនៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត។ និងស្រ្តីវ័យក្មេងអាយុពី ១៧ ដល់២០ ឆ្នាំ ភាគច្រើនមកពីជនបទ ដែលមានបំណងចង់ធ្វើការក្នុងឧស្សាហកម្មកាត់ដេរ៕

ខាងក្រោមនេះជារូបភាពសកម្មភាពនៃកិច្ចប្រជុំរបស់ គណៈកម្មការប្រឹក្សាគម្រោងផ្សព្វផ្សាយ ស្តីពី«ការលើកកម្ពស់សិទ្ធិកម្មការិនីកម្ពុជាធ្វើការក្នុងវិស័យកាត់ដេរ»៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជាមិនចង[...]

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យន[...]

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត