en     km
en     km

ទូតអាមេរិកសម្ដែងការរំលែកទុក្ខដល់គ្រួសារសម្ដេចក្រុមព្រះ

Share

ភ្នំពេញ៖ ស្ថានទូតអាមេរិកបានសម្ដែងនូវការសោកស្ដាយ និងព្រួ​យបារម្ភចំពោះគ្រួសារសម្ដេចក្រុមព្រះ ក្រោយការជួបគ្រោះថ្នាក់ចរាចរណ៍ ដែលអោយព្រះអង្គរងរបួសធ្ងន់ និងអ្នកម្នាងបានបាត់បង់ជីវិត។  នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៨ មិថុនា ម្សិលមិញ។

តាមរយៈការចុះផ្សាយនេះ ស្ថានទូតអាមេរិកបានសំដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងចំពោះគ្រួសាររបស់សម្ដេចក្រុមព្រះប្រធានគណៈបក្សហ្វុនស៊ិនប៉ិច ដែលឈានទៅដល់ការបាត់បង់ជីវិតរបស់អ្នកម្នាងអ៊ុក ផល្លា កាលពីថ្ងៃទី ១៧ មិថុនានេះ។ យ៉ាងណាក្ដីស្ថានទូតអាមេរិកសំដែងក្តីព្រួយបារម្ភផងដែរ ចំពោះស្វាម៉ីរបស់អ្នកម្នាង គឺសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលបានរងរបួសយ៉ាងធ្ងន់ នៅក្នុងគ្រោះថ្នាក់នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៧ មិថុនា មានគ្រោះថ្នាក់ចរាចរណ៍ទៅលើក្បួនឡានរបស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ​ ដែលគ្រោះថ្នាក់នេះ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៧​នាក់​រង​របួស​ធ្ងន់ និង​ស្រាល ដែលក្នុងនោះ​សម្ដេចក្រុមព្រះ រង​របួស​ធ្ងន់ ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នៅ​គ្លីនិក​សេតេ ​ខេត្ត​ព្រះសីហនុ។ គ្រោះថ្នាក់នេះទៀតសោត បានផ្ដាច់យកជីវិតរបស់អ្នកម្នាង អ៊ុក ផល្លា​ ក្រោយពី​ក្រុម​ការងារ​គណបក្ស​មួយ​នេះ​បញ្ជូន​ទៅមន្ទីរពេទ្យ​ក្នុង​ខេត្ត​ព្រះសីហនុ។

សម្ដេចក្រុមព្រះ ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក។

នេះជាឧបទ្ធវហេតុទីពីរដែលបានកើតលើសម្ដេចក្រុមព្រះនិង អ្នកម្នាងអ៊ុងផល្លា ដែលលើកទីមួយ កើតឡើង នៅឆ្នាំ២០១៥ នៅខេត្តកំពង់ចាមហើយពេលនោះ អ្នកម្នាងបានរងរបួសធ្ងន់ធ្ងរ៕

Share

Image
Image
Image