loader

USAID​ផ្តល់​ប្រាក់​២១​លាន​ដុល្លារ​ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រៃ​ឡង់​

ភ្នំពេញ​៖​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​(USAID)​បាន​ផ្តល់​ថវិកា​២១​លាន​ដុល្លារដល់​ក្រុមហ៊ុន​មួយ​ជា​ដៃគូ​របស់​ខ្លួន​ដើម្បី​រក​ដំណោះស្រាយ​បច្ចេកទេស​កែ​លម្អ​ការ​អភិរក្ស​ធនធានធម្មជាតិ​ និង​ពង្រឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ព្រៃ​ឡង់​។​ សកម្មជន​បរិស្ថាន​សាទរ​ការ​ផ្តល់​មូលនិធិ​របស់​ USAID​ ក្នុង​ការ​អភិរក្ស​តំបន់​ព្រៃ​ឡង់​ តែ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​ថវិកា​គ្មាន​តម្លាភាព​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

ការចុះល្បាត់ការពារព្រៃឡង់របស់ក្រុមបណ្តាញសហគមន៍រកឃើញដើមឈើជ័រច្បោះត្រូវបានជនល្មើសកាប់ផ្តួលរលំក្នុងព្រៃឡង់។ រូបភាព៖ សហគមន៍ព្រៃឡង់



​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​(USAID)​បាន​ផ្តល់​ថវិកា​ចំនួន​២១​លាន​ដុល្លារ​នៃ​កិច្ចសន្យា​រយៈពេល​ ៥​ ឆ្នាំ​ ដល់​ក្រុមហ៊ុន​ Tetra​ Tech​ ដើម្បី​រក​ដំណោះស្រាយ​បច្ចេកទេស​កែ​លម្អ​ការ​អភិរក្ស​ធន ធានធម្មជាតិ​ និង​ពង្រឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ព្រៃ​។​

Tetra​ Tech​ ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វិស្វកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​កាលី​ហ្វ័​រ​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​ក្នុង​ការ​រក​ដំណោះស្រាយ​បច្ចេកទេស​កែ​លម្អ​ និង​លើកកម្ពស់​ការ​អភិរក្ស​ជីវចម្រុះ​ ប្រកបដោយ​និរន្ត​ភាព​និង​ភាពរឹងមាំ​នៅ​តំបន់​ព្រៃ​ឡង់​កម្ពុជា​។​

​លោក​ សេង​ សុ​ខេ​ង​ អ្នកសម្របសម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ដែល​ធ្វើការ​លើ​កិច្ច​ការពារ​ព្រៃឈើ​និង​ជីវចម្រុះ​នៅ​តំបន់​ព្រៃ​ឡង់​ សាទរ​ចំពោះ​ជំនួយ​មូលនិធិ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អភិរក្ស​ព្រៃឈើ​ និង​សត្វព្រៃ​នៅ​ព្រៃ​ឡង់​។​ ប៉ុន្តែ​លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រើប្រាស់​ថវិកា​មូលនិធិ​គ្មាន​តម្លាភាព​ជា​នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ់​ព្រៃឈើ​ទៅ​វិញ​។​ ម្យ៉ាងទៀត​ លោក​ ថា​ បើ​ពិនិត្យ​ទៅ​ក្នុង​គេហទំព័រ​ក្រុមហ៊ុន​ Tetra​ Tech​ ហាក់ដូចជា​គ្មាន​សារបាន​ពី​បទ​ពិសោធន៍​ក្នុង​ការពារ​ព្រៃឈើ​ និង​ធនធាន​ធម្មតា​ទេ​ដែល​លោក​ថា​គឺ​ ការ​ព្រួយបារម្ភ​មួយ​សម្រាប់​សកម្មជន​ការពារ​ព្រៃ​។​

​លោក​ សេង​ សុ​ខេ​ង​៖​ «​អ្វី​យើង​បារម្ភ​គឺថា​មូលនិធិ​មិន​ត្រឹមតែ​មិន​បាន​ជួយ​ការពារ​ព្រៃ​ឡង់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​ ក៏​ប៉ុន្តែ​វា​នឹង​ជួយ​បំផ្លាញ់​ព្រៃ​ឡង់​ ឬ​ក៏​ជួយ​ឱ្យ​សហគមន៍​ប្រឈម​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន​យើង​មិន​ស​ន្ថិ​ដ្ឋា​ន​។​ពេល​មូលនិធិ​នេះ​ប្រើ​មិន​ចំ​ទិស​ដៅ​ ប្រើប្រាស់​មិន​ចំ​គោលដៅ​ ឬ​ជា​អ្វី​ជា​តម្រូវ​ជាក់ស្តែង​របស់​សហគមន៍​មូលដ្ឋាន​ មូលនិធិ​វា​មិន​ត្រឹមតែ​មិន​អាច​រួមចំណែក​ការពារ​ព្រៃ​ឡង់​ទេ​ វា​អាច​ជំរុញ​ឱ្យ​មាន​បទល្មើស​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់​កាន់តែ​ខ្លាំង​ថែម​ទៀត​»​។​

​គម្រោង​ថវិកា​២១​លាន​ដុល្លារ​នឹង​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ ៥​ លាន​ ហិ​កតា​ ដើម្បី​អភិរក្ស​ធនធាន​ជីវ​ជម្រុះ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ជា​តំបន់​ទេសភាព​បៃតង់​ចុង​ក្រោយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​ ព្រៃ​ឡង់​ស្ថិត​នៅ​ក្នុង​ចំនួន​បួន​ គឺ​ ខេត្តស្ទឹងត្រែង​ ក្រចេះ​ ព្រះ​វិហារ​ និង​ កំពង់ធំ​។​

​ធនធានធម្មជាតិ​ និង​ជិ​វ​ចម្រុះ​នៅ​តំបន់​ព្រៃ​ឡង់​កំពុង​រង​ការ​គំរាមកំហែង​ទៅ​រក​ការ​បាត់បង​ព្រៃឈើ​ សត្វព្រៃ​កម្រ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយសារ​ការ​កាប់​បំផ្លាញ់​ព្រៃឈើ​ដើម្បី​ជួញដូរ​ និង​បរបាញ់​សត្វព្រៃ​លក់​ក្នុង​ទីផ្សារ​ងងឹត​។​

​លោក​ សេង​ សុ​ខេ​ង​ អ្នកសម្របសម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​មាន​ប្រសាសន៍​ថា​ បណ្តាញ​របស់​លោក​ និង​អង្គការ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ធ្វើការ​លើ​ការ​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​មាន​គម្រោង​ជួប​ពិភាក្សា​ ដើម្បី​ជំរុញ​ឱ្យ​ម្ចាស់​មូលនិធិ​ធ្វើ​យ៉ាង​សហ​ការណ៍​ជាមួយ​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឡង់​ ដើម្បី​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​ឱ្យ​មាន​ប្រសិទ្ធភាព​៕

ព័ត៌មានទាក់ទង

សង្គមស៊ីវិល៖ ស្រ្តីកម្ពុជានៅជនបទមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ហ្វេសប៊ុក(មានសំឡេង)

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលបង្ហាញថា ប្រជាជនកម[...]

សម្ដេច ហ៊ុន សែន អះអាងប្រាប់មេដឹកនាំវៀតណាមថាពុំមានកងទ័ពបរទេស(ចិន)លើទឹកដីកម្ពុជាទេ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង[...]

មេដឹកនាំកម្ពុជានិងវៀតណាមសន្យាបញ្ចប់ការបោះបង្គោលព្រំដែនអោយឆាប់

ក្នុងសន្និសីទរួមគ្នា នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត