en     km
en     km

ជនជាតិ​វៀតណាម​១៣​នាក់ត្រូវបានឃាត់ខ្លួនករណីប្រើឯកសារមិនស្របច្បាប់

Share

ភ្នំពេញ​ ៖​ ជនជាតិវៀតណាមចំនួន​១៣​នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញថាបាន​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ហើយបានឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​តាមច្បាប់កម្ពុជា។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ​ ​លោក​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​នេះកម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ឃើញ​ជនជាតិ​វៀតណាម​ ចំនួន​១៣​នាក់នេះគឺ​ ក្នុងនោះមាន​ស្រី​០៥​នាក់។ ពួកគេត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ករណីប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ ។

តាមគេហទំព័រនេះដដែល កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌទួលគោក​ ដឹកនាំ​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន ចុះឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ទាំងនេះ គឺស្ថិត​នៅ​ហាង​កាហ្វេ​ និង​ហាង​ម៉ាស្សា​កោស​ជប់សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ កាលពី​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៨​ នេះ។

 

 

Share

Image
Image
Image