loader

WHO៖​ ជំងឺមិនឆ្លង​កំពុង​គំរាមកំហែង​សុខភាព​និង​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​

ភ្នំពេញ​៖​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ឱ្យ​ដឹង​ថា​ បញ្ហា​ជំងឺមិនឆ្លង​កំពុង​គំរាម​កំហែង​ដល់​សុខភាព​និង​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​កម្ពុជា​ឆាប់ៗ​ ព្រោះ​ជំងឺមិនឆ្លង​កំពុង​មានការ​រីក​រាលដាល​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​កម្ពុជា​ចាំបាច់​មាន​វិធានការ​ការពារ​ជា​បន្ទាន់​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

​អង្គការ​សុខភាព​ពិភពលោក​(WHO)​និង​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ UNDP​ បាន​ដឹកនាំ​បេស កកម្ម​ប្រមូល​ទិន្ន័យ​ជា​លើក​ដំបូង​នៅ​កម្ពុជា​ ដើម្បី​រក​ដំណោះ​ហានិភ័យ​ចំពោះ​អ្នក​ជំងឺមិនឆ្លង​។​ ការ​សិក្សា​ស្រាវជ្រាវ​កំណត់​ខ្ទង់ចំណាយ​របស់​សង្គម​និង​សេដ្ឋ​កិច្ចការ​នៃ​ចំណាយ​ទៅ​លើ​ជំងឺមិនឆ្លង​ ហើយ​ធ្វើការ​កំណត់​ការ​អន្តរាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ថ្នាក់​ជាតិ​។​

​នៅ​ដំណាក់កាល​នេះ​ កម្ពុជា​កំពុង​ប្រឈម​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺមិនឆ្លង​ដែល​អាច​នឹង​គំរាមកំហែង​ឆាប់ៗ​នេះ​ ដល់​សុខភាព​ និង​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​ ប្រសិនបើ​មិន​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​នោះ​ទេ​។​

​នៅ​កម្ពុជា​មនុស្ស​សរុប​ច្រើន​ជាង​ ៦០​ ភាគរយ​ស្លាប់​ដោយសារ​ ជំងឺ​សរសៃឈាម​បេះដូង​ ជំងឺ​ទឹកនោមផ្អែម​ ជំងឺមហារីក​ និង​ជំងឺ​សួត​រំាុ​រៃ​ ហើយ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​ស្លាប់​មុន​អាយុ​ដោយ​ជំងឺមិនឆ្លង​ដែល​ជា​បញ្ហា​ចម្បង​ជាងគេ​។​

​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ឱ្យ​ដឹង​ថា​ កត្តា​គ្រោះថ្នាក់​ជា​ទូទៅ​ជំងឺមិនឆ្លង​មាន​បួន​សំខាន់ៗ​។​ ក្នុង​នោះ​រួម​មាន​ របប​អាហារ​មិនល្អ​ អសកម្ម​រាង​កាយ​ ការ​ប្រើប្រាស់​ថ្នាំជក់​ និង​ផល​ប៉ះពាល់​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​។​

​ប្រជាជន​កម្ពុជា​ប្រហែល​ ២​ លាន​នាក់​ ប្រើប្រាស់​ថ្នាំជក់​ ដែល​មាន​ ៤២.៥​ ភាគរយ​ ជា​មនុស្ស​ប្រុស​ពេញវ័យ​ជក់បារី​ ហើយ​ ២​ភាគ​៣​ ឬ​ប្រហែល​ ៦.៥២​ លាន​នាក់​ មនុស្ស​ប្រុស​ពេញវ័យ​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ស្រូប​ផ្សែង​បារី​ពី​នាក់​ជក់​នៅផ្ទះ​។​ គួរ​ឱ្យ​ព្រួយបារម្ភ​ ក្មេង​ជាង​ពាក់កណ្តាល​រស់នៅ​ក្នុងផ្ទះ​ជាមួយ​មនុស្ស​ដែល​ជក់បារី​នៅ​ចំពោះ​មុខ​របស់​ពួក​គេ​។​

​លោក​វេជ្ជបណ្ឌិត​ ល៉ូ​ យ៉ង់​គូ​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ផែនការ​សកម្មភាព​ចម្រុះ​ជាតិ​ស្តី​ពី​ជំងឺមិនឆ្លង​ឆ្នាំ​២០១៨-២០២៧​ ដែល​ចាប់​ ផ្តើម​បង្កើត​ឡើង​ក្នុងអំឡុងពេល​បេស​កម្ម​របស់​ការងារ​ពិសេស​UN​បាន​ក្លាយជា​ជំហាន​ដ៏​សំខាន់​ ដើម្បី​ឆ្លើយ​តប​ថ្នាក់​ជាតិ​នៃ​ជំងឺមិនឆ្លង​។​

​ប្រជាជន​ស្ទើរ​ ៩០​ ភាគរយ​ ប្រើប្រាស់​ឧស្ម័ន​ ឬ​អុស​ សម្រាប់​ចម្អិន​អាហារ​នាំ​អោយ​បំពុល​បរិ​យា​នៅ​ក្នុងផ្ទះ​ជា​កត្តារួម​ផ្សំ​បង្ករ​ជំងឺ​ផ្លូវដង្ហើម​រុំ​ា​រ៉ៃ​ ជំងឺមហារីក​សួត​ដែល​ភាគច្រើន​ជា​ស្ត្រី​ ហើយ​ក៏​ដូច​ជា​ការ​ស្លាប់​ដោយ​ជំងឺ​ផ្លូវដង្ហើម​ក្នុង​ចំណោម​កុមារ​។​ ប្រជាជន​កម្ពុជា​ ៥​ នាក់​ ក្នុង​ចំណោម​ ១០​ នាក់​ បរិភោគ​បន្លែ​ផ្លែ​ឈើ​មិន​គ្រប់គ្រាន់​ទេ​ តែ​ញុំ​ា​ជាតិ​ស្ករ​ច្រើន​ពេក​ដោយ​បន្ថែម​ស្ករ​និង​អំពិល​ក្នុង​អាហារ​។​

​លោក​វេជ្ជបណ្ឌិត​ ល៉ូ​ យ៉ង់​គូ​ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បន្ថែម​ថា​ ជំងឺមិនឆ្លង​នៅ​កម្ពុជា​មិន​អាច​ដោះស្រាយ​ដោយ​វិស័យ​សុខាភិបាល​តែ​ឯក​បាន​ទេ​។​ គោលនយោបាយ​ និង​អន្តរាគមន៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ជំងឺមិនឆ្លង​អាស្រ័យ​ទៅ​លើ​វិស័យ​ជា​ច្រើន​ទៀត​។​

​លោក​ Nick​ Beresford​ តំណាង​ UNDP​ ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ជំងឺមិនឆ្លង​ ប៉ះពាល់​ដល់​ប្រព័ន្ធ​សុខាភិបាល​ និង​បង្វែរ​ធនធាន​ដែល​ខ្វះខាត​ចេញពី​អា​ទី​ភាព​ផ្នែក​ សុខ​ ភាព​ និង​អភិវឌ្ឍន៍​ដទៃ​ទៀត​។​

​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៧​ របស់​ក្រសួងសុខាភិបាល​កម្ពុជា​ បញ្ជាក់​ថា​ ជំងឺ​លើស​ សម្ពាធ​ឈាម​ ទឹក​នោម​ផ្អែម​ មហារីក​ និង​ជំងឺ​ផ្លូវដង្ហើម​រាំ​រៃ​ កំពុង​មាន​អត្រា​អ្នកជំងឺ​កើនឡើង​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ​។​ ការ​កើនឡើង​នេះ​ ក្រសួងសុខាភិបាល​មើលឃើញ​ថា​ ការ​ផ្តល់​សេវា​បង្ការ​ដំណាក់កាល​បឋម​ ហើយ​ការ​ផ្តល់​សេវា​បង្ការ​ដំណាក់កាល​ទី​២​ និង​ការ​ផ្តល់​សេវា​ជំងឺ​ មិន​ឆ្លង​ដំណាក់កាល​ធ្ងន់ធ្ងរ​នៅ​មាន​កម្រិត​នៅឡើយ​។​

​តាម​របាយការណ៍​ក្រសួងសុខាភិបាល​បង្ហាញ​ថា​ ជំងឺ​ទឹកនោមផ្អែម​ ក្នុង​រយៈពេល​ ៤​ ឆ្នាំ​កន្លង​មក​ មានការ​កើនឡើង​ពី​ ២៥.៣០១​ ករណី​ ក្នុង​ឆ្នាំ​ ២០១៤​ ដល់​ ៥៦.១៥២​ ករណី​ក្នុង​ឆ្នាំ​ ២០១៧​។​

​អ្នកជំងឺ​លើសឈាម​សម្រាក​ព្យាបាល​ចាប់ពី​ឆ្នាំ​ ២០១៤​ ដល់​ ២០១៧​ មានការ​កើនឡើង​ពី​ ១៣.៩៦០​ ករណី​ ដល់​ ២១.៣០៩​ ករណី​។​ រីឯ​អ្នកជំងឺ​បេះដូង​មានការ​កើនឡើង​ពី​២១.១០៣​ ករណី​ ក្នុង​ឆ្នាំ​ ២០១៤​ ទៅ​២៤.៨៤៦​ ករណី​ ក្នុង​ឆ្នាំ​ ២០១៧​។​

​បើ​តាម​របាយការណ៍​ពិ​ព​ភ​លោក​បង្ហាញ​ថា​ អ្នក​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​មុន​មាន​ ៦១​ ភាគរយ​ ហើយ​ ២៣​ ភាគរយ​ ស្លាប់​មុន​អាយុ​ដោយ​ជំងឺ​នេះ​។​របាយការណ៍​នេះ​រក​ឃើញ​ថា​ បុរស​កម្ពុជា​១​ភាគ​៣​ ប្រើប្រាស់​ថ្នាំជក់​ ហើយ​នៅ​ឆ្នាំ​ ២០១៧​ មនុស្ស​ពេញវ័យ​ជាង​ ១៧​ ភាគរយ​លើស​ទម្ងន់​ ៣.២​ ភាគរយ​ជា​មនុស្ស​ធាត់​ និង​៨.២​ ភាគរយ​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ ហើយ​២១.១​ភាគរយ​បង្កើន​សម្ពាធ​ឈាម​។​

​ដើម្បី​ឆ្លើយ​តប​ជំងឺមិនឆ្លង​ប្រកបដោយ​ប្រសិទ្ធភាព​ ក្រសួងសុខាភិបាល​កំពុង​ពិនិត្យ​ចុង​ក្រោយ​លើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ពហុ​វិស័យ​ស្តី​ពី​ការ​បង្ការ​ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង​ ឆ្នាំ​ ២០១៦​ ដល់​ ២០២៧៕

ព័ត៌មានទាក់ទង

​តើ​ បន្លែ​ ត្រី​ សាច់​និង​អាហារ​បែប​ណា​ទើប​ក្រពះ​របស់​អ្នក​ងាយ​រំលាយ​វា​បាន​ល្អ​?

​ការ​រំលាយ​អាហារ​មាន​ឥ​ទ្ធ​ពល​សំខាន់​ចំពោះ​កា[...]

​អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ព្យាបាល​មាន​កំណើន​ខ្ពស់​

ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ ក្រស[...]

​ជំងឺគ្រុនឈាម​៖​ ការ​ដំអក់​យក​កូន​ទៅ​ពេទ្យ​នាំ​ឱ្យ​កុមារ​ប្រឈម​នឹង​ស្លាប់​

យោង​តាម​របាយការណ៍​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០១[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត