loader

បុត្រច្បងសម្ដេចក្រុមព្រះ ព្រះអង្គម្ចាស់ចក្រាវុឌ្ឍ ត្រូវបានតែងតាំងជាប្រធានស្ដីទីបក្សហ្វ៊ុនស៊ិនប៉ិច

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍​ម៉ារី រណឫទ្ធិ ត្រូវបានសម្តេចក្រុមព្រះ សម្រេចចាត់តាំងជាប្រធានស្តីទីនៃគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ។

ការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ  ដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ខណៈព្រះអង្គកំពុងសម្រាកព្យាបាលសុខភាព នៅក្រៅប្រទេស។

ក្រៅពីការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំងអគ្គលេខាធិការរងម្នាក់ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។

សម្ដេចក្រុមព្រះ និងម្ចាស់ក្សត្រិយ៍​ម៉ារី រណឫទ្ធិ មានបុត្រ ៣អង្គគឺ៖

១. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ
២. ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ
៣. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី 

គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយម មានអាយុកាលជាច្រើនទសវត្សមកហើយ។ គណបក្សនេះ ក៏បានចូលរួមប្រកួតយកអាសនៈនៃរដ្ឋ សភា សម្រាប់អាណត្តិទី ៦ កាលពីថ្ងៃទី ២៩ កក្កដានេះ ដែរ។ តែបើតាមលទ្ធផលបណ្តោះអាសន្ន គណបក្សនេះ រួមទាំងគណបក្ស ១៨ទៀត ទំនងមិនទទួលបានអាសនៈ នោះទេ។

តាមលទ្ធផលបឋមគណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយ សម្ដេច ហ៊ុន សែន ទំនងនឹងបានកាន់កាប់អាសនៈ ទាំងអស់នៃរដ្ឋសភា ដែលមាន ១២៥អាសនៈ។

គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ឈ្នះការបោះឆ្នោតអាណត្តិទី១ នៅឆ្នាំ ១៩៩៣ ដែលធ្វើអោយសម្ដេចក្រុមព្រះបានធ្វើនាយករដ្ឋមន្ត្រីទី១ ហើយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ ។ តែសម្រាប់ សម្ដេចក្រុមព្រះបានធ្វើជាសហនាយករដ្ឋន្ត្រី មិនដល់មួយអាណត្តិផង ក៏ត្រូវបានផ្ដួលរំលំ ក្នុងព្រឹត្តិ ការណ៍ ថ្ងៃទី៥-៦កក្កដា ឆ្នាំ ១៩៩៧។  

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព។ចំណែកសម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។

មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច បាននិយាយថា ព្រះសុខភាពរបស់សម្ដេចក្រុមព្រះ មានភាពប្រសើរជាងមុនបន្តិចហើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនឱសថអឺរ៉ុបបន្ថយការស្លាប់ដោយសារឱសថក្លែងក្លាយដល់ពលរដ្ឋកម្ពុជា

ភ្នំពេញ៖ វិនិយោគិនអ៊ឺរ៉ុបបើកក្រុមហ៊ុនឱសថផ្គត់[...]

អ្នកបើកបរយន្តហោះម្នាក់ទាមទារឱ្យស្រាវជ្រាវយន្តហោះ Boeing 370សង្ស័យធ្លាក់នៅកម្ពុជា

នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជ[...]

លោក ស៊ុន ចាន់ថុល អំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនកុំដឹកទំនិញហួសទម្ងន់កំណត់(មានសំឡេង)

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីសាធារណការនិងដឹកជញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត