en     km
en     km

ក្រសួងធនធានទឹកប្រកាសឲ្យប្រជានេសាទ និង អ្នកដំណើរសមុទ្រប្រយ័ត្នឥទ្ធិពលព្យុះដាណាល់

Share

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅកម្ពុជាថា​ ចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃ ២២ ខែកក្កដា ឆ្នាំ ២០១៩ កម្ពុជានឹងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតី គួបផ្សំនឹងវិសម្បាធ ហើយវិសម្ពាធនឹងបំប្លែងទៅជាព្យុះទី ៥ ដែលមានឈ្មោះថា ដាណាស់ ដែលនឹងធ្វើដំណើរបន្តទៅកាន់ប្រទេសចិនភាគខាងកើតផងដែរ។

ក្រសួងដដែលបានបង្ហាញឲ្យដឹងថា ឥទ្ធិពលខ្យល់មូសុងនិរតីដែលបំប្លែងជាព្យុះដាណាស់នេះ មានលក្ខណៈដូចជា បង្ករឲ្យមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និង ខ្ពស់ៗនៅតាមបណ្តារខេត្តជាប់មាត់សមុទ្រ។ ឬឯបណ្តារខេត្ត និង រាជធានីនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និង ភាគខាងកើត ដែលមានព្រំប្រទល់វៀតណាម នឹង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនឹងនេះ ក៏អាចមានភ្លៀងធ្លាក់ដោយកន្លែងផងដែរ។ នៅតាមបណ្តារខេត្តនៅភាគពាយ័ព្យ និង ខ្ពង់រាប និងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ហើយក៏មានកន្លែងខ្លះមានភ្លៀងខ្លាំងផងដែរ។

គូសបញ្ជាក់ថា ក្រសួងបានអំពាវនាវដល់ប្រជានេសាទ និង ភ្ញៀវទេសចរតាមសមុទ្រ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានមុតមាំ ជៀសវៀងមានបញ្ហាផ្សេងៗ៕

Share

Image
Image
Image