en     km
en     km

សមាជិកការិយាល័យនយោបាយបក្សវៀតណាមម្នាក់ប្រឈមនឹងការដាក់ទោសទណ្ឌ

Share

ក្រុងហូជីមិញ៖ អនុប្រធានគណៈកម្មាធិការបក្សក្រុងហូជីមិញប្រឈមមុខនឹងផ្លូវច្បាប់ ពាក់ព័ន្ធនឹងការប្រគល់ដីទៅឲ្យក្រុមហ៊ុនឯកជនមួយដោយគ្មានការអនុញ្ញាតិ្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet។

លោក តាត ថានឆាង ត្រូវបានតុលាការក្រុងហូជីមិញចោទប្រកាន់ ករណីប្រគល់សិទ្ធិលក់ដីមួយកន្លែងក្នុងតំបន់ ភូគៀន ប្រមាណ ៣៣ ហិកតា ទៅឲ្យក្រុមហ៊ុនវិនិយោគ តាន ថួន លក់បន្តទៅកាន់ក្រុមហ៊ុន គួក ឆុងឡាយ ក្នុងតម្លៃថោកជាងទីផ្សារ។

លោក តាត ថានឆាង ត្រូវបានគេរកឃើញថាបានធ្វើការសម្រេចចិត្តដោយគ្មានការអនុញ្ញាតហើយបានរំលោភលើបទបញ្ជារបស់រដ្ឋលើការគ្រប់គ្រងអចលនទ្រព្យការវិនិយោគរបស់សហគ្រាសរដ្ឋនិងអាជីវកម្មអចលនទ្រព្យ។​

ករណីរំលោភសេចក្តីទុកចិត្តនេះ ក្រុមប្រឹក្សាភិបាលបានសម្រេចបញ្ឈប់ លោកធៀន ពីគ្រប់មុខតំណែងរបស់បក្សនិងស្នើឱ្យក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សដកមុខតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលនេះដើម្បី ធ្វើការចោទប្រកាន់ ជាផ្លូវការ៕  

 

 

Share

Image
Image
Image