en     km
en     km

វៀតណាមផ្ដល់ជំនួយជាង៥២ម៉ឺនដុល្លារឱ្យកម្ពុជា ដើម្បីជួយរុករកអដ្ឋីធាតុកងទ័ពវៀតណាមស្លាប់​នៅកម្ពុជា

Share

រដ្ឋាភិបាលនៃប្រទេសវៀតណាម បានផ្ដល់ប្រាក់ជំនួយ ៥២ម៉ឺន៣ពាន់ដុល្លារអាមេរិក មកអោយកម្ពុជា ដើម្បីបន្តជួយរុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានស្លាប់អំឡុងសង្រ្គាម ជាមួយរបប​កម្ពុជា​ប្រជាធិប​តេយ្យ​ខ្មែរក្រហម។ នេះបើ់យោងតាមសារព័ត៌មាន វៀតណាម VNS  បានចុះផ្សាយនៅថ្ងៃពុធទី១៦តុលានេះ។

ថ្លែងនៅឯកិច្ចជំនួបលើកទី១៨ នៃគណៈកម្មការ រដ្ឋាភិបាល វៀតណាម-កម្ពុជា នៅទីក្រុងហូជីមិញកាលពីថ្ងៃអង្គារទី១៥តុលា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម ឧត្តមសេនីយ៍ ឯក Lê Chiêm បានលើកឡើងថា ប្រទេសទាំងពីរ កំពុងបន្តស្រាវជ្រាវ កងទ័ពវៀតណាម ដែលបានបាត់បង់ជីវិត ដោយ​សារប្រយុទ្ធនឹងកងទ័ពខ្មែរក្រហមក្នុងសង្រ្គាមនៅកម្ពុជា។ លោក Lê Chiêm ដែលក្នុងនាមជាប្រធាន គណម្មាធិកានៃក្រុមស្រាវជ្រាវកងទ័ពវៀតណាមស្លាប់នៅកម្ពជា ក៏បាន កោតសរសើរ កម្ពុជាក្នុងការរុករ អដ្ឋិធាតុ កងត័ពវៀតណាម។  លោកសង្ឃឺមថា ប្រជាជនកម្ពុជា នឹងបន្តផ្ដល់ព័ត៌មាន អំពីអដិ្ឋធាតុកងទ័ពវៀតណាម បានស្លាប់នៅកម្ពុជា ដែលលោកថានេះ ជាការឆ្លុះបញ្ចាំង អំពីសាមគី្គភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ។

លោកសៀងឡាប្រេស អនុប្រធានគណៈកម្មការស្រាវជ្រាវនៃអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមបាន និយាយថា ភាគីទាំងពីរ កំពុងពិនិត្យ ឡើងវិញនូវកិច្ចសហការនេះ។
ចាប់តាំងឆ្នាំ២០១៨មកដល់ពេលនេះ រដ្ឋាភិបាល វៀតណាមបានទទួលអដ្ឋិធាតុ​កងទ័ពស្ម័​គ្រចិត្ត​វៀត​ណាម​ ចំនួន២៧៥ នាក់។

មិនមានតួលេខជាក់លាក់ណាមួយ បង្ហាញថា កងទ័ពស្ម័គ្រចិត្តវៀតណាមបានស្លាប់នៅកកម្ពុជា ក្នុង​សង្រ្គាមជាមួយ កងទ័ពខ្មែរក្រហម ប៉ុន្មាននាក់នោះទេ ។ប៉ុន្តែ តាមឯកសារជាច្រើន និងការលើកឡើង​ដោយ​លោកប៉ែន សុវណ្ណអតីតនាយករដ្ឋមន្ព្រី ដំបូងគេនៃរបប​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ដែល​ត្រូវកងទ័ពវៀតណាមចាប់ខ្លួនយកទៅដាក់គុកនៅក្រុងហាណូយ តែងតែអះអាងថា វៀតណាម បាន​លើកទ័ព១០ម៉ឺននាក់ ចូល ប្រទេសកម្ពុជា ដើម្បីផ្ដួលរំលំរបបខ្មែរក្រហមរបស់អតីតនាយករដ្ឋមន្ត្រី​ប៉ុល​ពត ត្រូវបានពលរដ្ឋខ្មែរចោទថា ជាមេឃាតករ លើជនរងគ្រោះខ្មែរជិត២លាននាក់៕

Share

Image
Image
Image