en     km
en     km

វៀតណាមក្លាយជាឈ្មួញកណ្តាលនាំចេញផ្លែឈើថៃទៅលក់នៅលើទីផ្សារចិន

Share

ក្រុងហាណូយ៖ វៀតណាមបានក្លាយជាប្រទេសមួយដ៏ធំសម្រាប់ប្រទេសថៃ ដោយនាំចេញ ផលិតផលផ្លែឈើរថៃ ទៅលក់នៅលើទីផ្សារចិន តាមរយៈការធ្វើជាឈ្មួញកណ្តាល ដែលភាគច្រើនគឺនាំចេញផលិតផលផ្លែឈើពីខេត្តចាន់ថាបូរី ប្រទេសថៃ។

បើតាមសារព័ត៌មាន Nikkey Asian ការនាំចេញផ្លែឈើរថៃខ្នាតធំទៅទីផ្សារប្រទេសចិននេះ គឺក្រោមរូបភាពជាឈ្មួញកណ្តាល ដោយយកផលិតផលផ្លែឈើថៃចេញទៅលក់នៅប្រទេសចិន។

យ៉ាងណាក៏ដោយ ការនាំចេញផលិតផលថៃ ត្រូវបានប្រជាជនវៀតណាមរិះគន់ជាខ្លាំង ដោយលើកឡើងថា ការនាំចេញផលិតផលក្រៅស្រុកជំនួស ដោយផលិតផលក្នុងស្រុកធ្វើឲ្យប៉ះពាលយ៉ាងខ្លាំងទៅដល់ផលិតផលទីផ្សារក្នុងប្រទេស។

ឆ្លើយតបនឹងការរិះគន់នេះ លោក ង្វៀន វៀតហុង មន្រ្តីនៃអគ្គនាយកដ្ឋានគយ បានលើកឡើងថា ការនាំចេញ ផលិផលក្រៅស្រុកទៅលក់នៅលើទីផ្សារប្រទេសទី ៣ គឺជារឿងធម្មតា។

លោកបន្តថា «ជាធម្មតាការនាំចេញទៅលក់នៅក្រៅស្រុកដើម្បីប្រាក់ចំណេញ គឺវាជារឿងធម្មតា យើងមិនមែនធ្វើដោយគ្មានចំណេញឯណា តែយើងទៅវិញទេដែលជាឈ្មួញកណ្តាល»។

សូមបញ្ជាក់ថា ប្រទេសវៀតណាម បាននាំចេញផលិតផលផ្លែឈើពីប្រទេសថៃ ដោយក្នុងនោះមានដូចជា ផ្លែមាន, ផ្លែស្វាយ, ផ្លែដូង, ផ្លែធូរ៉េន, ផ្លែខ្នុរ និង ផ្លែចេក គិតជាទឹកប្រាក់ប្រមាណ១.៩ពាន់លានដុល្លារអាមេរិក  នាចុងឆ្នាំ ២០១៧ នេះ៕

Share

Image
Image
Image