loader

អាមេរិកបន្ថែមជំនួយ ៣ លានដុល្លារ ករណីគ្រោះរញ្ជួយដី​និងរលកយក្សស៊ូណាមិ នៅឥណ្ឌូនេស៊ី

បរទេស៖ សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ជំនួយប​ន្ថែម ៣ លានដុល្លារទៅកាន់ប្រទេស ឥណ្ឌូនេស៊ី ករណីគ្រោះរញ្ជួយដី និងរលោកយក្សស៊ូណាមិ ដែលសម្លាប់មនុស្សអស់ ២ ពាន់នាក់ បំផ្លិចបំផ្លាញ កោះ សូឡាវីស៊ី និង មានមនុស្សរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមរបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

សហរដ្ឋអាមេរិកបានកំពុងផ្តល់ជំនួយក្នុងការសង្គ្រោះ ពលរដ្ឋឥណ្ឌូនេស៊ី ពីគ្រោះធម្មជាតិនេះ ដោយបញ្ជូនថវិការជំនួយជិតប្រមាណ ១១ លានដុល្លារអាមេរិក បូកបញ្ជូលទាំងថវិការ ៦.៧ លានដុល្លារ ដែលថវិការនេះ តាមរយៈ ការិយាល័យជំនួយអភិវឌ្ឍន៍គ្រោះមហន្តរាយបរទេសរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ។

ក្រុមភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិកមួយនេះ បានកំពុងជួយយ៉ាងសស្រាក់សស្រាំ ព្រមទាំងការចូលរួមសហការណ៍ជាមួយអង្គការមនុស្សធម៌នៅក្នុងប្រទេសមួយនេះ ផងដែរ។

សូមបញ្ជាក់ថា ជំនួយបន្ថែមប្រមាណ ៣ លានដុល្លារនេះ នឹងជួយដោះស្រាយដោយផ្តល់ការងារជាបណ្តោះអាសន្នដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលរងគ្រោះនឹងគ្រោះធម្មជាតិនេះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង[...]

ម៉ាឡេស៊ី-ចិន បង្ហាញជំហរត្រូវគ្នាវិញទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន

ម៉ាឡេស៊ីនៅថ្ងៃអង្គារ តាមរយៈរដ្ឋមន្រ្ដីក្រសួងក[...]

ទីបំផុត ! ជប៉ុនទទួលស្គាល់មេបក្សប្រឆាំងវេណេហ្សូអេឡាជាប្រធានាធិបតីដោយទាត់ចោល លោកម៉ាឌូរ៉ូ

ជប៉ុនជាប្រទេស ប្រជាធិបតេយ្យជឿនលឿន ចុងក្រោយគេហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត