បរទេស៖ សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ជំនួយបន្ថែម ៣ លានដុល្លារទៅកាន់ប្រទេស ឥណ្ឌូនេស៊ី ករណីគ្រោះរញ្ជួយដី និងរលោកយក្សស៊ូណាមិ ដែលសម្លាប់មនុស្សអស់ ២ ពាន់នាក់ បំផ្លិចបំផ្លាញ កោះ សូឡាវីស៊ី និង មានមនុស្សរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមរបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។
សហរដ្ឋអាមេរិកបានកំពុងផ្តល់ជំនួយក្នុងការសង្គ្រោះ ពលរដ្ឋឥណ្ឌូនេស៊ី ពីគ្រោះធម្មជាតិនេះ ដោយបញ្ជូនថវិការជំនួយជិតប្រមាណ ១១ លានដុល្លារអាមេរិក បូកបញ្ជូលទាំងថវិការ ៦.៧ លានដុល្លារ ដែលថវិការនេះ តាមរយៈ ការិយាល័យជំនួយអភិវឌ្ឍន៍គ្រោះមហន្តរាយបរទេសរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ។
ក្រុមភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិកមួយនេះ បានកំពុងជួយយ៉ាងសស្រាក់សស្រាំ ព្រមទាំងការចូលរួមសហការណ៍ជាមួយអង្គការមនុស្សធម៌នៅក្នុងប្រទេសមួយនេះ ផងដែរ។
សូមបញ្ជាក់ថា ជំនួយបន្ថែមប្រមាណ ៣ លានដុល្លារនេះ នឹងជួយដោះស្រាយដោយផ្តល់ការងារជាបណ្តោះអាសន្នដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលរងគ្រោះនឹងគ្រោះធម្មជាតិនេះ៕