en     km
en     km

នាទីសេដ្ឋកិច្ច៖ បើសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក កាន់តែធ្ងន់ធ្ងរ កម្ពុជាគួររក្សាជំហរទៅខាងចិន ឬ អាមេរិក?

Share

ក្រុងភ្នំពេញ៖ ថ្មីៗនេះ សង្គ្រាមពាក្យសម្តីរវាង លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក ស៊ី ជីង ភីង ប្រធានាធិបតីនៃសារធារណរដ្ឋប្រជាមានិតចិន កំពុងដុតឲ្យឆេះ ធ្វើឲ្យអ្នកសេដ្ឋកិច្ចជុំវិញពិភពលោក ព្រួយបារម្ភថា​ សង្គ្រាមពាណិជ្ជកម្មនេះ នឹងធ្វើឲ្យសាកលលោក និង ប្រទេសតូចៗ ក្នុងតំបន់ រងគ្រោះដោយសារជម្លោះនយោបាយពាណិជ្ជកម្មនេះ។

ខែក្រោយនេះ អាមេរិក នឹងចាប់ផ្តើមអនុវត្តវិធានការដំឡើង​ពន្ធទៅលើទំ​និញនាំចូល​រប​ស់​ចិន មានទឹក​ប្រា​ក់ដល់ទៅជាង៥០​ពា​ន់​​​លានដុល្លារ ដោយតម្លើងថ្លៃពន្ធ ២៥% ទៅលើមុខទំនិញដែលនាំចូលពីប្រទេសចិន ប្រមាណ ១៣០០ មុខ។ ដើម្បីជាការសងសឹក ប្រទេសចិនក៏បានបង្ហាញចង្កូមយ៉ាងមុតស្រួចដើម្បីជាការសងសឹក ដោយប្រកាសដំឡើងពន្ធលើទំនិញអាមេរិក គិតជាទឹកប្រាក់ប្រមាណ ៥០ ពាន់លានដុល្លារ ដូចគ្នា ទៅលើ មុខទំនិញ ជាង ១២៨ ប្រភេទ។

ជម្លោះពាណិជ្ជកម្មនេះ បានធ្វើឲ្យពិភពលោកព្រួយបារម្ភថា វាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសាកល។ ដូចគ្នានេះ ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសមេ្តច ហ៊ុន​ សែន បានយកពិ​ធីប្រកាសគោ​​រមងារដល់​មន្ត្រី​​​នៅ​​រា​ជប​ណ្ឌិ​ត​​ស​ភា​​ក​ម្ពុជា ឲ្យធ្វើការសិក្សាពីផលប៉ះពាល់ជម្លោះពាណិជ្ជកម្ម​នេះ ដល់កម្ពុជាផងដែរ ។

សម្តេច ហ៊ុន សែន​​​ បា​នបង្ហា​​​ញ​ការព្រួយបារម្ភថា ជម្លោះពាណិជ្ជកម្មនេះ មិនមែនជាបញ្ហាតូចតាចទេ តែវា​ជាបញ្ហាប្រឈ​មដ៏​ធំ​ស​ម្រា​​ប់​សេ​ដ្ឋកិ​ច្ចសាកលលោក និង ប្រទេសកម្ពុជា ផ្ទាល់ ។

កត្តានេះ ហើយ អ្នកវិភាគបញ្ហាសង្គម លោក ឯម សុវណ្ណារ៉ា បានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធជាមួយជម្លោះពាណិជ្ជកម្មនេះ ថាតើកម្ពុជាគួររក្សាគោលជំហរពាណិជ្ជកម្មទៅ រកបងធំចិន ឬ ក៏បិតាប្រជាធិបតេយ្យ សហរដ្ឋអាមេរិក?

ដើម្បីជា្របកាន់តែច្បាស់សូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់ បទសម្ភាសន៍ រវាង លោក សេរី វឌ្ឍនៈ និង លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហាសង្គមដូចតទៅ៖

 

Share

Image
Image
Image